ខេត្តកំពង់ឆ្នាំង ៖ ករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយខ្លួនឯង បណ្តាលអោយរថយន្តរេចង្កូតក្រឡាប់ផ្ងារជើង ដោយមានមនុស្សស្លាប់និងរបួសជាច្រើននាក់ ។ ហេតុការណ៍នេះ កើតឡើងនៅម៉ោងប្រមាណ១៦ និង៣០ នាទីរសៀលថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥ ស្ថិតលើចំណុចផ្លូវកំពុងសាងសង់លេខ១៥ ៣៤ ក្នុងភូមិក្រាំស្គៀរត្បូង ឃុំក្រាំងស្គៀរ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។

លោកឧត្តមសេនីយ៍ត្រី កេត យ៉ុង ស្នងការរងចរាចរណ៍ផ្លូវគោកខេត្តកំពង់ឆ្នាំងបានឱ្យដឹង នៅថ្ងៃទី ០៦ ខែសីហា ឆ្នាំ២០២៥ នេះថា ករណីគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយរថយន្ត០១គ្រឿង ម៉ាកNissan Navara ពណ៌.ស ពាក់ផ្លាកលេខភ្នំពេញ 2Y-0068 បើកដោយឈ្មោះ ផល ម៉ានិន ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិតាំងក្រសាំង សង្កាត់កាកាប ខណ្ឌកំបូល រាជធានីភ្នំពេញ បើកពីទិសខាងលិច ឆ្ពោះទៅទិសខាងកើត បានរេចង្កូតក្រឡាប់ផ្ងាឡើងលើ ។

តាមការសន្និដ្ឋាន អ្នកបើកបររថយន្តបើកក្នុងល្បឿនលឿន លើផ្លូវកំពុងសាងសង់ បង្កអោយរេចង្កូតក្រឡាប់ បណ្ដាលអោយគ្រោះថា្នក់ដល់ខ្លួនឯង និងអ្នកដទៃ ដោយធ្វេសប្រហែស ខ្ជីខ្ជារ មិនប្រុងប្រយ័ត្ន ។

ក្នុងករណីនេះ បណ្តាលឱ្យមានអ្នកស្លា.ប់ម្នាក់ និងរងរបួសធ្ងន់-ស្រាល៥នាក់ ៖ ១.ឈ្មោះ ជួប ចន្នី ភេទស្រី អាយុ៣៩ឆ្នាំ រងរបួស(ស្រាល) ។ ២.ឈ្មោះ ជូប រតនា ភេទប្រុស អាយុ៨ឆ្នាំ រងរបួស (ធ្ងន់) អ្នកទាំងពីរ រស់នៅភូមិត្រពាំងចឹកសារ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។ ៣.ឈ្មោះ តេង សុខុម ភេទប្រុស អាយុ៥៦ឆ្មាំ រស់នៅភូមិថ្មី ឃុំក្រាំងលាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង រងរបួស ( ធ្ងន់ ) ។ ៤.ឈ្មោះ ហ៊ុយ ចាន់សុវី ភេទស្រីអាយុ៤៥ឆ្នាំ រស់នៅ ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង រងរបួស ( ស្រាល ) និង៥.ឈ្មោះ សេន សេត ភេទប្រុស អាយុ៥៨ឆ្នាំ រស់នៅភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង រងរបួស ( ស្រាល ) ។ ដោយឡែក តៃកុងឡាន ឈ្មោះ ផល ម៉ានិន ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិតាំងក្រសាំង សង្កាត់កាកាប ខណ្ឌ័កំបូល រាជធានីភ្នំពេញ ស្លាប់នៅកន្លែងកើតហេតុ ។

បច្ចុប្បន្ន បានយករថយន្តមករក្សារទុកនៅកន្លែងសមត្ថកិច្ច សាកសពបានប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី និងអ្នករងរបួស បាន បញ្ជូនទៅពេទ្យ ៕

ចែករំលែកព័តមាននេះ