ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការងាររាប់ម៉ឺនកន្លែង កំពុងរង់ចាំស្វាគមន៍ពលករមកពី​ថៃ​

1 ថ្ងៃ មុន

​ រាជធានីភ្នំពេញ៖ ប្រជាពលរដ្ឋ ក៏ដូចជាពលករត្រលប់មកពីប្រទេសថៃវិញ អាចទាក់ទង​ទៅលេខ ១២៩៧ ដើម្បីទទួលបានការងារដ៏សម្បូរបែប។ ​លោក ស៊ុន មេសា…


រាជធានីភ្នំពេញ៖ ប្រជាពលរដ្ឋ ក៏ដូចជាពលករត្រលប់មកពីប្រទេសថៃវិញ អាចទាក់ទង​ទៅលេខ ១២៩៧ ដើម្បីទទួលបានការងារដ៏សម្បូរបែប។

​លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រលប់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥​នេះ បានអំពាវនាវសាជាថ្មីម្តងទៀត ឱ្យ​ពលករដែលទើបត្រលប់មកពីថៃសូមទាក់ទងទៅកាន់លេខ ១២៩៧ ដើម្បីទទួលបានឱកាសការងារដ៏សម្បូរបែបនៅកម្ពុជា។

​អ្នកនាំពាក្យរូបនេះបានបញ្ជាក់ថា កម្ពុជាកំពុងមាន តម្រូវការកម្លាំងពលកម្មប្រមាណជាង ២៥ម៉ឺនកន្លែង ខណៈដែលជារៀង រាល់សប្តាហ៍កម្ពុជាមានលទ្ធភាពបង្កើតឱកាសការងារប្រមាណជាង ១ម៉ឺនកន្លែង​សម្រាប់ពលរដ្ឋក្នុងស្រុករបស់ខ្លួនតាមរយៈកំណើនសេដ្ឋកិច្ច និងកំណើននៃការវិនិយោគ។

លោក ស៊ុន មេសា បានឱ្យដឹងថា បើបូកសរុបទាំងឱកាសការងារដែលកំពុង មានស្រាប់នៅតាមក្រុមហ៊ុន រោងចក្រ សហគ្រាស និងឱកាសការងារដែលនឹង បន្តមានជាបន្តបន្ទាប់តាមរយៈការវិនិយោគដែលបានចុះបញ្ជី​នៅក្រុមប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា (CDC) កម្ពុជាមានឱកាសការងារសរុបជាង ៥៥ម៉ឺនកន្លែង។​

ជាមួយគ្នានេះ លោកអំពាវនាវឱ្យ​​ពលករខ្មែរដែលទើបមកពីថៃ ស្វែងរកការងារនៅគ្រប់ខេត្តក្រុង ជាពិសេសរាជធានីភ្នំពេញ ស្វាយរៀង កំពង់ស្ពឺ តាកែវ និងព្រះសីហនុជាដើម៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ