ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រី​សុខាភិបាល ចុះ​ពិនិត្យ​ការ​ព្យាបាល និង​សួរសុខទុក្ខ​វីរ​កងទ័ព​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ព្រះ​អង្គឌួង

2 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​៥ ខែសីហា ឆ្នាំ​២០២៥ ឯកឧត្តម​សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល និង​ថ្នាក់ដឹកនាំ…

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​៥ ខែសីហា ឆ្នាំ​២០២៥ ឯកឧត្តម​សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល និង​ថ្នាក់ដឹកនាំ បាន​ចុះ​ពិនិត្យ​ការ​ថែទាំ​ព្យាបាល និង​សួរសុខទុក្ខ​វីរ​កងទ័ព ដែល​កំពុង​សម្រាក​ព្យាបាល ក្រោម​ការ​យកចិត្តទុកដាក់​ខ្ពស់​ពី​ក្រុម​គ្រូពេទ្យ​-​ថ្នាក់ដឹកនាំ​មន្ទីរពេទ្យ​គ្រប់​លំដាប់ថ្នាក់ ។

នា​ឱកាស​នោះ ឯកឧត្តម​សាស្ត្រាចារ្យ បាន​សំដែង​ការ​កោតសរសើរ និង​ដឹងគុណ​ចំពោះ​វីរភាព​អង់អាច​ក្លាហាន​របស់​កងទ័ព​កម្ពុជា ការពារ​បូរណភាព​ទឹកដី និង​ប្រជាពលរដ្ឋ​កម្ពុជា និង​សូម​ផ្តាំផ្ញើ​ការ​សួរសុខទុក្ខ ការ​នឹករលឹក​ចំពោះ​បងប្អូន​កងទ័ព​ទាំងអស់ សូម​ជូនពរ​បាន​ឆាប់​ជា​សះស្បើយ ។

បន្ថែម​ពី​នេះ ឯកឧត្តម​សាស្ត្រាចារ្យ​រដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ដល់​ថ្នាក់ដឹកនាំ ក្រុម​គ្រូពេទ្យ និង​បុគ្គលិក នៃ​មន្ទីរពេទ្យ​ព្រះ​អង្គឌួង ក្នុង​ការ​ខិតខំ​បម្រើសេវា​សុខភាព​ជូន​ប្រជាពលរដ្ឋ ពិសេស​ការ​ចុះចូល​រួមចំណែក​ដោយ​ផ្ទាល់ ចូលរួម​ជួយ​គាំទ្រ​ផ្នែក​បច្ចេកទេស​វេជ្ជសាស្ត្រ ក៏​ដូច​ជា​ការ​គាំទ្រ​លើកទឹកចិត្ត​ស្មារតី រួម​គ្នា​ជាមួយ​ថ្នាក់ដឹកនាំ ក្រុម​គ្រូពេទ្យ និង​បុគ្គលិក​សុខាភិបាល​នៃ​ខេត្ត​ជាប់​ព្រំដែន មាន​ខេត្តព្រះវិហារ ខេត្តសៀមរាប និង​ខេត្តឧត្តរមានជ័យ និង​បន្ត​ទទួល​អ្នកជំងឺ​មក​ថែទាំ​ព្យាបាល​នៅ​កម្រិត​ជាតិ ។

ឯកឧត្តម​សាស្ត្រាចារ្យ ក៏​បាន​ចូលរួម​ដឹកនាំ​កិច្ចប្រជុំ​ការងារ​កម្រិត​បច្ចេកទេស​ឯកទេស ជាមួយ​គ្រូពេទ្យ​ជំនាញ​ពាក់ព័ន្ធ ដើម្បី​ពិនិត្យ ផ្តល់​អនុសាសន៍ និង​បញ្ជាក់​បន្ថែម​លើ​ភាព​ជាក់លាក់​នៃ​វិធីសាស្ត្រ​ធ្វើ​រោគវិនិច្ឆ័យ និង​ព្យាបាល ផងដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ