រាជធានីភ្នំពេញ ៖ សេចក្តីប្រកាសព័ត៌មានរបស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា ៖ លោក ជួប អេង ជាមន្ត្រីនគរបាល បម្រើការ នៅវរសេនាតូច នគរបាលអន្តរាគមន៍ នៃនាយកដ្ឋាននគរបាលការពារព្រំដែនគោក លោកមាន របួសស្នាម ដោយសារផ្ទុះកំប៉ុងហ្គាស់ក្នុងពេលសម្អាតកន្លែងស្នាក់នៅ និងដុតសំរាមក្នុងអង្គភាពមិនមែនបណ្ដាលមកពីការប្រយុទ្ធគ្នានៅក្នុងសមរភូមិអំឡុងពេលផ្ទុះសង្គ្រាម ថ្ងៃទី២៤-២៩ ខែកក្កដា ឆ្នាំ២០២៥ នោះទេ ។
បច្ចុប្បន្ននេះ អង្គភាពវរសេនាតូចនគរបាលអន្តរាគមន៍ នៃនាយកដ្ឋាននគរបាលការពារព្រំដែនគោក កំពុងតែយកចិត្តទុកដាក់ និងព្យាបាលរបួស គាត់ផងដែរ ។
សាម៉ីខ្លួន ក៍បានធ្វើការបកស្រាយពីករណីខាងលើផងដែរ តាមរយៈគណនីហ្វេសប៊ុករបស់គាត់ផ្ទាល់ដែលឈ្មោះ Pu Xer ។ អាស្រ័យដូច្នេះ សូមសាធារណជនកុំមានការភ័ណ្ឌច្រលំបន្តទៀត ៕
ចែករំលែកព័តមាននេះ