ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បួងសួង​បារមីស្តេចដំរីស និងអ្នកតាម្ចាស់ស្រុក សុំសេចក្តីសុខសាន្តនៅតំបន់ប្រាសាទកោះកេរ

2 នាទី មុន

ខេត្តព្រះវិហារ៖ ដើម្បីទទួលបាននូវសេចក្ដីសុខក្សេមក្សាន្ត អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ បានដឹកនាំមន្ត្រីរាជការនៃអាជ្ញាធរជាតិព្រះវិហារ រៀបចំពិធីបួងសួងនៅប្រាសាទក្រហម ស្ថិតក្នុងតំបន់ប្រាសាទកោះកេរ​ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥។ បើតាមអាជ្ញាធរជាតិព្រះវិហារ…

ខេត្តព្រះវិហារ៖ ដើម្បីទទួលបាននូវសេចក្ដីសុខក្សេមក្សាន្ត អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ បានដឹកនាំមន្ត្រីរាជការនៃអាជ្ញាធរជាតិព្រះវិហារ រៀបចំពិធីបួងសួងនៅប្រាសាទក្រហម ស្ថិតក្នុងតំបន់ប្រាសាទកោះកេរ​ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥។

បើតាមអាជ្ញាធរជាតិព្រះវិហារ ឯកឧត្តម គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ និងមន្ត្រីទាំងអស់បានអធិដ្ឋានដល់អ្នកតាម្ចាស់ស្រុកប្រចាំតំបន់កោះកេរ បារមីស្តេចដំរីស និងអស់បារមីទាំងអស់នៅតំបន់ប្រាសាទកោះកេរ សូមជួយថែរក្សាការពារ មន្ត្រី បុគ្គលិកអាជ្ញាធរជាតិព្រះវិហារ ក៏ដូចជាប្រជាជនខ្មែរដែលរស់នៅតាមតំបន់ភ្នំដងរែក។

​ពិធីនេះក៏មានគោលបំណងបួងសួងសុំពរជ័យ និងកម្លាំងចិត្តដល់​កងទ័ពខ្មែរទាំងអស់ ដែលកំពុងឈរជើងការពារបូរណភាពទឹកដី និងប្រយុទ្ធប្រឆាំងនឹងពួកថៃឈ្លានពាននៅតាមតំបន់ជួរភ្នំដងរែក៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ