ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងការពារជាតិ​កម្ពុជា បញ្ជាក់​ថា សកម្មភាព​របស់​ថៃ ជា​ការ​រំលោ.ភ​កិច្ចព្រមព្រៀង​បទ​ឈប់​បា.ញ់​យ៉ាង​ច្បាស់

2 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​ក្រសួងការពារជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ល្ងាច​ថ្ងៃ​ទី​០៥ ខែសីហា ឆ្នាំ​២០២៥ សូម​ជម្រាប​ជូន​សាធារណជន​ជ្រាប​ថា ៖ បច្ចុប្បន្នភាព…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​ក្រសួងការពារជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ល្ងាច​ថ្ងៃ​ទី​០៥ ខែសីហា ឆ្នាំ​២០២៥ សូម​ជម្រាប​ជូន​សាធារណជន​ជ្រាប​ថា ៖ បច្ចុប្បន្នភាព នៃ​ស្ថានភាព​នៅ​ទិស​អានសេះ ដែល​កងទ័ព​ថៃ​បាន​រំលោភ​បំពាន​មក​លើ​បូរណភាព​ទឹកដី​កម្ពុជា ដោយនៅ​វេលា​ម៉ោង ៩:០៩ នាទី​ព្រឹក គ្រឿងចក្រ​ថៃ​បាន​បន្ដ​កាយ​ដី ហើយ​នៅ​ម៉ោង ៩:៥០​នាទី មាន​រថយន្ដ​ថៃ ០១​គ្រឿង ដឹក​លេណដ្ឋាន​បេតុង ក្នុង​នោះ​កង់​ឡាន និង​លូ (​ធ្វើ​រួច​) មក​ទម្លាក់​នៅ​មុខ​ប៉ុស្តិ៍​របស់​ខ្លួន ហើយ​នៅ​វេលា​ម៉ោង ៩:៥៣ នាទី កម្លាំង​កងទ័ព​ថៃ​បាន​បន្ដ​ជីក​លេណដ្ឋាន​។ នៅ​វេលា​ម៉ោង ១០:៥៥​នាទី គ្រឿងចក្រ​ថៃ​មួយ​គ្រឿង​ទៀត បាន​មក​ឈូស​ឆាយ​នៅ​ខាងក្រោយ​ប៉ុស្តិ៍​ប៉ូលិស ចម្ងាយ​ពី​ទីតាំង​កងទ័ព​កម្ពុជា ប្រហែល ១៥​ម៉ែត្រ​នៅ​ចំណុច និង​បន្ដ​ដាក់​លូ និង​កង់​ឡាន ចូល​លេណដ្ឋាន ។

អ្នកនាំពាក្យ​ក្រសួងការពារជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បញ្ជាក់​ថា នេះ​ជា​សកម្មភាព​ដ៏​គឃ្លើន​របស់​ថៃ ដែល​រំលោភ​លើ​បទ​ឈប់​បាញ់ និង​រំលោភ​បំពាន​បូរណភាព​ទឹកដី​កម្ពុជា​។ ចាប់តាំងពី​ព្រឹក​ថ្ងៃ​ទី​៥ ខែសីហា​នេះ កងទ័ព​កម្ពុជា បាន​ធ្វើ​ទំនាក់ទំនង​ជាមួយ​កងទ័ព​ថៃ ដើម្បី​ឱ្យ​កងទ័ព​ថៃ រុះរើ​បន្លា​លួស និង​ដក​ចេញ​នូវ​គ្រឿងចក្រ​របស់​ខ្លួន​ជា​បន្ទាន់​ពី​ដែន​អធិបតេយ្យ​របស់​កម្ពុជា​។ រហូត​មក​ដល់​ពេល​នេះ មិន​ទាន់​មានការ​រុះរើ​នៅឡើយ ហើយ​ភាគី​ទាំង​ពីរ បាន​និង​កំពុង​ពិភាក្សា​គ្នា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ