ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុស្ស៊ី​ប្រកាស​ដើរ​ចេញ​ពី​សន្ធិ​សញ្ញា​នុយ​ក្លេអ៊ែរ​ និង​ត្រៀម​ធ្វើ​តុល្យ​ភាព​កម្លាំង​យោធា​ជា​មួយ​អាមេរិក

16 ម៉ោង មុន

ទី​ក្រុង​ម៉ូស្គូ៖ រុស្ស៊ី​​ចេញ​សេចក្ដី​ព្រមាន​ធ្ងន់​ៗ​អំពី​បញ្ហា​នុយ​ក្លេអ៊ែរ​ដាក់​អាមេរិក និង​អង្គ​ការ​ណាតូ​។ រុស្ស៊ី​ថ្លែង​ថា​ខ្លួន​គ្មាន​ជំពាក់​វាក់​វិន​នឹង​ច្បាប់​ទម្លាប់​អ្វី​ត​ទៅ​ទៀត​ទេ​ពាក់​ព័ន្ធ​​នឹង​អាវុធ​នុយ​ក្លេអ៊ែរ​។ ដូច្នេះ​ទោះ​បី​ខ្លួន​ដាក់​ពង្រាយ​​​​មីស៊ីល​រយៈ​ចម្ងាយ​មធ្យ​ម​ក៏​គ្មាន​ទាស់​ខុស​អ្វី​ដែរ​។ រុស្ស៊ី​ដាក់​ការ​ស្ដី​បន្ទោស​ទៅ​លើ​អាមេរិក និង​អង្គការ​ណាតូ​ដែល​មាន​ផែន​ការ​ដាក់​ពង្រាយ​អាវុធ​នេះ​នៅ​​អឺរ៉ុប​ ហើយ​ឥឡូវ​នេះ​ឮ​ថា​ធ្លាយ​ដល់​អាស៊ី​ប៉ាស៊ី​ហ្វិច​ទៀត​ (ដើម្បី​ទប់​ទល់​នឹង​លទ្ធ​ភាព​នៃ​ការ​ផ្ទុះ​សង្គ្រាម​ជា​មួយ​​​ចិន​)។ ​​អាមេរិក…

ទី​ក្រុង​ម៉ូស្គូ៖ រុស្ស៊ី​​ចេញ​សេចក្ដី​ព្រមាន​ធ្ងន់​ៗ​អំពី​បញ្ហា​នុយ​ក្លេអ៊ែរ​ដាក់​អាមេរិក និង​អង្គ​ការ​ណាតូ​។ រុស្ស៊ី​ថ្លែង​ថា​ខ្លួន​គ្មាន​ជំពាក់​វាក់​វិន​នឹង​ច្បាប់​ទម្លាប់​អ្វី​ត​ទៅ​ទៀត​ទេ​ពាក់​ព័ន្ធ​​នឹង​អាវុធ​នុយ​ក្លេអ៊ែរ​។ ដូច្នេះ​ទោះ​បី​ខ្លួន​ដាក់​ពង្រាយ​​​​មីស៊ីល​រយៈ​ចម្ងាយ​មធ្យ​ម​ក៏​គ្មាន​ទាស់​ខុស​អ្វី​ដែរ​។ រុស្ស៊ី​ដាក់​ការ​ស្ដី​បន្ទោស​ទៅ​លើ​អាមេរិក និង​អង្គការ​ណាតូ​ដែល​មាន​ផែន​ការ​ដាក់​ពង្រាយ​អាវុធ​នេះ​នៅ​​អឺរ៉ុប​ ហើយ​ឥឡូវ​នេះ​ឮ​ថា​ធ្លាយ​ដល់​អាស៊ី​ប៉ាស៊ី​ហ្វិច​ទៀត​ (ដើម្បី​ទប់​ទល់​នឹង​លទ្ធ​ភាព​នៃ​ការ​ផ្ទុះ​សង្គ្រាម​ជា​មួយ​​​ចិន​)។

​​អាមេរិក និង​រុស្ស៊ី​បាន​ចុះ​ហត្ថ​លេខា​លើ​ «សន្ធិ​សញ្ញា​ស្ដី​ពី​​ការ​កំហិត​កម្លាំង​នុយ​ក្លេអ៊ែរ​រយៈ​ចម្ងាយ​មធ្យម​» កាល​ពី​ឆ្នាំ​១៩៨៧ (ជំនាន់​ហ្គោ​បា​ឆោហ្វ​ និង​រេ​ហ្គឹន)។ ប៉ុន្តែ​​នៅ​ពេល​​​​ត្រាំ​​ឡើង​កាន់​អំណាច​អាណត្តិ​ទី​១ គាត់​​​​សម្រេច​ចិត្ត​ដក​ខ្លួន​ពី​សន្ធិ​សញ្ញា​នេះ​។ កាល​នោះ ត្រាំ​លើក​ហេតុ​ផល​ថា​ដោយ​សារ​រុស្ស៊ី​លេង​ខូច​គេ​មុន​ និង​​រំលោភ​កិច្ច​ព្រម​ព្រៀង​នេះ​ជា​ច្រើន​លើក​ច្រើន​សា​។

រុស្ស៊ី​​ឱ្យ​តម្រុយ​ជា​បណ្ដើរ​ៗ​តាំង​ពី​ខែ​ធ្នូ​ ឆ្នាំ​២០២៤​ថា​ខ្លួន​​ក៏​ចង់​ដក​ថយ​ពី​សន្ធិ​សញ្ញា​នេះ​​ដែរ​។ ប្រមុខ​ការ​ទូត​រុស្ស៊ី​ លោក​ឡាវ​រ៉ូស (Lavrov) ប្រាប់​អ្នក​សារ​ព័ត៌​មាន​ថា​កិច្ច​ព្រម​ព្រៀង​នោះ​លែង​មាន​តម្លៃ​ត​ទៅ​ទៀត​ហើយ​។ លោក​ចោទ​ប្រកាន់​ថា​អាមេរិក​បាន​ដាក់​ពង្រាយ​អាវុធ​គ្រប់​ទី​កន្លែង​ទូ​ទាំង​ពិភព​លោក​។ ក្រោយ​មក​ អតីត​ប្រធានា​ធិបតី​រុស្ស៊ី និង​បច្ចុប្បន្ន​ជា​អនុ​ប្រធាន​ក្រុម​ប្រឹក្សា​សន្តិ​សុខ​ជាតិ​ លោក​មេត​វេដេវ (Medvedev) ​ថ្លែង​ថា​​រដ្ឋ​ជា​សមាជិក​អង្គ​ការ​ណាតូ​​បាន​ដើរ​ចេញ​ពី​កិច្ច​ព្រម​ព្រៀង​ស្ដី​ពី​ការ​ដាក់​ពង្រាយ​មីស៊ីល​រយៈ​ចម្ងាយ​ខ្លី និង​មធ្យម​​។ លោក​ថា​ទី​ក្រុង​ម៉ូស្គូ​នឹង​ចាត់​វិធាន​ការ​បន្ថែម​ទៀត​ដើម្បី​ឆ្លើយ​តប​។​

លោក​មេត​វេ​ដេវ​បាន​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​អ៊ិច​ដោយ​គូស​បញ្ជាក់​ថា​រុស្ស៊ី​ជា​អ្នក​ដើរ​ជើង​ក្រោយ​ទេ​ អាមេរិក និង​ណាតូ​ទើប​ជា​អ្នក​ដើរ​ជើង​មុខ​។ លោក​​ថា​សេចក្ដី​ថ្លែង​ការណ៍​របស់​ក្រសួង​ការ​បរទេស​រុស្ស៊ី​ស្ដី​ពី​ការ​ដក​ខ្លួន​ថយ​ពី​កិច្ច​ព្រមព្រៀង​នេះ​កើត​ឡើង​ក្រោយ​ពេល​រដ្ឋ​ជា​សមាជិក​អង្គ​ការ​ណាតូ​អនុវត្ត​នយោបាយ​ប្រឆាំង​​នឹង​រុស្ស៊ី​។ នេះ​ជា​តថ​ភាព​ថ្មី​ដែល​ក្រុម​ប្រឆាំង​ទាំង​ឡាយ​ត្រូវ​គិត​គូរ​ត្រៀម​ដោះ​ស្រាយ​ចំពោះ​ផល​វិបាក​នេះ​ដោយ​ខ្លួន​ឯង​។ យើង​នឹង​ដាក់​ចេញ​វិធាន​ការ​បន្ថែម​ទៀត​។​

គួរ​កត់​សម្គាល់​ថា​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ ភាព​តាន​តឹង​​​រវាង​វ៉ាស៊ីនតោន និង​ម៉ូស្គូ​បាន​ឡើង​កម្ដៅ​ខ្លាំង​​។ ជា​ពិសេស​ ឡើង​កម្ដៅ​បន្ទាប់​ពី​លោក​ត្រាំ​ខិត​ខំ​ប្រើ​ធម៌​ត្រជាក់​ដើម្បី​សម្រុះ​សម្រួល​ឱ្យ​មាន​បទ​ឈប់​បាញ់​រវាង​រុស្ស៊ី និង​អ៊ុយ​​ក្រែន។ ប៉ុន្តែ​​ហាក់​ដូច​ជា​គ្មាន​លទ្ធ​ផល​។ ​​ក្រសួង​ការ​បរទេស​រុស្ស៊ី​ថ្លែង​ថា​វ៉ាស៊ីន​តោន​ជា​អ្នក​ដុត​កម្ដៅ​នៃ​ភាព​តាន​តឹង​នេះ​ ហើយ​បាន​​​ធ្វើ​តេស្ត​ ក៏​ដូច​ជា​ផលិត​ និង​ចល័ត​ជើង​ទម្រ​ (សម្រាប់​បាញ់​មីស៊ីល​នុយ​ក្លេអ៊ែររយៈ​មធ្យម)។

ម៉ូស្គូ​ថ្លែង​បន្ត​ទៀត​ថា​ការ​ដាក់​ពង្រាយ​មីស៊ីល​ទាំង​នេះ​រួម​ទាំង​សកម្ម​ភាព​អាមេរិក​ចល័ត​មីស៊ីល​ទៅ​ដាក់​នៅ​ដាណឺម៉ាក​ ហ្វ៊ីលីពីន និង​អូស្ត្រាលី​នោះ​សុទ្ធ​សឹង​តែ​ជា​ការ​គំរាម​កំហែង​ដោយ​ផ្ទាល់​ទៅ​លើ​សន្តិ​សុខ​ជាតិ​របស់​រុស្ស៊ី​។ ដូច្នេះ រុស្ស៊ី​ព្រ​មាន​ថា​ខ្លួន​នឹង​ឆ្លើយ​តប​កម្រិត​​​យោធា​។ រុស្ស៊ី​ថា​ខ្លួន​នឹង​វិល​ទៅ​រក​ការ​រៀប​ចំ​ប្រព័ន្ធ​យោធា​ដើម្បី​ឱ្យ​មាន​សមតា​ ឬ​តុល្យ​ភាព​ជា​យុទ្ធ​សាស្ត្រ​ជា​មួយ​អាមេរិកឡើង​វិញ​​។​ ខាង​លើ​នេះ​ជា​ការ​ដក​ស្រង់​ប្រភព​ពី​ទស្សនាវដ្ដី​ញូស្វីក និង​ប្រភព​ដទៃ​ទៀត​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ