ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

២​ថ្ងៃ កម្ពុជា និង​វៀតណាម រឹបអូស​គ្រឿងញៀ.ន​សរុប​ជិត​ ៤៦០​គីឡូក្រាម ដែល​ដឹក​ឆ្លង​ដែន​ពី​ឡាវ

3 ខែ មុន

រាជធានី​ភ្នំពេញ ៖ រយៈពេល​ប្រមាណ​ជា​២​ថ្ងៃ កម្លាំង​នគរបាល​របស់​ប្រទេស​កម្ពុជា និង​កម្លាំង​នគរបាល​របស់​ប្រទេស​វៀតណាម បាន​ប្រតិបត្តិការ​បង្ក្រាប​គ្រឿងញៀន​រឹបអូស​សរុប​ជិត ៤៦០​គីឡូក្រាម (១៦០ និង៣០០) ដែល​ឧក្រិដ្ឋជន​លួច​ដឹក​ជញ្ជូន​ឆ្លង​ដែន​ពី​ប្រទេស​ឡាវ…

រាជធានី​ភ្នំពេញ ៖ រយៈពេល​ប្រមាណ​ជា​២​ថ្ងៃ កម្លាំង​នគរបាល​របស់​ប្រទេស​កម្ពុជា និង​កម្លាំង​នគរបាល​របស់​ប្រទេស​វៀតណាម បាន​ប្រតិបត្តិការ​បង្ក្រាប​គ្រឿងញៀន​រឹបអូស​សរុប​ជិត ៤៦០​គីឡូក្រាម (១៦០ និង៣០០) ដែល​ឧក្រិដ្ឋជន​លួច​ដឹក​ជញ្ជូន​ឆ្លង​ដែន​ពី​ប្រទេស​ឡាវ ចូល​មក​កាន់​កម្ពុជា និង​វៀតណាម ។

ខេត្តស្ទឹងត្រែង ប្រទេស​កម្ពុជា ៖ កម្លាំង​ជំនាញ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន សហការ​ជាមួយ​កម្លាំង​នគរបាល នៃ​ស្នងការដ្ឋាន​ខេត្តស្ទឹងត្រែង​បាន​បើក​ប្រ​តិ​តប​ត្តិ​ការ​បង្ក្រាប​ករណី​ជួញដូរ និង​ដឹក​ជញ្ជូន​គ្រឿងញៀន​ឆ្លង​ដែន​ពី​ឡាវ ដែល​ជនល្មើស​បង្កប់​ដឹក​តាម​គោ​យន្ត​កន្ត្រៃ ក្នុងភូមិ​សាស្ត្រ​ខេត្តស្ទឹងត្រែង ដោយ​រឹបអូស​បាន​ថ្នាំ​ញៀន​ជិត ១៦០​គីឡូក្រាម ។

ការ​បង្ក្រាប​នេះ ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៣​និង​៤០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​០៨ ខែមករា ឆ្នាំ​២០២៤ ដោយ​កម្លាំង​ជំនាញ (​ក​៩) នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន សហការ​ជាមួយ​កម្លាំង​នគរបាល​ខេត្តស្ទឹងត្រែង ដោយ​មានការ​ដឹកនាំ និង​សម្របសម្រួល​ពី​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ស្ទឹងត្រែង បាន​ធ្វើការ​បង្ក្រាប​ករណី​ជួញដូរ និង​ដឹក​ជញ្ជូន​ឆ្លង​ដែន​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ស្ថិត​នៅ​អូរ​ធំ ជាំ​តា​លឺ​ម ភូមិ​អ​អន្លង់​ស្វាយ ឃុំ​ព្រះ​រំកិល ស្រុក​បូ​រី​អូ​ស្វាយ​សែន​ជ័យ ខេត្តស្ទឹងត្រែង ។

លទ្ធផល នៃ​ការ​បង្ក្រាប​នេះ កម្លាំង​ជំនាញ​ចាប់​យក​បាន​គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន (ICE) ទម្ងន់​១៦០​ដុំ ស្មើនឹង​ទម្ងន់ ១៥៩​គីឡូក្រាម ៤៤៩.៨៦​ក្រាម​, ទូរ​សព្ទ​០១​គ្រឿង និង​គោ​យន្ត​កន្ត្រៃ​ចំនួន ១​គ្រឿង​។ ចំណែក​ជនសង្ស័យ​ចំនួន ២​នាក់ បាន​រត់គេច​ខ្លួន ខណៈ​កម្លាំង​ជំនាញ​កំពុង​ស្រាវជ្រាវ បន្ត​ស្វែងរក​ជនសង្ស័យ​ទាំង​២​នាក់​។ ចំពោះ​វត្ថុ​តាង​ដែល​ជា​ថ្នាំ​ញៀន​ជិត ១៦០​គីឡូក្រាម ត្រូវ​បាន​កម្លាំង​ជំនាញ​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ខេត្តស្ទឹងត្រែង ។

ទីក្រុង​ក្រុង​ហូ​ជី​មិ​ញ ប្រទេស​វៀតណាម ៖ កម្លាំង​នគរបាល​វៀតណាម បាន​ចាប់ខ្លួន​ជនសង្ស័យ ២៦​នាក់ ស្ថិត​ក្នុង​រង្វង់​ប្រតិបត្តិការ​បង្ក្រាប​គ្រឿងញៀន​ឆ្លង​ដែន ដោយ​រឹបអូស​បាន​ជិត ៣០០​គីឡូក្រាម ដែល​ឧក្រិដ្ឋជន​ដឹក​ជញ្ជូន​ពី​ប្រទេស​ឡាវ ទៅ​កាន់​ទីក្រុង​ហូ​ជី​មិ​ញ កាលពី​ថ្ងៃអាទិត្យ ទី​០៧ ខែមករា ឆ្នាំ​២០២៤ ។

កន្លង​មក កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​របស់​វៀតណាម បាន​តាមដាន និង​ស្គាល​មុខសញ្ញា​ក្រុម​បណ្តាញ​ដឹក​ជញ្ជូន​គ្រឿងញៀន ដែល​លាក់​ក្នុង​ថង់​តែ និង​កាហ្វេ ដឹក​តាម​រថយន្តក្រុង​ទៅ​កាន់​ទីក្រុង​ហូ​ជី​មិ​ញ ។

កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន បាន​សហការ​ជាមួយ​នាយកដ្ឋាន​នគរបាល​ស៊ើបអង្កេត និង​នគរបាល​ក្រុង​ហូ​ជី​មិ​ញ ដើម្បី​រៀបចំ​ផែនការ​បង្ក្រាប​។ ជាមួយ​គ្នា​នេះ កម្លាំង​ចម្រុះ បាន​ចុះ​ឆែក​ឆែរ និង​ឃាត់ខ្លួន​ជនសង្ស័យ​បាន ២៦​នាក់ ដកហូត​ថ្នាំ​ញៀន​ជិត ៣០០​គីឡូក្រាម កាំភ្លើងខ្លី និង​ឯកសារ និង​ភស្តុ​តាង​មួយ​ចំនួន​ទៀត ។

យ៉ាងណា មន្ត្រី​នគរបាល​ប្រទេស​វៀតណាម មិន​បាន​បង្ហាញ​អត្តសញ្ញាណ​ជាក់លាក់​របស់​ក្រុម​ជនសង្ស័យ​ទាំង​២៦​នាក់​ទេ គ្រាន់តែ​បាន​បញ្ជាក់​ខ្លី​ថា កម្លាំង​នគរបាល​កំពុង​ពង្រីក​ការ​ស៊ើបអង្កេត​លើ​ករណី​នេះ ជា​បន្ត​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ