ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋកំពុងតែសម្រាន្តលក់ស្រួល ស្រាប់តែមានភ្លើងឆេះផ្ទះផ្អើលអស់អ្នកភូមិ

2 អាទិត្យ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ផ្ទះ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរផ្លូវ​២០០២ ក្នុង​ខណ្ឌ​សែន​សុខ​បាន​ឆាបឆេះ​ទាំង​រំលង​អធ្រាត្រ បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​នៅ​ក្នុងភូមិ​រាយការណ៍​ព័ត៌មាន​ជូន​សមត្ថកិច្ច ដើម្បី​សុំ​ជំនួយ​ពី​រថយន្ត​ពន្លត់​អគ្គិភ័យ​ភ្លាម​ៗ​ផង​ដែរ ដែល​ករណី​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​២០​នាទី​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​២ ខែឧសភា ឆ្នាំ​២០២៤…

រាជធានី​ភ្នំពេញ ៖ ផ្ទះ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរផ្លូវ​២០០២ ក្នុង​ខណ្ឌ​សែន​សុខ​បាន​ឆាបឆេះ​ទាំង​រំលង​អធ្រាត្រ បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​នៅ​ក្នុងភូមិ​រាយការណ៍​ព័ត៌មាន​ជូន​សមត្ថកិច្ច ដើម្បី​សុំ​ជំនួយ​ពី​រថយន្ត​ពន្លត់​អគ្គិភ័យ​ភ្លាម​ៗ​ផង​ដែរ ដែល​ករណី​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​២០​នាទី​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​២ ខែឧសភា ឆ្នាំ​២០២៤ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​បេតុង​២០០២ កែង​ផ្លូវ​បេតុង សង្កាត់​អូរ​បែក​ក្អម ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។

យោង​តាម​ប្រភព​ពី​ពលរដ្ឋ​បានអោយ​ដឹង​ថា​នៅ មុន​ពេល​កើតហេតុ​គេ​បាន​ប្រទះ​ឃើញ អណ្តាត​ភ្លើងពណ៌​ក្រហម​ចេញពីផ្ទះ​កើតហេតុ​ដែល​ជា​ផ្ទះថ្ម​ប្រក់​សង្ក​សី​មួយ​ល្វែង ស្ថិត​នៅ​ក្នុង​ផ្លូវ​បេតុង​តូច​មួយ​កែង​ជាមួយ​ផ្លូវ​២០០២ អ្នក​ភូមិ​ក្បែរ​នោះ ក៏​បាន​ទាក់ទង​ទៅ​សមត្ថកិច្ច​ភ្លាម​ៗ និង​ខ្លះ​ទៀត​នាំ​គ្នារ​ត់ទៅ​យក​បំពង់​ឧស្ម័ន​ពន្លត់​អគ្គិភ័យ​ជួយ​អន្តរាគមន៍ ជំ​ហ៊ាន​ដំបូង តែ​មិន​រលត់​ដោយសារ​អណ្តាតភ្លើង​កាន់តែ​ខ្លាំង​ៗ និង​បាន​ឆាបឆេះ​ផ្ទះ​ជិតខាង និង​បន្ទប់​ជួល​នៅ​ក្បែរ​នោះ ។

បន្ទាប់​ពី​សមត្ថកិច្ច​ទទួល​ដំណឹង​នេះ​ក៏​បាន​ចុះ​មក​ដល់ទី​តាំង​កើតហេតុ ភ្លាម​ៗ និង​បាន​ទាក់ទង​ទៅ​កាន់​មន្ត្រី​ជំនាញ​ខាង​អគ្គិភ័យ ដើម្បី​សុំ​ជំនួយ​ពី​រថយន្ត​ពន្លត់​អគ្គិភ័យ​តែ​ម្តង ។ មុន​ពេល​រថយន្ត​ពន្លត់​អគ្គិភ័យ​មក​ដល់ មាន​បុរស​ចំណាស់​ម្នាក់​ជាប់​នៅ​ខាងលើ​ផ្ទះ​ដោយ​អណ្តាតភ្លើង​បាន​ឆាបឆេះ​ខាងក្រោម​ផ្ទះ​បាត់​ទៅ​ហើយ ធ្វើ​អោយ​គាត់​សម្រេចចិត្ត​ចុះ​តាម​សំ​យ៉ាប​ផ្ទះ​ខាង​មុខ ផ្លោះ​ពី​ជាន់​ទី​១​រហូត​ដល់​ក្រោម​ដោយ​សុវត្ថិភាព ។

ក្រោយ​ពី​ទទួល​ដំណឹង​នេះ​ភ្លាម ការិយាល័យ​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​បញ្ចេញ​រថយន្ត​ពន្លត់​អគ្គិភ័យ​ជា​ច្រើន​គ្រឿង​ទៅ​កាន់​ទីតាំង​កើតហេតុ ដើម្បី​ធ្វើការ​អន្តរាគមន៍​ភ្លាម​ៗ ដោយ​អគ្គិភ័យ​ត្រូវ​បាន​រលត់​វិញ​ទាំងស្រុង នា​វេលា​ម៉ោង​៤​ទៀប​ភ្លឺ ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​ជា​ច្រើន​គ្រឿង​ផង​ដែរ ។

នៅ​ក្នុង​ហេតុការណ៍​អគ្គិភ័យ​ខាងលើ​នេះ មិន​បាន​បង្ក​អោយ​នរណា​ម្នាក់​រង​របួស​នោះ​ទេ ជុំវិញ​មូលហេតុ​នៃ​ការ​ឆាបឆេះ សមត្ថកិច្ច​ជំនាញ​មិន​ទាន់​អាច​បញ្ជាក់​បាន​នៅឡើយ​នោះ​ទេ កំពុង​ស្ថិត​ក្នុង​ការ​ស្រាវជ្រាវ​សិន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ