ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ចុះ​បិទ​ផ្អាក​ឱសថស្ថាន «​សុខ រក្សា​» នៅ​ខណ្ឌមានជ័យ មិន​មានច្បាប់​អនុញ្ញាត

2 ខែ មុន

រាជធានី​ភ្នំពេញ ៖ កាលពី​រសៀល​ថ្ងៃ​ទី​១៣ ខែឧសភា ឆ្នាំ​២០២៤ ដោយ​អនុវត្ត​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្ដម​សាស្ត្រាចារ្យ​រដ្ឋមន្ត្រី ឈាង រ៉ា និង​តាម​ការ​ណែនាំ​របស់​លោក ឃួ​ង…

រាជធានី​ភ្នំពេញ ៖ កាលពី​រសៀល​ថ្ងៃ​ទី​១៣ ខែឧសភា ឆ្នាំ​២០២៤ ដោយ​អនុវត្ត​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្ដម​សាស្ត្រាចារ្យ​រដ្ឋមន្ត្រី ឈាង រ៉ា និង​តាម​ការ​ណែនាំ​របស់​លោក ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ក្រុមការងារ នៃ​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ សហការ​ជាមួយ​រដ្ឋបាល​ខណ្ឌមានជ័យ និង​រដ្ឋបាល​សង្កាត់​ស្ទឹង​មាន​ជ័យ​៣ បាន​ចុះ​ផ្អាក​សកម្មភាព​ឱសថស្ថាន ឈ្មោះ «​សុខ រក្សា​» ស្ថិត​នៅផ្ទះ​លេខ​២២៣Eo ផ្លូវ​ចោម​ចៅ ភូមិ​ដំណាក់​ធំ​៣ សង្កាត់​ស្ទឹង​មាន​ជ័យ​៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ របស់​លោកស្រី ប៊ី សុភា​ដា ដែល​មិន​មាន​លិខិតអនុញ្ញាត ។

ក្រុមការងារ​បាន​អនុវត្ត​សេចក្តីសម្រេច ស្តី​ពី​ការ​ផ្អាក​សកម្មភាព​ឱសថស្ថាន សុខ រក្សា លេខ​២៨៧/ ២៤ រ​.​ប ចុះ​ថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ​២០២៤ របស់​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ និង​បាន​ប្រគល់​ឱ្យ​ម្ចាស់​ឱសថស្ថាន​មួយ​ច្បាប់ ។

សូម​ជម្រាប​ថា ការ​ចុះ​ពិនិត្យ និង​បិទ​កន្លែង​មិន​មានច្បាប់​អនុញ្ញាត គឺ​នឹង​ធ្វើ​ឡើងជា​បន្តបន្ទាប់ ៕

អត្ថបទសរសេរ ដោយ