ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​បវរ​ធិ​បតី និង​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង ធ្វើ​ជា​អធិបតី ក្នុង​ពិធី​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​លើ​ឯកសារ​ចំនួន​៦

2 ខែ មុន

ទីក្រុង​សេ​អ៊ូ​ល ៖ នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​១៦ ឧសភា ឆ្នាំ​២០២៤ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា…

ទីក្រុង​សេ​អ៊ូ​ល ៖ នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​១៦ ឧសភា ឆ្នាំ​២០២៤ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ចូលរួម​ជា​អធិបតី​ជាមួយ​ឯកឧត្តម យូ​ន ស៊ុ​ក​យ៉​ល (YOON Suk Yeol) ប្រធានាធិបតី នៃ​សាធារណរដ្ឋ​កូរ៉េ ក្នុង​ពិធី​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​លើ​ឯកសារ​ចំនួន ៦ ដូច​ជា ៖

១. ពិធីសារ​ស្ដី​ពី​វិសោធនកម្ម​ក្របខ័ណ្ឌ​គម្រោង រវាង រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​កូរ៉េ និង រដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លើ​ហរិ​ញ្ញ​ប្ប​ទាន ស្តី​ពី​មូលនិធិ​សហប្រតិបត្តិការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច សម្រាប់​ឆ្នាំ​២០២២ រហូត​ដល់​ឆ្នាំ​២០២៦ ។

២. អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា រវាង ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង​ក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និង​ថាមពល នៃ​សាធារណរដ្ឋ​កូរ៉េ ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​វិនិយោគ ។

៣. អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា រវាង ក្រសួងពាណិជ្ជកម្ម​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង អង្គភាព​កម្មសិទ្ធិបញ្ញា​នៃ​សាធារណរដ្ឋ​កូរ៉េ ស្តី​ពី ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​កម្មសិទ្ធិបញ្ញា ។

៤. លិខិត​បង្ហាញ​ឆន្ទៈ ក្នុង​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ ស្តី​ពី ការ​គ្រប់គ្រង​គ្រឿងញៀន រវាង អគ្គនាយកដ្ឋាន​គយ និង រដ្ឋាករ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋបាល​គយ​នៃ​សាធារណរដ្ឋ​កូរ៉េ ។

៥. អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា ស្តី​ពី​កម្មវិធី​អភិវឌ្ឍន៍​ជំនាញ និង​ទេព​កោសល្យ​វិជ្ជាជីវៈ រវាង រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​កូរ៉េ ។

៦. កិច្ចព្រមព្រៀង​ឥណទាន​សម្បទាន សម្រាប់​គម្រោង​កែ​លម្អ​ផ្លូវ​ជនបទ ជំហាន​ទី​៤ រវាង រាជរដ្ឋាភិបាល​កម្ពុជា និង​ធនាគារ​នី​ហ័​រណ​- អា​ហ័​រណ​កូរ៉េ ៕

អត្ថបទសរសេរ ដោយ