ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន​មួយ​ក្រុម​ចេញពី​ខួបកំណើត​ត្រូវ​ក្រុម​ជនសង្ស័យ​ដេញ​កា.ប់​យក​ស្លាក​លេខ​ម៉ូតូ

2 អាទិត្យ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យុវជន​មួយ​ក្រុម​ទើបតែ​ចេញពី​កម្មវិធី​ខួបកំណើត​ជិះ​ម៉ូតូឌុប​គ្នា​ត្រឡប់​ទៅ​ផ្ទះ​វិញ ស្រាប់តែ​ត្រូវ​ក្មេង​ស្ទាវ​មួយ​ក្រុម​មាន​គ្នា​៥​នាក់ ជិះ​ម៉ូតូ​២​គ្រឿង​ដេញ​តាម​កា​.​ប់ បណ្តាល​ឲ្យ​រង​របួសធ្ងន់​ម្នាក់​ស្រាល​ម្នាក់ កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​២ ខែឧសភា ឆ្នាំ​២០២៤…

រាជធានី​ភ្នំពេញ ៖ យុវជន​មួយ​ក្រុម​ទើបតែ​ចេញពី​កម្មវិធី​ខួបកំណើត​ជិះ​ម៉ូតូឌុប​គ្នា​ត្រឡប់​ទៅ​ផ្ទះ​វិញ ស្រាប់តែ​ត្រូវ​ក្មេង​ស្ទាវ​មួយ​ក្រុម​មាន​គ្នា​៥​នាក់ ជិះ​ម៉ូតូ​២​គ្រឿង​ដេញ​តាម​កា​.​ប់ បណ្តាល​ឲ្យ​រង​របួសធ្ងន់​ម្នាក់​ស្រាល​ម្នាក់ កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​២ ខែឧសភា ឆ្នាំ​២០២៤ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​ហាណូយ សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។

យោង​តាម​ប្រភព​ពី​ក្រុម​ជន​រង​គ្រោះ​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គាត់ និង​ជន​រង​គ្រោះ​ជិះ​ម៉ូតូឌុប​គ្នា​ចេញពី​កម្មវិធី​ខួបកំណើត​មិត្ត​នៅ​ម្តុំ​មហាវិថី​វិមាន​ឈ្នះ​ឈ្នះ ដោយ​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ស្លាក​លេខ​ក្រចេះ​-5595 ។ លុះ​ជិះ​ម៉ូតូឌុប​គ្នា​តាម​ផ្លូវ​ដោយ​មាន​មិត្ត​ផ្សេង​ទៀត​ជិះ​ម៉ូតូ​នៅ​ខាង​មុខ​ធ្វើ​ដំណើរ​ទៅ​មុន​ជាង​២០​ម៉ែត្រ តាម​បណ្តោយ​ផ្លូវ​បេតុង​ហាណូយ​ពី​ជើង​ទៅ​ត្បូង ស្រាប់តែ​មាន​យុវជន​១​ក្រុម​ទៀត​មាន​គ្នា​៥​នាក់ ជិះ​ម៉ូតូ​២​គ្រឿង ប្រដាប់​ទៅ​ដោយ​ដុំ​ថ្ម និង​ដាវ​យ៉ាង​មុត​ស្រួច ដេញ​តាម​កា​.​ប់​ពួក​គាត់​ពីក្រោយ​ខ្នង​តែ​ម្តង ។

ជន​រង​គ្រោះ​ម្នាក់ ដែល​ជា​អ្នក​ឌុ​ប​បាន​បន្ត​ថា ខ្លួន​អង្គុយ​ខាង​មុខ ចំណែក​អ្នក​របួស​អង្គុយ​ពីក្រោយ ពេល​ជិះ​ម៉ូតូ​រត់គេច​ជិត​ដល់​វត្ត​អន្លង់​ក្ងាន​ក៏​បាន​ផ្តួល​ម៉ូតូ​នាំ​គ្នា​រត់​ចែក​ជើង​គ្នា ដោយ​គាត់​រត់​ចូល​វត្ត ចំណែក​មិត្ត​របស់​គាត់​ម្នាក់​ទៀតរ​ត់ទៅ​ម្ខាង​ទៀត ស្រាប់តែ​ត្រូវ​ក្រុម​ជន​បង្ក​ដេញ​កា​.​ប់រង​របួស​ដៃ ចំណែក​ម៉ូតូ​ត្រូវ​បាន​ជន​បង្ក​កា​.​ប់យក​ស្លាក​លេខ រួច​ឡើង​ម៉ូតូ​ជិះ​រត់គេច​បាត់​អស់​ទៅ ។

ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​ត្រូវ​បាន​គ្នីគ្នា​ដែល​មក​ជាមួយ ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ដែល​នៅ​ក្បែរ​នោះ ដើម្បី​សម្រាក​ព្យាបាល​របួស បន្ទាប់​មក​គេ​ឃើញ​មាន​សមត្ថកិច្ច​មក​ដល់​ពេទ្យ​ធ្វើការ​សាកសួរ​នាំ និង​ពិនិត្យ​មើល​ស្នាម​របួស ស្រាប់តែ​ឃើញ​ស្នាម​ដាវ​ចំនួន​៣​ឆ្នូត ជាប់​នៅ​លើ​មួក​ការពារ​របស់​ជន​រង​គ្រោះ ដោយ​សំណាង​ជន​រង​គ្រោះ​ពាក់មួក​ការពារ ទើប​ធ្វើ​អោយ​ជន​រង​គ្រោះ​ម្នាក់​ទៀត​ដែល​របួសស្រាល​នាំ​ទៅ​បង្ហាញ​ទីតាំង​ដែល​ត្រូវ​គេ​កាប់ រួច​ធ្វើការ​សាកសួរ​នាំ​អោយ​ជន​រង​គ្រោះ​ទៅ​ដាក់​ពាក្យបណ្តឹង​ដើម្បី​អនុវត្ត​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ