ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​មេឃុំ​ព្រះ​ពន្លា​ សុំ​បដិសេធន៍​រឿង​ជីករណ្តៅ​​ដី​រំលាយ​ទួល​បុរាណ

2 អាទិត្យ មុន
  • ស្វាយរៀង

​ខេត្តស្វាយរៀង​ ៖ ​នៅ​ថ្ងៃ​ទី​៣០​ មេ​សា ​២០២៤ លោក​គឹ​ម រិ​ទ្ធី មេឃុំព្រះ​ពន្លា ស្រុក​កំពង់​រោ​ទ៍សូម​​ធ្វើការ​​បំភ្លឺ​ជូន​​ ក្រោយសារព័ត៌មាន​កោះសន្តិភាពបាន​ចុះ​ផ្សាយ…

​ខេត្តស្វាយរៀង​ ៖ ​នៅ​ថ្ងៃ​ទី​៣០​ មេ​សា ​២០២៤ លោក​គឹ​ម រិ​ទ្ធី មេឃុំព្រះ​ពន្លា ស្រុក​កំពង់​រោ​ទ៍
សូម​​ធ្វើការ​​បំភ្លឺ​ជូន​​ ក្រោយសារព័ត៌មាន​កោះសន្តិភាពបាន​ចុះ​ផ្សាយ កាលពី​ថ្ងៃ​ទី​២៩ ​មេ​សា ​២០២៤ ដែល​មាន​ចំណងជើង​ថា ​«ជីករណ្តៅ​ដី​រំ​.​លា​.​យ​ទួល​បូរាណ​ដល់​ក្បាល​ប្រែ​ត​ហើយ អាជ្ញាធរ​ឆ្លើយ​ថា​ «អត់​ដឹង» ។

លោក​សូម​បដិសេធន៍ និងសុំ​បំភ្លឺ​ជូន​ថា ទាក់ទង​ការ​ជីករណ្តៅ​ដី​របស់​ក្រុមហ៊ុន​តៃ​សេង​៥ ដែល​បាន​មក​ជីកដីនៅ​ក្នុង​ទឹកដីភូមិ​ត្រោក ឃុំ​ព្រះ​ពន្លា​( ជិត​អូរ​ដូន​អាម​) ​គឺ​មិនមែន​ជា​ទួល​បុរាណ​ទេ គឺជា​ដីស្រែ​( ឈ្មោះ​ស្រែ​ភូមិធំ​) ជា​ដី​ភូមិ​ចាស់​ដែល​គេ​ឈប់​រស់នៅ​តាំងពី​សង្គមចាស់​មក​ម្ល៉េះ មាន​ទំហំ​៣០​អា ជាប់​ដីស្រែ ប្រជាពលរដ្ឋ​គេ​គ្រប់គ្រង​ជា​ដី​កម្មសិទ្ធិ​ ​និងអាស្រ័យ​ផល​រហូត​មក​។

ចំពោះ​ដី​ដែល​ក្រុមហ៊ុន​កំពុង​ជីក​យក​អាចម៍ដី​នេះ ប្រជាពលរដ្ឋ​បាន​ទទួល​ប្រាក់​ពី​ក្រុមហ៊ុន គ្រប់​ចំនួន​ហើយ​។ ទាក់ទិន​ករណី​នេះ​ដែរ​ កាលពី​វេលា​ម៉ោង​១១​ និ​ង៥០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​២៩​មេ​សា​២០២៤ លោកស្រី​ឥន ណាគ្រី ប្រធាន​មន្ទីរ​វប្បធម៌​និង​វិ​ចិត្ត​សិ​ល្បៈខេត្តស្វាយរៀង​ ក៏​បាន​ដឹកនាំ​មន្ត្រី​ក្រោម​ឱ​វា​ទ ចុះ​ទៅ​ពិនិត្យ​នៅ​ចំណុច​រណ្តៅ​ដី (​ភូមិធំ​)​លោកស្រី​បាន​មាន​ប្រសាសន៍​ថា ចំណុច​ដែល​ក្រុមហ៊ុន​តៃ​សេង​៥ ជីក​នោះ ពុំ​មែន​ជា​ដី​ទួល​បុរាណ ដែល​មាន​ចុះបញ្ជី​ទេ គឺជា​ដី​កម្មសិទ្ធិ​របស់​ប្រជាពលរដ្ឋ​គ្រប់គ្រង​អាស្រ័យ​ផល (​ជា​ភូមិ​ចាស់ ហៅ​ភូមិធំ​)​ភូមិ​ចាស់​នោះ​ត្រូវ​ម្ចាស់​ឈប់​រស់នៅ ដោយ​ឆ្ងាយ​ពី​គេ មិន​ហ៊ាន​រស់នៅ ក៏​ទៅ​នៅ​កន្លែង​ផ្សេង ហើយ​ភូមិធំ​នោះ​មាន​ដុះ​ដំបូក​រពាក់​ដើមឈើ​ដើម​ឬ​ស្សី ម្ចាស់​គេ​គ្រប់គ្រង​អា​ស្រ​យ័​ផល ហើយ​បាន​លក់​ទៅ​ឲ្យ​ក្រុមហ៊ុន​។​លោកស្រី​បញ្ជាក់​ថា នៅ​ឃុំ​ព្រះ​ពន្លា​គឺ​មាន​ទួល​បុរាណ​ចំនួន​២៥​ទួល ដែល​មាន​ចុះបញ្ជី ចំណែក​ដី​ភូមិធំ មិនមែន​ជា​ទួល​បុរាណ​ទេ​។

សូម​រំលឹក​ផង​ដែរ កន្លង​មក​ប្រជាពលរដ្ឋ​ភូមិ​អូរ​ដូន​អាម​ផ្ទុះ​ប្រតិកម្ម ករណី​ក្រុមហ៊ុន​ជីករណ្តៅ​ដី​យក​អាច​ម៌​ដី ជីក​រំលាយ (​ទួល​ភូមិធំ​)​ជ្រៅ​ដល់​ក្បាល​ប្រែ​ត ដែល​ប្រជាពលរដ្ឋ​លើក​ឡើង​ថា ជាទី​ទួល​សម្រាប់​ប្រជាពលរដ្ឋ​ទុកជា​កន្លែង​គោរព​បូជា និង​ឡើងអ្នកតា សុំ​ទឹកភ្លៀង​។​បច្ចុប្បន្ន ​ក្រុមហ៊ុន​បាន​ជីក​គាស់​រំលើង​រំលាយ​ក្លាយជា​រណ្តៅ ចំណែក​អាជ្ញាធរ​ឃុំ​ស្រុក​ឆ្លើយ​ថា​អត់​ដឹង​។


ករណី​ជីក​រំលាយ​ទួល​បុរាណ​នេះ​កើតឡើង ជិត​កន្លះ​ខែ​មក​ហើយ​រហូត​មក​ដល់​ថ្ងៃ​ទី​២៩​មេ​សា​២០២៤​នេះ​។​បើ​តាម​ប្រជាពលរដ្ឋ នៅ​ភូមិ​អូរ​ដូន​អាម ឃុំ​ព្រះ​ពន្លា ស្រុក​កំពង់​រោ​ទ៌​បាន​ប្រាប់​អ្នក​សារព័ត៌មាន​យើង​ថា មាន​ក្រុមហ៊ុន​មួយ បាន​មក​ប្រមូល​ទិញ​ដី នៅ​តាម​បណ្តោយ​មាត់​អូរ​ដូន​អាម ជាង​៣០​ហិ​កតា ដើម្បី​អភិវឌ្ឍន៍ ដោយ​ឲ្យ​លោក​មេ​ភូមិ​ជួយ​ទំនាក់ទំនង​ទិញ​ពី​ប្រជាពលរដ្ឋ បន្ទាប់​មក​ក្រុមហ៊ុន​បាន​កក់​ប្រាក់​១០% ២០% ៤០%​ក្នុង​ហិ​កតា តាម​គ្រួសារ​ម្ចាស់​ដី ។

ហើយ​អ្វី​ដែល​ប្រជាពលរដ្ឋ​ម្ចាស់​ដី​ប្រតិកម្ម​នោះ​ ដោយ​ក្រុម​ទិញ​ដីស្រែ​របស់​គាត់​មិន​ទាន់​ឲ្យ​លុយ​គ្រប់​ផង ស្រាប់តែ​មាន​ក្រុម​អាជីវកម្ម​ជីករណ្តៅ​ដី បាន​មក​ជីកដី​ស្រែ​របស់​ពួក​គាត់​អស់ ទំហំ​ជិត​០២​ហិ​កតា ព្រមទាំង​ជីក​រំលាយ​ទួល​បុរាណ (​ទួល​ភូមិធំ​)​ដែល​ជាទី​កន្លែង​សម្រាប់​ធ្វើ​ពិធី​ឡើងអ្នកតា សុំ​ទឹកភ្លៀង រលាយ​ទួល​ក្លាយជា​រណ្តៅ​ជម្រៅ​៨​ទៅ​០៩​ម៉ែត្រ​យក​អាច​ម៌​ដី​ទៅ​ចាក់ នៅ​លើ​ដីស្រែ​ផ្សេង​ទៀត ធ្វើ​អភិវឌ្ឍន៍​។​ហើយ​អ្វី​ដែល​ប្រជាពលរដ្ឋ​តវា នោះ​ដោយ​ពួក​គាត់​ព្រួយ​បារ​ម្ភ ជីក​យក​អាច​ម៌​ដី​ក្លាយជា​រណ្តៅ ហើយ​ក្រុមហ៊ុន​ជីករណ្តៅ​ដី​នោះ​លើក​គ្រឿងចក្រ​ទៅ​បាត់​តើ​ពួក​គាត់​ទៅ​ទា​ប្រាក់​ពី​អ្នក​ណា ។

​ទាក់ទិន​ករណី​នេះ​ដែរ លោក​គឹ​ម រិ​ទ្ធី មេឃុំ​ព្រះ​ពន្លា បាន​ប្រាប់​អ្នក​សារព័ត៌មាន​យើង​ថា លោក​ពុំ​បានដឹង​ទេ ករណី ក្រុម​អាជីវកម្ម​ជីករណ្តៅ​ដី ជីក​រំលាយ​ទួល​បុរាណ​(​ទួល​ភូមិធំ​)​នេះ ក្រុមហ៊ុន​មិន​បាន​មក​សុំ​ច្បាប់​ពី​អាជ្ញាធរ​ឃុំ​ទេ​សូម​សួរ​ទៅ អាជ្ញាធរ​ស្រុក​ទៅ ។ ហើយ​ចំពោះ​ដីស្រែ​ប្រជាពលរដ្ឋ ក៏​លោក​មិនដឹង​ដែរ រហូត​មក​ដល់​ពេល​នេះ​មិន​ទាន់​ឃើញ មាន​ប្រជាពលរដ្ឋ​យក​លិខិត​កិច្ចសន្យា​ទិញ​-​លក់​ដី​មក​ចុះហត្ថលេខា នៅ​រដ្ឋបាល​ឃុំ​នៅឡើយ ។ ​

គ្រាន់តែ​ឮ​ថា មាន​ក្រុមហ៊ុន​តា​យ​សេង មក​ប្រមូល​ទិញ​ដីស្រែ​របស់​ប្រជាពលរដ្ឋ ប្រហែល​៣០​ហិ​កតា នៅ​តាម​បណ្តោយ​មាត់​អូរ​ដូន​អាម​នេះ ដើម្បី​ជីក​យក​អាច​ម៌​ដី​ទៅ​ចាក់​នៅ​ក្នុង​តំបន់​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន​តា​យ​សេង​៥ ។​ហើយ​ក៏​មិនដឹង​ថា គេ​ជីករណ្តៅ​ដី​នេះ​ទំហំ​ប៉ុន្មាន​ហិ​កតា និង​ជម្រៅ ប៉ុន្មាន​ម៉ែត្រ​ក៏​អត់​ដឹង​ដែរ​។

លោក​មេឃុំ បន្ត​ទៀត​ថា បើ​តាម​គម្រោង អភិ​ឌ្ឍ​ន៍​របស់​ក្រុមហ៊ុន​តា​យ​សេង​៥ នេះ គេ​ប្រមូល​ទិញ​ដីស្រែ​ពី​ប្រជាពលរដ្ឋ​នេះ​គឺ​ប្រមាណ ជាង​៣០០​ហិ​កតា ឯណោះ គឺ​តាម​បណ្តោយ​អូរ​ដូន​អាម​និង​តាម​បណ្តោយ​ខាងក្រោយ​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ក្នុងភូមិ​អូ​ដូន​អាម​ទាំងអស់ ។​ហើយ​ក្រុមហ៊ុន​ទើបតែ​ឲ្យ​ថ្លៃ​ប្រាក់​កក់​ប៉ុណ្ណោះ ទើប​ប្រជាពលរដ្ឋ​គាត់​ព្រួយ​បារ​ម្ម​ណ៍ មិន​បាន​ទទួល​ប្រាក់​ថ្លៃ​ដី​គ្រប់​តាម​តម្លៃ​ដី​ឬ ក្រុមហ៊ុន​ចេះ​តែ​ពន្យា ពេល​ច្រើន​ខែ​ច្រើន​ឆ្នាំ ខាតបង់​ផលប្រយោជន៍​ពួក​គាត់​។

ទាក់ទិន​ករណី​នេះ​ដែរ លោក​សុច​ពិសី អភិបាលស្រុក​កំពង់​រោ​ទ៌ បាន​មាន​ប្រសាសន៍​ប្រាប់​អ្នក​សារព័ត៌មាន​យើង​ថា លោក​មិន​ទាន់​ទទួល​របាយការណ៍​ពី​លោក​មេឃុំ​ព្រះ​ពន្លា​នៅឡើយ​ទេ​។​ចំណែក​លោក​ប៉ាត់ សាក់ មន្ត្រី​មន្ទីរ​រ៉ែ​និង​ឋា​ម​ពល​ខេត្ត​បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​ជីករណ្តៅ​ដី ឈ្មោះ​ហួរ មក​ពី​ភ្នំពេញ បាន​ធ្វើ​សកម្មភាព​ជីករណ្តៅ​ដី យក​អាចម៍ដី ទំហំ​២​ហិ​កតា ជម្រៅ ៨​ទៅ​០៩​ម៉ែត្រ យក​អាចម៍ដី​ទៅ​ចក្រ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​តា​យ​សេង​៥ ហើយ​ការ​ជីករណ្តៅ​ដី​នេះ មិន​ពាក់​ព​ន្ធ័​មន្ទីរ​រ៉ែ​និង​ឋា​ម​ពល​ខេត្ត​ទេ បើ​គេ​សុំ​ច្បាប់​តាម​រយៈ​មន្ទីរ គឺ​អនុញ្ញាតិ បាន​ត្រឹម​ក្រោម​១​ហិ​កតា ជម្រៅ​ត្រឹម​០៥​ម៉ែត្រ​។​ហើយ​នេះ​គេ​ជីក​ទំហំ​២​ហិ​កតា ឡើង​ទៅ​អាច​សុំ​ទៅ​ក្រសួង ហើយ​បើ​តាម​ការ​ចុះ​ពិនិត្យ​របស់​លោក​គឺ ក្រុមហ៊ុន​គេ​ជីកដី នៅ​ក្នុង​តំបន់​របស់​គេ​ដូច្នេះ មន្ទីរ មិន​អាច​ចូល​ទៅ ហាមឃាត់​ឬ​ឲ្យ​ផ្អាក សួរនាំ​រក​ច្បាប់ទម្លាប់​ទេ ។​

អត្ថបទសរសេរ ដោយ