ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងការពារជាតិ​៖​ ឧបទ្ទវហេតុ​ផ្ទុះ​គ្រា.ប់​នៅ​ខេត្តកំពង់ស្ពឺ​ គឺជា​បញ្ហា​បច្ចេកទេស​

2 អាទិត្យ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ក្រសួងការពារជាតិ​បាន​គូសបញ្ជាក់​ថា ​ឧបទ្ទវហេតុ​ផ្ទុះ​គ្រាប់​កាលពី​ថ្ងៃ​ទី​២៧ ខែមេសា ឆ្នាំ​២០២៤ នៅ​ទីបញ្ជាការ​យោធភូមិភាគ​ទី​៣ ក្នុង​ខេត្តកំពង់ស្ពឺ គឺជា​បញ្ហា​បច្ចេកទេស​ដោយសារ​ប្រភេទ​អាវុធ​ជាតិ​ផ្ទុះ​ចាស់​ៗ ខូចគុណភាព…

រាជធានី​ភ្នំពេញ​ ៖ ក្រសួងការពារជាតិ​បាន​គូសបញ្ជាក់​ថា ​ឧបទ្ទវហេតុ​ផ្ទុះ​គ្រាប់​កាលពី​ថ្ងៃ​ទី​២៧ ខែមេសា ឆ្នាំ​២០២៤ នៅ​ទីបញ្ជាការ​យោធភូមិភាគ​ទី​៣ ក្នុង​ខេត្តកំពង់ស្ពឺ គឺជា​បញ្ហា​បច្ចេកទេស​ដោយសារ​ប្រភេទ​អាវុធ​ជាតិ​ផ្ទុះ​ចាស់​ៗ ខូចគុណភាព រួម​ជាមួយ អាកាសធាតុ​ឡើង​កម្ដៅ ។


យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មានរបស់​ក្រសួង​ការពា​រិ​ជាតិ​ស្តី​ពី​ករណី​ឧបទ្ទវហេតុ​ផ្ទុះ​គ្រាប់ នៅ​ទីបញ្ជាការ​យោធភូមិ​ភាគ​ទី​៣​នៅ​ថ្ងៃ​ទី​១ ឧសភា​ ឆ្នាំ២០២៤​ នេះ បាន​លើក​ឡើង​ថា ​នា​ពេល​ថ្មី​ៗ​កន្លង​មក មាន​ក្រុមប្រឆាំង​ជ្រុលនិយម​មួយ​ចំនួនបាន​ធ្វើការ​ផ្សព្វផ្សាយ​ព័ត៌មាន​បំផ្លើសការពិត តាម​បណ្តាញ​សង្គម​នានា ធ្វើ​ឱ្យ​សាធារណជន​ទាំង​ក្នុង និង​ក្រៅប្រទេស​ មានការភាន់​​ច្រឡំ​អំពី​ឧប​ទ្ទវហេតុ​ផ្ទុះ​គ្រាប់ កាលពី​រសៀល​ថ្ងៃ​សៅរ៍ ៤​រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព​.​ស​.២៥៦៧ ត្រូវ​នឹង​ថ្ងៃ​ទៅ​២៧ ខែមេសា ឆ្នាំ​២០២៤ នៅ ទីបញ្ជាការ​យោធភូមិ​ភាគ​ទី​៣ ក្នុង​ខេត្តកំពង់ស្ពឺ ដែល​បង្ក​ឱ្យ​យោធិន​ចំនួន​២០​នាក់ បាន​ពលី​ជីវិត និង​យោធិន​មួយ ចំនួន​ទៀត​រង​របួស​។

ពាក់ព័ន្ធ​នឹង​បញ្ហា​ខាងលើ ក្រសួងការពារជាតិ​សូម​ជម្រាប​ជូន​សាធារណជន ព្រមទាំង​អ្នក​សារព័ត៌មាន​ទាំង​ក្នុង និង​ក្រៅប្រទេស​បាន​ជ្រាប​ថា តាម​រយៈ​ការ​ចុះ​ស្រាវជ្រាវ​ផ្ទាល់​នៅ​ទីតាំង​កើតហេតុ​របស់​ក្រុមការងារ​ចម្រុះ ក្រសួងការពារ​ជាតិ​សូម​បញ្ជាក់​ជូន​ថា ករណី​ឧបទ្ទវហេតុ​ផ្ទុះ​គ្រាប់​កាលពី​ថ្ងៃ​ទី​២៧ ខែមេសា ឆ្នាំ​២០២៤ នៅ​ទីបញ្ជាការ​យោធ ភូមិភាគ​ទី​៣ ក្នុង​ខេត្តកំពង់ស្ពឺ គឺជា​បញ្ហា​បច្ចេកទេស​ដោយសារ​ប្រភេទ​អាវុធ​ជាតិ​ផ្ទុះ​ចាស់​ៗ ខូចគុណភាព រួម​ជាមួយ អាកាសធាតុ​ឡើង​កម្ដៅ មិនមែន​ជា​បញ្ហា​កងទ័ព​បះបោរ អំពើ​ភេរវកម្ម ឬ​ចេតនា​របស់​បុគ្គល​ណាមួយ​ដូច​បាន​បំផ្លើសឡើយ​។

ជាមួយ​គ្នា​នោះ​ដែរ​ ក្រសួងការពារជាតិ សូម​ស្នើ​ដល់​សាធារណជន ព្រមទាំង​អ្នក​សារព័ត៌មាន​ជាតិ និង​អន្តរជាតិបញ្ឈប់​ការ​ផ្សាយ ព័ត៌មាន​មិន​ពិត ដោយ​ធ្វើការ​សន្និដ្ឋាន ឬ​យល់​ឃើញ​ណាមួយ​ដោយ​បុគ្គល​ផ្ទាល់ខ្លួន មិន​មាន​មូលដ្ឋាន​ច្បាស់លាស់ ឬ មាន​ចេតនា​បង្កចលាចល​ញុះញង់ បង្ក​ផល​ប៉ះពាល់​ដល់​សន្តិសុខ សណ្តាប់ធ្នាប់ សេដ្ឋកិច្ច​សង្គម ដែល​ឈាន​ទៅ​ដល់ ការ​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​ ៕ ​

អត្ថបទសរសេរ ដោយ