ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀង​ខ្យល់​កន្ត្រាក់ បាក់រលំ​​ផ្លា​ក​យីហោ​ផ្សារ​រាត្រី សង្កត់​រថយន្ត​ទំនើប​១​គ្រឿង នៅ​ក្រុង​បា​វិត

2 ខែ មុន

ខេត្តស្វាយរៀង ៖ ភ្លៀង​ផ្គរ​លាយឡំ​ខ្យល់​កន្ត្រាក់ បាក់​រលំ​សង្កត់ពីលើ​រថយន្ត​ទំនើប ១​គ្រឿង​ជាប់​ពីលើ ខណៈ​រថយន្ត​បើកបរ​ចេញពី​ផ្សារ​រាត្រី បង្ក​ឲ្យ​អ្នក​នៅ​ក្នុង​រថយន្ត​ភ័យ​ស្លន់ស្លោ បើកទ្វារ​រថយន្ត​រត់​ចេញ​មក​ទាំង​ព្រលឹង​ចុង​សក់ ។ ករណី​នេះ…

ខេត្តស្វាយរៀង ៖ ភ្លៀង​ផ្គរ​លាយឡំ​ខ្យល់​កន្ត្រាក់ បាក់​រលំ​សង្កត់ពីលើ​រថយន្ត​ទំនើប ១​គ្រឿង​ជាប់​ពីលើ ខណៈ​រថយន្ត​បើកបរ​ចេញពី​ផ្សារ​រាត្រី បង្ក​ឲ្យ​អ្នក​នៅ​ក្នុង​រថយន្ត​ភ័យ​ស្លន់ស្លោ បើកទ្វារ​រថយន្ត​រត់​ចេញ​មក​ទាំង​ព្រលឹង​ចុង​សក់ ។

ករណី​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​០៤​និង​១០​នាទី​រសៀល​ថ្ងៃ​ទៅ​១៦ ខែឧសភា ឆ្នាំ​២០២៤ នៅ​ខាង​មុខ​ផ្សារ​រាត្រី ស្ថិត​នៅ​ភូមិ​បា​វិត​កណ្តាល សង្កាត់​បា​វិត ក្រុង​បា​វិត ។

បើ​តាម​សមត្ថកិច្ច​បាន​ប្រាប់​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត​ទំនើប​១​គ្រឿង ម៉ាក​អាល់​ហ្វា​ត ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2CA-3366 បើកបរ​ដឹក​ភ្ញៀវ​ចេញពី​ផ្សារ​រាត្រី លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ ស្រាប់តែ​ប៉ាន់​ណូ ផ្លា​ក​យីហោ​ផ្សារ​រាត្រី បាន​បាក់​ដួល​រលំ​សង្កត់​ចំ​ពីលើ​តែ​ម្តង បង្ក​ឲ្យ​អ្នក​ធ្វើ​ដំណើរ មានការ​ភ័យ​នាំ​គ្នារ​ត់រក​កន្លែង​មាន​សុវត្ថិភាព ខណៈ​ភ្លៀង​ផ្គរ​ខ្យល់​កន្ត្រាក់​យ៉ាង​ខ្លាំង បក់​បោក​មក​ដល់​ក្រុង​បា​វិត ហើយ​នៅ​តាម​ដងផ្លូវ​ជាតិ​លេខ​១ ក៏​មាន​ដួល​រលំ​ប៉ាន់​ណូ​ជា​ច្រើន​ទៀត​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ