ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះអាវុ.ធជាច្រើនគ្រា.ប់បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចម្រុះចុះមកទីតាំងកើតហេតុព្រោងព្រាត

2 អាទិត្យ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ផ្ទុះ​អា​វុ​.​ធ​ជា​ច្រើន​គ្រា​.​ប់ បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ភូមិ និង​សមត្ថកិច្ច​ចម្រុះ​ចុះ​មក​ទីតាំង​កើតហេតុ​ព្រោងព្រាត តែ​ជន​បង្ក​បាន​គេចខ្លួន​បាត់​ស្រមោល​តែ​ម្ដង បន្សល់​ទុក​តែ​សំបក​កា​ទុ​ស កាលពី​វេលា​ម៉ោង​៣​និង​៥០​នាទី​ទៀប​ភ្លឺ ថ្ងៃ​ទី​២ ខែឧសភា…

រាជធានី​ភ្នំពេញ ៖ ផ្ទុះ​អា​វុ​.​ធ​ជា​ច្រើន​គ្រា​.​ប់ បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ភូមិ និង​សមត្ថកិច្ច​ចម្រុះ​ចុះ​មក​ទីតាំង​កើតហេតុ​ព្រោងព្រាត តែ​ជន​បង្ក​បាន​គេចខ្លួន​បាត់​ស្រមោល​តែ​ម្ដង បន្សល់​ទុក​តែ​សំបក​កា​ទុ​ស កាលពី​វេលា​ម៉ោង​៣​និង​៥០​នាទី​ទៀប​ភ្លឺ ថ្ងៃ​ទី​២ ខែឧសភា ឆ្នាំ​២០២៤ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​២៣៨ កែង​ផ្លូវ​លេខ​១០៥ សង្កាត់​បឹង​ព្រលិត ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ ។

យោង​តាម​ប្រភព​បឋម​ពី​កន្លែង​កើតហេតុ បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានលឺ​សំឡេង​ផ្ទុះ​ប្រមាណ​៥​គ្រា​.​ប់ ចេញពី​ម្តុំ​ផ្លូវ​លេខ​២៣៨ ដោយ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​នោះ​មិន​ហ៊ាន​ចុះពីលើផ្ទះ​ទៅ​មើល​នោះ​ទេ ទើប​គេ​នាំ​គ្នា​ទាក់ទង​ទៅ​កាន់​សមត្ថកិច្ច​មូលដ្ឋាន និង​អ្នក​សារព័ត៌មាន ។

លុះ​ម៉ោង​៤​ទៀប​ភ្លឺ សមត្ថកិច្ច​មូលដ្ឋាន និង​អាវុធហត្ថ​ខណ្ឌ បាន​ចុះ​មក​ដល់ទី​តាំង​កើតហេតុ និង​បាន​ធ្វើការ​ត្រួតពិនិត្យ​ទីតាំង​ដែល​ប្រជាពលរដ្ឋ​ថា មាន​លឺ​សំឡេង​ផ្ទុះ​ក៏​ស្រាប់តែ​ប្រទះ​ឃើញ​គ្រា​.​ប់ប​ន្ទុះ​ចំនួន​០៥​គ្រា​.​ប់ ដែល​គ្រា​.​ប់​ទាំងនេះ​ស្ថិត​នៅ​ចន្លោះ​ផ្លូវ​តូច​មួយ​ក្បែរ​សំ​យ៉ាប​ផ្ទះ​។

សមត្ថកិច្ច​បាន​រើស​គ្រាប់​ប​ន្ទុះ​បង្ហាញ​ទៅ​កាន់​អ្នក​សារព័ត៌មាន​ឃើញ​ថា​គ្រាប់​នោះ​ជា​ប្រភេទ​គ្រា​.​ប់​កាំ​ភ្លើ​.​ង​ខ្លី តែ​មិន​ទាន់​ដឹង​កាំភ្លើង​ម៉ាក​អ្វី នៅឡើយ​នោះ​ទេ ។

ក្រោយ​កើតហេតុ សមត្ថកិច្ច​បាន​យក​គ្រា​.​ប់ប​ន្ទុះ​នោះ​ទៅ​រក្សា​ទុកជា​បណ្តោះអាសន្ន ដើម្បី​រង់ចាំ​បើក​ការ​ស្រាវជ្រាវ​រក​ជន​បង្ក​ដែល​បាន​បា​.​ញ់​បោះ​យ៉ាង​សេរី​កណ្តាល​ទីក្រុង និង​ឈាន​ដល់​ការ​តាម​ឃាត់ខ្លួន​ខ្មាន់​កាំ​ភ្លើ​.​ង​រូប​នោះ​យក​មក​អនុវត្ត​តាម​នីតិវិធី​ច្បាប់​នៅ​ពេល​ក្រោយ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ