ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡាន​ដឹកឈើ​២​គ្រឿង​ត្រូវ​អាជ្ញាធរ​ស្រុក​ពេ​ជ្រា​ដា​បង្ក្រាបបាន​

2 អាទិត្យ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២ ខែឧសភា ឆ្នាំ​២០២៤ មាន​សេចក្តី​រាយ​ការ​ណ៍​បាន​ឲ្យ​ដឹង​ថា លោក អ៊ា​ន ស៊ា​ង​អន អភិបាលរង​ស្រុក​ពេ​ជ្រា​ដា…

ខេត្តមណ្ឌលគិរី ៖ ​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២ ខែឧសភា ឆ្នាំ​២០២៤ មាន​សេចក្តី​រាយ​ការ​ណ៍​បាន​ឲ្យ​ដឹង​ថា លោក អ៊ា​ន ស៊ា​ង​អន អភិបាលរង​ស្រុក​ពេ​ជ្រា​ដា បាន​សហកា​ជាមួយ​មន្ត្រី​ជំនាញ​នៃ​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី ចាប់​បង្ក្រាប​រថយន្ត​ដឹកឈើចំនួន​០២​គ្រឿង ដោយ​បានប្រ​ដេញ​ប្រផាត់​ចាប់​ប្រ​ផី​ង​ពី​ចំណុច​វរ​:៣០៣​ ផ្លូវជាតិ​លេខ​៧៦ ក្នុង​ឃុំ​ពូ​ជ្រៃ រហូត​តាម​ទាន់​ឃាត់​ចាប់​បាន​នៅ​ចំណុច​ស្ពាន​អូរ​ទេ​ ក្រុង​សែន​មនោ​រម្យ ។

ប្រភពបន្តទៀតថា បច្ចុប្បន្ន ចំពោះវត្ថុ​តាងឈើ និង​រថយន្ត​ទាំង​០២​គ្រឿង បាន​យក​ទៅ​រក្សា​ទុក​នៅ​មន្ទីរ​បរិស្ថាន​ខេត្ត​០១​គ្រឿង និង​០១​គ្រឿង​ទៀត​បាន​ខូច​នៅ​ចំណុច​ស្ពាន​អូរ​ទេ កំពុង​រក​មធ្យោបាយ​យក​ទៅ​រក្សា​ទុក​នៅ​មន្ទីរ​បរិស្ថាន​ខេត្ត​ ។

អត្ថបទសរសេរ ដោយ