(បរទេស) ៖ សា.កស.ពត្រីបាឡែនទម្ងន់ប្រហែល១០តោនមួយក្បាលបានរសាត់អណ្តែត នៅលើផ្ទៃសមុទ្រក្បែរឆ្នេរកូតូ ខេត្តក្វាងនិញ ដែលជាខេត្តមួយនៅតាមបណ្តោយឆ្នេរសមុទ្រភាគឦសាន ប្រទេសវៀតណាម ស្របពេលស៊ីតុណ្ហភាពហក់ឡើងកម្តៅខ្លាំងហួសប្រមាណ ខណៈពេលសំរាមរាប់ពាន់តោន ត្រូវបានបោះចូលសមុទ្រ កំឡុងពេលការឈប់សម្រាកបុណ្យជាតិរយៈពេលវែងរបស់ប្រជាពលរដ្ឋវៀតណាម ទូទាំងប្រទេស ។
សារព័ត៌មានវៀតណាម VTC News ចេញផ្សាយនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ ឱ្យដឹងថា អ្នកស្រុករស់នៅក្នុងតំបន់ឆ្នេរសមុទ្រខាងលើ បានកៀរគរកម្លាំង និងមធ្យោបាយរៀបចំពិធីកប់ស.ពត្រីបាឡែនដ៏ធំមួយក្បាលនេះយ៉ាងប្រញាប់ប្រញាល់ ដោយសារតែសា.កស.ពត្រីបាឡែននោះចាប់ផ្តើមរលួយ និងបញ្ចេញក្លិនអាសោ.ច ។
ប្រភពពីគណៈកម្មាធិការប្រជាជនស្រុកកូតូ ខេត្តក្វាងនិញ បានឲ្យដឹងថា កាលពីថ្ងៃទី២៩ ខែមេសា អាជ្ញាធរមូលដ្ឋានទទួលបានសេចក្តី រាយការណ៍ពីប្រជាពលរដ្ឋពីការប្រទះឃើញសា.កស.ពត្រីបាឡែនមួយក្បាល ដែលបានអណ្តែតចូលមកជិតនឹងឆ្មេរសមុទ្រ ខណៈដែលពួកគេ កំពុងហែលទឹកលេងដែលបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។
ក្រោយទទួលបានដំណឹងនេះ អាជ្ញាធរបានអូសសា.កស.ពត្រីបាឡែននេះ មកកាន់តឆ្នេរ ហើយពិនិត្យឃើញថា សា.កស.ពត្រីបាឡែនមួយក្បាលនេះ ស្ថិតក្នុងស្ថានភាពមិនប្រក្រតី ។ ក្បាល កន្ទុយ និងអញ្ចាញធ្មេញរបស់វាត្រូវបានខូចទ្រង់ទ្រាយយ៉ាងធ្ងន់ធ្ងរ ។
តាមការវា.យតម្លៃបឋមរបស់អាជ្ញាធរ ត្រីបាឡែនបានងា.ប់ជាច្រើនថ្ងៃមកហើយ ហើយគេប៉ាន់ស្មានថា មានទម្ងន់ប្រហែល១០តោន ។ ក្រោយពីមន្ត្រីជំនាញធ្វើកោសល្យវិច្ច័យរួចរាល់ ប្រជាពលរដ្ឋបានរួមគ្នាធ្វើពិធីបញ្ចុះស.ពត្រីបាឡែនមួយក្បាលនេះ ទៅតាមទំនៀមទម្លាប់របស់អ្នកស្រុកសមុទ្រ ព្រោះតាមជំនឿរបស់ពលរដ្ឋវៀតណាម ត្រីបាឡែន ត្រូវបានពួកគេចាត់ទុកថា អាទិទេពថែរក្សាសមុទ្រ ដែលតែងតែការពារ និងជួយសង្គ្រោះអ្នកនេសាទពេលជួបបញ្ហាគ្រោះថ្នាក់នៅលើផ្ទៃសមុទ្រ ។ ដូច្នេះហើយ រាល់ពេលដែលប្រទះឃើញត្រីបាឡែនងាប់ក្នុងសមុទ្រ អ្នកស្រុករស់នៅតាមតំបន់សមុទ្រ តែងតែនាំយកវាមកកាន់ច្រាំង ដើម្បីរៀបចំពិធីបញ្ចុះស.ពតាមទំនៀមទម្លាប់នៃការគោរពបូជាចំពោះត្រីបាឡែន ដែលពលរដ្ឋពលរដ្ឋហៅថា Ca Ong។ Ca Ong ឬ ការថ្វាយបង្គំត្រីបាឡែន គឺជាទំនៀមទម្លាប់ដែលដក់ជាប់ក្នុងជំនឿរបស់ប្រជាជនវៀតណាមភាគខាងកើតមួយចំនួន តែងតែប្រកាន់ខ្ជាប់ក្នុងការគោរពបូជាចំពោះត្រីបាឡែន ។
ទោះបីជាដើមហេតុពិតប្រាកដដែលបណ្តាលឱ្យត្រីបាឡែនខ្នាតយក្យមួយក្បាលនេះងាប់ នៅមិនទាន់បានបញ្ជាក់ក្តី ប៉ុន្តែអ្វីដែលអ្នកស្រុក បានអះអាងនោះ គឺអាចមកសីតុណ្ហភាពឡើងកម្តៅខ្លាំងហួសហេតុ និងការបំពុលទឹកសមុទ្រជាដើម ហើយជាក់ស្តែងឈានមកដល់ព្រឹកថ្ងៃទី៣០ មេសា ឆ្នេះសមុទ្រដូសុន និងឆ្មេរកូតូ ដែលប្រទះឃើញសា.កស.ពត្រីបាឡែនងាប់អណ្តែតនោះ គឺពោរពេញទៅដោយសំរាម រាប់តោន ត្រូវបានបោកបក់មកជន់លិចពាសពេញឆ្នេ ដែលជំរុញឱ្យក្រុមអ្នកសម្អាតរាប់រយនាក់ ចុះប្រមូលសំរាម ។ សំរាមរាប់តោន ដែលបន្សល់ពីប្រជាពលរដ្ឋវៀតណាមរាប់ម៉ឺននាក់ ដែលឈប់សម្រាកបុណ្យជាតិរយៈពេលវែងទាំងនេះ មិនត្រឹមប៉ះពាល់ ដល់សោភ័ណភាពឆ្នេរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កការបំពុលដល់បរិស្ថានទាំងលើដី និងទឹកសមុទ្រ ។
ប្រធាននាយកដ្ឋានវប្បធម៌ ព័ត៌មាន និងទេសចរណ៍ស្រុកកូតូ បានឱ្យដឹងថា ដើម្បីកុំឲ្យប៉ះពាល់ដល់សកម្មភាពទេសចរណ៍ចាប់ពីម៉ោង ៥៖០០ ព្រឹកថ្ងៃទី៣០ មេសា ភាគីពាក់ពន្ធ័បានចំណាយប្រហែល ៣ម៉ោង ទម្រាំប្រមូលសំរាមចេញអស់ពីឆ្នេរ ។ ប៉ុន្តែឈានមដល់ថ្ងៃដដែលនេះ អ្នកទៅលេងឆ្នេរនៅតែបន្តឃើញសំរាមអណ្តែតមកពាសពេញឆ្នេរឡើងវិញដដែល ។
ទន្ទឹមនឹងនោះ នៅឯឆ្នេរដូសុនវិញ ក្រុមអ្នកសម្អាតចំនួន ២០០នាក់ ជាមួយនឹងម៉ាស៊ីនអេស្កាវ៉ាទ័រ ដើម្បីប្រមូលសំរាម និងសម្អាតឆ្នេរ ។ អនុប្រធានគណៈកម្មាធិការប្រជាជនស្រុកដូសុន បាននិយាយថា «ចាប់ពីថ្ងៃសុក្រមុនរហូតមកដល់ថ្ងៃនេះ អង្គភាពរបស់លោកបានប្រមូលសំរាមជិត៩០០តោននៅលើឆ្នេរ» ។
មន្ត្រីរូបនេះពន្យល់ថា អំឡុងពេលថ្ងៃឈប់សម្រាកពីថ្ងៃទី៣០ ខែមេសា ដល់ថ្ងៃទី១ ឧសភា ដោយសារអាកាសធាតុក្តៅ តំបន់ទេសចរណ៍មាត់សមុទ្រមានមនុស្សមកលេងរាប់ម៉ឺននាក់ ជាពិសេសនៅពេលរសៀល ។ យោងតាមស្ថិតិ ជារៀងរាល់ថ្ងៃឆ្មេរដូសុន បានស្វាគមន៍ភ្ញៀវទេសចររាប់ម៉ឺននាក់ ខណៈឆ្នេរកូតូ មានអ្នកមកកម្សាន្តជាង ២៧០០០នាក់ត្រឹមរយៈពេល៣ថ្ងៃ ។
គួររំលឹកផងដែរថា កាលពីខែកក្កដា ឆ្នាំ២០២២ សាកស.ពត្រីបាឡែនមួយក្បាលក៏ត្រូវបានប្រទះឃើញនៅក្នុងខេត្តក្វាងនិញនេះផងដែរ ហើយត្រីបាឡែនខ្នាតយក្សមួយក្បាលនោះ ត្រូវបានរលកសមុទ្របោកបក់ចូលទៅទើងាប់ក្នុងព្រៃកោងកាង ស្របពេលកើតមានព្យុះភ្លើង និង ទឹកជំនន់នៅក្នុងខេត្តខាងលើ ៕ ដោយ៖ អោម ចែតច័ន្ទណារ៉ា
ចែករំលែកព័តមាននេះ