ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋបាល​ខេត្ដសៀមរាប ​​បើកកម្មវិធី​​លំ​ហាត់​សមយុទ្ធ​ជាក់​ស្ដែង​ ស្ដី​ពី​ការ​ឆ្លើយ​តប​គ្រោះ​ទឹកជំនន់

5 ម៉ោង មុន
  • សៀមរាប

ខេត្ត​សៀម​រា​ប ៖ នៅ​ថ្ងៃ​ទី ២៧ ខែមីនា ឆ្នាំ ២០២៦ រដ្ឋបាល​ខេត្ដសៀមរាប សហការ​ជាមួយ សង្កាត់​គោក​ចក…

ខេត្ត​សៀម​រា​ប ៖ នៅ​ថ្ងៃ​ទី ២៧ ខែមីនា ឆ្នាំ ២០២៦ រដ្ឋបាល​ខេត្ដសៀមរាប សហការ​ជាមួយ សង្កាត់​គោក​ចក បាន​រៀបចំ​បើក​លំ​ហាត់​សមយុទ្ធ​ជាក់ស្ដែង​ស្ដី​ពី​ការ​ឆ្លើយ​តប​គ្រោះ​ទឹកជំនន់ ក្នុង​ក្រុង​សៀមរាប ដើម្បី​បណ្ដុះបណ្ដាល​អំពី​ការ​ជម្លៀស​ពេល​មាន​ទឹកជំនន់ ព្រមទាំង​បង្កើន​កម្រិតយល់ដឹង​ទៅ​នឹង​គោលការណ៍​ស្ដី​ពី​ការ​ជម្លៀស​ប្រជាជន​ពី​ទឹកជំនន់ និង​ការ​មើល​ប្រសិទ្ធភាព​ការ​គ្រប់ គ្រង​គ្រោះ​មហន្ដរាយ​របស់​អាជ្ញាធរ​ពាក់ព័ន្ធ ដែល​ធ្វើ​ឡើង​ក្រោម​អធិបតីភាព លោក លន់ ទ្រព្យ ប្រធាន​នាយកដ្ឋាន​ប្រតិបត្ដិការ​ឆ្លើយ​តប សង្គ្រោះ​បន្ទាន់ និង​ស្ដារ​ឡើង​វិញ​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្ដរាយ ដឹកនាំ​ដោយ លោក អ៊ឹ​ង គឹ​ម​លាង អភិបាល រង​ខេត្ដ និង​មានការ​ចូលរួម​ពី​អ្នក​ពាក់ព័ន្ធ​ជា​ច្រើន​រូប​។​ 

លោក អ៊ឹ​ង គឹ​ម​លាង អភិបាលរង​ខេត្តសៀមរាប មាន​ប្រសាសន៍​ថា គ្រោះ​មហន្ដរាយ យើង​មិន​អាច​ដឹង​មុន​បាន​នោះ​ទេ ដូច្នេះ​យើង​ទាំងអស់​ត្រូវ​រៀបចំ​ឱ្យ​បាន​រួចរាល់ និង​ត្រៀម​បង្ការ និង​បម្រុង​ទុកជា​មុន ដើម្បី​អាច​ដោះស្រាយ​បញ្ហា​បាន​ទាន់​ពេលវេលា​ផង​ដែរ​។

ជាក់ស្ដែង​នៅ​ក្នុងថ្ងៃនេះ​  រដ្ឋបាល​ខេត្ដ​សៀម​រាប សហការ​ជាមួយ សង្កាត់​គោក​ចក បាន​រៀបចំ​បើក​លំ​ហាត់ និង​បើក​លំ​ហាត់​សមយុទ្ធ​ជាក់ស្ដែង​ស្ដី​ពី​ការ​ឆ្លើយ​តប​គ្រោះ​ទឹកជំនន់ ក្នុង​ក្រុង​សៀមរាប ក្នុង​គោលបំណង​ពង្រឹងសមត្ថភាព​សង្គ្រោះ​លើ​ភាព​ជា​អ្នកដឹកនាំ​គ្រប់​គ្រង ការ​ឆ្លើយ​តប​គ្រោះអាសន្ន ផ្ដល់​ជា​គម្រោង​ផែនការ និង វិធីសាស្ដ្រ​ក្នុង​ការ​អនុវត្ដ​សាកល្បង និង សមយុទ្ធ​ជាក់ស្ដែង ។

សាកល្បង​សមត្ថភាព​របស់​មន្ដ្រី​ថ្នាក់​ខេត្ដ​ដល់​ថ្នាក់​មូលដ្ឋាន​ក្នុង​ការ​ពង្រឹងសមត្ថភាព ដើម្បី​លើក​ស្ទួយ​ជំនាញ ចំណេះដឹង និង​អាកប្បកិរិយា​ដែល​សម​ស្រប​ទៅ​នឹង​ស្ថានភាព​ពេល​មាន​គ្រោះអាសន្ន រួម​ទាំង​កាត់​បន្ថយ​ហា​និ ភ័យ និង​ខូចខាត​ពី​គ្រោះ​មហន្ដរាយ​។ លោក​អភិបាលរង​ខេត្ដ ក៏​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​លោក​ប្រធាន​នាយកដ្ឋាន​ប្រតិបត្ដិការ​ឆ្លើយ​តប សង្គ្រោះ​បន្ទាន់ និង​ស្ដារ​ឡើង​វិញ​នៃ​គណកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្ដរាយ និង ក្រុមការងារ​ទាំងអស់​ដែល​តែងតែ​យកចិត្ដទុកដាក់ ក្នុង​ការ​គាំទ្រ និង​ជំរុញ​ការ​អនុវត្ដ​ការងារ​កន្លង​មក ជា​ពិសេស​តាម​រយៈ​កម្មវិធី​សមយុទ្ធ​ជាក់ស្ដែង​នា​ពេល​នេះ​។

ក្នុង​នោះ​ដែរ លោក លន់ ទ្រព្យ ប្រធាន​នាយកដ្ឋាន​ប្រតិបត្ដិការ​ឆ្លើយ​តប សង្គ្រោះ​បន្ទាន់ និង​ស្ដារ​ឡើង​វិញ​នៃ​គណកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្ដរាយ បានឱ្យ​ដឹង​ថា​ការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​បាន​ទាន់​ពេលវេលា គឺជា​វិធានការ​សង្គ្រោះ​បន្ទាន់​ដោយ​ផ្ទាល់​របស់​អាជ្ញាធរ និង​កម្លាំង​ជំនាញ ដើម្បី​កាត់ បន្ថយ​អាយុជីវិត ទ្រព្យសម្បត្តិ និង​ផលដំណាំ​របស់​ប្រជាពលរដ្ឋ​។ វា​ផ្តោត​លើ​ការ​រៀបចំ​ផែនការ​ត្រៀម​បម្រុង​ទុក ការ​ប្រមូល និង​ផ្សព្វ​ផ្សាយ​ព័ត៌មាន​ពី​ហានិភ័យ​មុន​ពេល​កើតហេតុ​ដើម្បី​ឆ្លើយ​តប​ឱ្យ​មាន​ប្រសិទ្ធភាព​។​

លោក​បន្ដ​ថា ចំណុច​គន្លឹះ​នៃ​ការ​គ្រប់គ្រង​គ្រោះ មហន្តរាយ​ទាន់​ពេលវេលា ទី​១/ ​ការ​ត្រៀម​បង្ការ​ជា​មុន រៀបចំ​កម្លាំង​ជំនាញ សម្ភារៈ និង​ផែនការ​សកម្មភាព​ទុកជា​មុន ទី​២/ ប្រព័ន្ធ​ប្រកាស​ឱ្យ​ដឹង​មុន ប្រមូល និង​ផ្សព្វផ្សាយ​ព័ត៌មាន​អំពី​ហានិភ័យ​ទៅ​ដល់​ប្រជា​សហ គម​ន៍ ដើម្បី​ត្រៀមខ្លួន​។ ទី​៣/ ការ​ឆ្លើយ​តប​សង្គ្រោះ​បន្ទាន់​  ចុះ​អន្តរាគមន៍​ភ្លាម​ៗ​នៅ​ពេល​មាន​ព្រឹត្តិការណ៍ ដើម្បី​កាត់​បន្ថយ​ការ​ខូច ខាត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ