ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ជំទាវ​អ្នកឧកញ៉ា ស្រី​តូច ចំណាន ឈ្នះ​ ជា​​ប្រធាន​សមាគម​សិ​ល្បករ​ខ្មែរ​អាណត្តិ​ថ្មីនេះ​

2 អាទិត្យ មុន
  • ភ្នំពេញ

ដូច​ការ​រំពឹង​ទុក​ នៅ​ទីបំផុត​ លោក​ជំទាវ​ឧកញ៉ា ស្រី​តូច ចំណាន ​បាន​ឈ្នះ​ការ​បោះ​ឆ្នោត​ក្លាយជា​ប្រធាន​សមាគម​សិ​ល្ប​ករ​ខ្មែរ​អាណត្តិ​ថ្មី ក្នុង​ការ​រៀបចំ​ការ​បោះ​ឆ្នោត​ដែល​បាន​រៀបចំ​ធ្វើ​ឡើង​នៅ​រាជ​បណ្ឌិតសភា​កម្ពុជា នា​ព្រឹក​ថ្ងៃ​ទី​២ ខែឧសភា ឆ្នាំ​២០២៤…

ដូច​ការ​រំពឹង​ទុក​ នៅ​ទីបំផុត​ លោក​ជំទាវ​ឧកញ៉ា ស្រី​តូច ចំណាន ​បាន​ឈ្នះ​ការ​បោះ​ឆ្នោត​ក្លាយជា​ប្រធាន​សមាគម​សិ​ល្ប​ករ​ខ្មែរ​អាណត្តិ​ថ្មី ក្នុង​ការ​រៀបចំ​ការ​បោះ​ឆ្នោត​ដែល​បាន​រៀបចំ​ធ្វើ​ឡើង​នៅ​រាជ​បណ្ឌិតសភា​កម្ពុជា នា​ព្រឹក​ថ្ងៃ​ទី​២ ខែឧសភា ឆ្នាំ​២០២៤ នេះ ។

លោក​ជំទាវ​អ្នកឧកញ៉ា​បាន​ទទួល​បាន​សម្លេង​ឆ្នោត​៥៦៧សម្លេង ក្នុង​ចំណោម​សម្លេង​ឆ្នោត​ចំនួន​៦០០​នៃ​អង្គ​បោះ​ឆ្នោត ដោយ​លោក​ជំទាវ​អ្នកឧកញ៉ា ​បាន​ឈ្នះ​យ៉ាង​លើសលប់​ទៅ​លើ​បេក្ខភាព​២​រូប គឺលោក គួ​ច ខេ​វិ​ន និង​លោក ផាត់ ដា​រា​រត្ន ។

នៅ​មុន​ការ​បោះ​ឆ្នោត ​លោក​ជំទាវ​អ្នកឧកញ៉ា ស្រី តូច ចំណាន បាន​លើក​ប្តេជ្ញា​ចិត្ត​ថា នៅ​ពេល​លោក​ជំទាវ​បាន​ឡើងជា​ប្រធាន និង​ជំទាវ​នឹង​ដឹកនាំ​សមាគម​សិ​ល្បះ​ករ​ខ្មែរ សហការ​ជាមួយ​ក្រសួង​វប្បធម៌ និង​ស្ថាប័ន​ពាក់ព័ន្ធ រៀប​យុទ្ធនាការ​រួម​គ្នា​ស្រប​តាម​គោលនយោបាយ​ជាតិ ក្នុង​ការ​អភិវឌ្ឍន៍ និង​អភិរក្ស​សិ​ល្បះ​ជម្រុញ​សេដ្ឋកិច្ច និង​ឆ្លើយ​តប​យុទ្ធសាស្ត្រ​បញ្ច​កោណ​របស់​រាជរដ្ឋាភិ​បាល​អាណត្តិ​ទី​៧​។

លោក​ជំទាវ​បន្ថែម​ថា សមាគម​និង​ពិនិត្យ​មើល​លទ្ធភាព​ការ​បណ្តាក់ទុន និង​គៀងគរ​អ្នកមាន​ធនធាន​នៅ​កម្ពុជា​ឲ្យ​មក​បណ្តាក់​ទុក​លើ​វិស័យ​សិ​ល្បះ​ដូច​ជា​ភាពយន្ត​កាន់តែ​មានគុណ​ភាព ដើម្បី​ពង្រីក​ទីផ្សារ​ក្នុង​តំបន់ ។

យ៉ាងណា ​លោក​ជំទាវ​ក៏​សូម​អរគុណ​ដល់​គ្រួសារ​ និង​កូន​ៗ​ដែល​បាន​គាំទ្រ​ដល់​រូប​លោក​ជំទាវ​ឲ្យ​ឈរឈ្មោះ​ជា​ប្រធាន​សមាគម​សិ​ល្បករ​ខ្មែរ​នា​ពេល​នេះ ដែល​លោក​ជំទាវ​ក៏​ចង់​ប្រើ​ពេល​ដែល​នៅ​សេសសល់​នា​ពេល​នេះ ​ចូលរួម​ជួយ​សិ​ល្បះ ក្នុង​នាម​លោក​ជំទាវ​ក៏​ជា​អតីត​អ្នក​សិ​ល្បះ​មួយ​រូប​ផង​ដែរ ។

លោក​ជំទាវ​ក៏​បាន​ធ្វើការ​អំពាវនាវ​ដល់​អ្នក​សិ​ល្បៈទាំងអស់​រួម​គ្នា​ទៅ​មុខ​ទាំងអស់​គ្នា ហើយ​លោក​ជំទាវ​សន្យា​ថា នឹង​នាំ​សិ​ល្បៈវប្បធម៌​ខ្មែរ​យើង​ទៅ​បង្ហាញ​លើ​ឆាក​អន្តរជាតិ ៕ ​

អត្ថបទសរសេរ ដោយ