ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឧក្រិ.ដ្ឋជន​គេច​ខ្លួនបាត់​​ ខណៈ​គ្រឿងញៀ.ន​ជិត​១៦០​គីឡូ ​ត្រូវ​​បង្ក្រាប​រឹបអូស​ក្បែរ​ព្រំប្រទល់​ខេត្ត​ស្ទឹង​ត្រែង​-​ព្រះ​វិហារ

3 ខែ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង​ ៖ គ្រឿងញៀ.ន​ប្រភេទ​ម្សៅ​ក្រាម​ ពណ៌​ស​ថ្លា​ ទម្ង​ន់​ប្រមាណ​ជា​ជិត​១៦០​គីឡូក្រាម​ វេច

ខេត្តស្ទឹងត្រែង​ ៖ គ្រឿងញៀ.ន​ប្រភេទ​ម្សៅ​ក្រាម​ ពណ៌​ស​ថ្លា​ ទម្ង​ន់​ប្រមាណ​ជា​ជិត​១៦០​គីឡូក្រាម​ វេចខ្ចប់​ក្នុង​សំបក​ផ្លា​ស្ទិច​បន្លំ​ជា​តែ​កញ្ចប់​ ត្រូវ​បាន​កម្លាំងនគរបាល​ស្នងការដ្ឋាន​ខេត្ត​សហការជា​​មួយ​​កម្លាំង​ BLO​ ប្រចាំ​ច្រក​ទ្វា​អន្តរជាតិ​ត្រពាំង​គ្រៀល​បង្ក្រាប​នៅ​ចំណុចអូរ​អន្លង់​ស្វាយ ឃុំ​ព្រះ​រំកិល ​ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ​ ​កាលពី​វេលាម៉ោង​៤​ទៀប​ភ្លឺ​ថ្ងៃ​ទី​៨​ មក​រា ឆ្នាំ​​២០២៤ ។ នេះ​បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​អោយ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១០ ​ខែមករា​ ឆ្នាំ​២០២៤​។

យោង​តាម​ប្រភព​ព​ត៌​មាន​ពី​កម្លាំងសហការ​បង្ក្រាប​នា​យប់​ទៀប​ភ្លឺ​នោះ​ថា ​ដោយសារ​ស្ថានភាព​ស្មុគស្មាញ​និង​ផ្លូវ​របៀង​តាម​ព្រៃ​ច្រើន​កន្លែង កម្លាំង​សមត្ថកិច្ច​ក៏​បាន​បែងចែក​កម្លាំង​ជា​៣ក្រុម​ ក្នុង​៣គោលដៅ​ផ្សេង​គ្នា​ ដើម្បី​ស្ទាក់​បង្ក្រាប ​។ ​ជាក់ស្តែង ត្រូវ​បាន​សមត្ថកិច្ច​បង្ក្រាប ខណៈ​ជនសង្ស័យ​កំពុង​ដឹក​គ្រឿងញៀ.ន​តាម​គោ​យន្ត​កន្ត្រៃ​មួយ​គ្រឿងក្នុង​ព្រៃ​ក្បែរ​ព្រំប្រទល់ខេត្តស្ទឹងត្រែង និង​ខេត្តព្រះវិហារ​។

តាម​ប្រភព​ព័ត៌មាន​បន្ត​ឲ្យ​ដឹង​ថា ​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​ដោយ​កម្លាំង​មន្ទីរ​ប្រឆាំង​គ្រឿងញៀ.ន ក​៩​នៃ​ក្រសួងមហាផ្ទៃ​ ដោយ​មានការ​សហការ​ជាមួយ ​BLO​ ប្រចាំ​ព្រំដែន​កម្ពុជា​ឡាវ​និង​កម្លាំង​នគរបាល​នៃ​ស្នងការដ្ឋាន​ខេត្តស្ទឹងត្រែង​។

សមត្ថកិច្ច​បាន​បញ្ជាក់​ថា វត្ថុ​តាង​ដកហូត​មាន​គ្រឿងញៀ.ន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ចំនួន​៦​បេ ​ស្មើ​៦០​ដុំ គិត​ជា​ទម្ងន់​ជាង​១៥៩​គីឡូក្រាម​។

វត្ថុ​តាង​ដែល​កម្លាំង​សមត្ថកិច្ច​ដកហូត​បាន​ខាងលើ គឺ​មាន​កញ្ចប់​ពណ៌​បៃតង ចំនួន​១១៨​ដុំ​. កញ្ចប់​ពណ៌​លឿង ចំនួន​៤២​ដុំ .​គោ​យន្ត​កន្ត្រៃ​មួយ គ្រឿង ទូរ​សព្ទ​ដៃ​ម៉ាក nokia​ចំនួន​១​គ្រឿង​។

ប្រភព​ព័ត៌មាន​អោយ​ដឹង​ថា​ ខណៈកម្លាំង​សមត្ថកិច្ច​ចុះ​ឡោម​ព័ទ្ធ​បង្ក្រាប​ជនសង្ស័យ​ចំនួន​២​នាក់​បាន​រត់គេច​ខ្លួន​។​មក​ដល់​ពេល​នេះ​សមត្ថកិច្ច​នៅតែ​បន្ត​ស្វែងរក​ចាប់ខ្លួន​ដើម្បី​នាំ​ខ្លួន​មក​ផ្ដន្ទាទោស​តាម​ច្បាប់​។

ពាក់ព័ន្ធ​ករណី​នេះ​ កម្លាំង​សមត្ថកិច្ច​ក៏​បាន​ក្តាប់​មុខសញ្ញា​មេ​ឧក្រិ.ដ្ឋជន​ជួយ​ដូរ​ថ្នាំ​ញៀ.ននោះ​ផង​ដែរ​ គ្រាន់តែចាប់​មិន​ទាន់​បាន​ប៉ុណ្ណោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ