ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្នុង​ស្ថានភាព​ស្រវឹង អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ម្នាក់ រង​គ្រោះ​ក្នុង​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរណ៍

1 អាទិត្យ មុន

ខេត្តក្រចេះ ៖ មន្ត្រី​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ម្នាក់ ត្រូវ​បាន​គេ​ជួយ​សង្គ្រោះ បញ្ជូន​ទៅ​មន្ទីរពេទ្យ ក្រោយ​ជួប​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរណ៍ កាលពី​វេលា​ម៉ោង​១២​និង​២៥​នាទី​យប់ ឈាន​ចូល​ថ្ងៃ​ទី​២៧ ខែមេសា ឆ្នាំ​២០២៤…

ខេត្តក្រចេះ ៖ មន្ត្រី​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ម្នាក់ ត្រូវ​បាន​គេ​ជួយ​សង្គ្រោះ បញ្ជូន​ទៅ​មន្ទីរពេទ្យ ក្រោយ​ជួប​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរណ៍ កាលពី​វេលា​ម៉ោង​១២​និង​២៥​នាទី​យប់ ឈាន​ចូល​ថ្ងៃ​ទី​២៧ ខែមេសា ឆ្នាំ​២០២៤ ស្ថិត​លើ​ផ្លូវជាតិ​លេខ​៣៧៧A (​ក្រចេះ​-​ខ្លា​ស្ទុះ​) ចំណុច​មុខ​វិមាន​សព ស្ថិត​នៅ​ភូមិ​ស្រែ​ស្តៅ សង្កាត់​អូរ​ឬ​ស្សី​២ ក្រុង​ក្រចេះ ។

យោង​តាម​ប្រភព​ព័ត៌មាន បាន​ឲ្យ​ដឹង​ថា មន្ត្រី​កងរាជអាវុធហត្ថ លើ​ផ្ទៃ​ប្រទេស ដែល​រងគ្រោះថ្នាក់​ចរាចរណ៍​ខាងលើ មានឈ្មោះ តែម សុ​ឃាន ភេទ​ប្រុស អាយុ​ប្រហែល​៤៤​ឆ្នាំ រង​របួសស្រាល​បើកបរ​រថយន្ត​ម៉ាក​ឡង់​គ្រី​ស័​រ ព​ណ៏​ស្ករ ពាក់​ស្លាក​លេខ​ភ្នំពេញ 2H-8587 ។

ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​បន្ត​ថា មុន​ពេល​កើតហេតុ រថយន្ត​ខាងលើ បាន​បើកបរ​ក្នុង​ទិស​ដៅ​ពី​ខាងកើត ទៅ​លិច មក​ដល់​ចំណុច​កើតហេតុ ក៏​បាន​ជ្រុល​ចង្កូត​ធ្លាក់​ចេញពី​ថ្នល់ បណ្តាល​អោយ​ក្រឡាប់​ជា​ច្រើន​ត្រឡប់ ហើយ​ក៏​ជ្រុល​ទៅ​បុក​បង្គោល​ភ្លើង​១​ដើម បណ្ដាល​ឱ្យ​ដាច់​ចរន្តអគ្គិសនី​ទាំង​យប់ នៅ​តំបន់​នោះ និង​បង្ក​ការ​ខូចខាត​របង​ថ្ម ប្រវែង​ប្រហែល​១០​ម៉ែត្រ ។

ក្រោយ​កើតហេតុ មន្ត្រី​កង​រាជ​អាវុធ​ក្រុង​ក្រចេះ បាន​ទៅ​ដល់​ចំណុច​កើតហេតុ ជួយ​អន្តរាគមន៍​។ ជន​រង​គ្រោះ​ក្នុង​ហេតុការណ៍​ខាងលើ​ជា​មន្ត្រី​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​រង​របួសស្រាល ដោយ​ស្ថិត​ក្នុង​ស្ថានភាព​ស្រវឹង ។

ជន​រង​គ្រោះ​ក៏​ត្រូវ​បាន​សមត្ថកិច្ច ដឹក​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តក្រចេះ​ភ្លាម​ៗ ចំណែក​រថយន្ត មន្ត្រី​ជំនាញ​ស្ទូច​យក​ទៅ​រក្សា​ទុក​នៅ​អធិការ​នគរបាល​ក្រុង​ក្រចេះ ជា​បណ្ដោះអាសន្ន ៕

អត្ថបទសរសេរ ដោយ