ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ចាប់ខ្លួន​លោក ស៊ុន ចន្ទី ពាក់ព័ន្ធ​រឿង​“​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​”

7 ខែ មុន

រាជធានី​ភ្នំពេញ ៖ ក្រសួងយុត្តិធម៌ បាន​គូសបញ្ជាក់​ថា ការ​ចាប់ខ្លួន​លោក ស៊ុន ច​ន្ធី ប្រធាន​គណបក្ស​កម្លាំង​ជាតិ ដោយសារ​ពាក់ព័ន្ធ​នឹង​ដំណើររឿង “​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​”…

រាជធានី​ភ្នំពេញ ៖ ក្រសួងយុត្តិធម៌ បាន​គូសបញ្ជាក់​ថា ការ​ចាប់ខ្លួន​លោក ស៊ុន ច​ន្ធី ប្រធាន​គណបក្ស​កម្លាំង​ជាតិ ដោយសារ​ពាក់ព័ន្ធ​នឹង​ដំណើររឿង “​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​” ដោយ​បុគ្គល​រូប​នេះ បាន​ផ្សព្វផ្សាយ​ព័ត៌មាន​លើ​បណ្តាញ​សង្គម ដោយ​បាន​ទម្លាក់​កំហុស​ដោយ​អ​សុទ្ធចិត្ត ទៅ​លើ​រាជរដ្ឋាភិបាល លើ​ការ​ចែក​ប័ណ្ណ​ក្រីក្រ ជូន​ប្រជាពលរដ្ឋ ថា មានការ​លម្អៀង និង​រើសអើង ព្រមទាំង​បាន​មូល​បង្កាច់​អំពី​ការ​អភិវឌ្ឍ​ប្រទេស​របស់​រាជរដ្ឋាភិបាល ក្នុង​ចេតនា​ញុះញង់​បំភ្លៃ​ព័ត៌មាន នាំ​ឱ្យ​ប្រជាពលរដ្ឋ​មានការ​យល់​ច្រឡំ ដែល​បង្ក​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម និង​សណ្តាប់ធ្នាប់​សាធារណៈ ។

យោង​តាម​សេចក្តីថ្លែងការណ៍ ស្តី​ពី​ការ​ចាប់ខ្លួន​ឈ្មោះ ស៊ុន ចន្ទី ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ របស់​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ បាន​លើក​ឡើង​ថា កាលពី​ថ្ងៃ​ទី​៩ ខែឧសភា ឆ្នាំ​២០២៤ សមត្ថកិច្ច​បាន​ចាប់ខ្លួន​ឈ្មោះ ស៊ុន ចន្ទី តាម​ដីកា​បញ្ជា​ឱ្យ​ចូលខ្លួន​របស់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចុះ​ថ្ងៃ​ទី​៧ ខែឧសភា ឆ្នាំ​២០២៤​។ ផ្អែក​តាម​ដីកា​បញ្ជា​ឱ្យ​ចូលខ្លួន​នេះ និង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចុះ​ថ្ងៃ​ទី​៩ ខែឧសភា ឆ្នាំ​២០២៤ ។

ក្រសួង​បញ្ជាក់​ថា ៖ “​ការ​ចាប់ខ្លួន​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ពាក់ព័ន្ធ​នឹង​ដំណើររឿង “​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​” ដោយ​បុគ្គល រូប​នេះ បាន​ផ្សព្វផ្សាយ​ព័ត៌មាន​លើ​បណ្តាញ​សង្គម ដោយ​បាន​ទម្លាក់​កំហុស​ដោយ​អ​សុទ្ធចិត្ត​ទៅ​លើ​រាជរដ្ឋាភិបាល លើ​ការ​ចែក​ប័ណ្ណ​ក្រីក្រ​ជូន​ប្រជាពលរដ្ឋ​ថា​មានការ​លម្អៀង និង​រើសអើង ព្រមទាំង​បាន​មូល​បង្កាច់​អំពី​ការ​អភិវឌ្ឍ ប្រទេស​របស់​រាជរដ្ឋាភិបាល ក្នុង​ចេតនា​ញុះញង់​បំភ្លៃ​ព័ត៌មាន នាំ​ឱ្យ​ប្រជាពលរដ្ឋ​មានការ​យល់​ច្រឡំ ដែល​បង្ក​ភាព វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម និង​សណ្តាប់ធ្នាប់​សាធារណៈ​” ។

អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ បញ្ជាក់​បន្ថែម​ថា ការ​ចាប់ខ្លួន​នេះ ធ្វើ​ឡើង​តាម​រយៈ​ដីកា​បញ្ជា​ឱ្យ​ចូលខ្លួន​របស់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​ជា​ការ​អនុវត្ត​ច្បាប់ ស្រប​តាម​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ ហើយ​ការ​ចាប់ខ្លួន​នេះ គឺ​ពាក់ព័ន្ធ​ទៅ​នឹង​អង្គហេតុ នៃ​បទល្មើស ដែល​មាន​ចែង​នៅ​ក្នុង​ក្រមព្រហ្មទណ្ឌ​ជា​ធរមាន​។ ដូច្នេះ​ការ​ចាប់ខ្លួន​ឈ្មោះ ស៊ុន ចន្ទី គឺជា​ការ​អនុវត្ត​ច្បាប់​សុទ្ធសាធ ជា​ពិសេស គឺ​ផ្អែក​តាម​ក្រមព្រហ្មទណ្ឌ និង​ក្រម​នីតិវិធី ព្រហ្មទណ្ឌ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។ ការ​ចាប់ខ្លួន​ដោយ​ស្រប​តាម​នីតិវិធី​ច្បាប់ ចំពោះ​បុគ្គល​ណា​ម្នាក់ ដែល​ប្រព្រឹត្ត​បទល្មើស គឺជា​រឿង​ធម្មតា​នៅ​ក្នុង​សង្គម​នីតិរដ្ឋ ហើយ​ការ​អនុវត្ត​ច្បាប់​នេះ ត្រូវធ្វើ​ទៅ​លើ​បុគ្គល​គ្រប់​រូប​ដោយ ស្មើភាព​គ្នា ដោយ​មិន​មាន​បុគ្គល​ណា​ម្នាក់ អាច​ជ្រក​ក្រោម​ស្លាក​សិទ្ធិ​មនុស្ស​, អង្គការ​សង្គម​ស៊ី​វិល ឬ​គណបក្ស នយោបាយ​ណាមួយ ដើម្បី​រួច​ផុត​ពី​ការ​ទទួលខុសត្រូវ​តាម​ផ្លូវច្បាប់ ចំពោះ​បទល្មើស​ព្រហ្មទណ្ឌ​ដែល​ខ្លួន​បាន ប្រព្រឹត្ត​នោះ​ទេ​។ ប៉ុន្តែ​យ៉ាងណា​ក៏​ដោយ បុគ្គល​គ្រប់​រូប​មាន​សិទ្ធិ​ពេញលេញ​តាម​ផ្លូវច្បាប់ ក្នុង​ការ​ការពារ​ខ្លួន តាម​ផ្លូវ​តុលាការ ដោយ​រួម​ទាំង​សិទ្ធិ​ក្នុង​ការ​ពឹងពាក់​មេធាវី​។ រីឯ​ការ​សម្រេច​យ៉ាងណា គឺ​អាស្រ័យ​ទៅ​លើ​ការ​ស៊ើបអង្កេត របស់​តុលាការ ដោយ​ផ្អែក​លើ​អង្គហេតុ អង្គច្បាប់ និង​ភស្តុ​តាង ។

អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ ពិនិត្យ​ឃើញ​ថា ការ​ចេញ​សេចក្តីថ្លែងការណ៍​របស់​គណបក្ស​កម្លាំង​ជាតិ ដោយ​ប្រើ​ពាក្យ “​ថ្កោលទោស​” ចំពោះ​ការ​អនុវត្ត​ច្បាប់​ដោយ​ស្ថាប័ន​មាន​សមត្ថកិច្ច​បែប​នេះ គឺជា​ការ​មិន​ត្រឹមត្រូវ និង​មិន​អាច​ទទួលយក​បាន​ឡើយ ហើយ​ដែល​គណបក្ស​នេះ​គប្បី​ពិនិត្យ​ពិចារណា​ឡើង​វិញ ក្នុង​ការ​ប្រើប្រាស់ ពាក្យពេចន៍​ឱ្យ​បាន​សម​ស្រប ដើម្បី​ធានា​បាន​នូវ​ធម្មានុរូប​ភាព​ជា​តួអង្គ​នយោបាយ​មួយ ដែល​គោរព​ច្បាប់ នៅ​ក្នុង សង្គម​នីតិរដ្ឋ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ