ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើម្បីបញ្ចប់សង្រ្គាម៖ លោកត្រាំត្រៀមជួប លោកពូទីន នៅហុងគ្រី ខណៈសហភាពអឺរ៉ុប​បោះឆ្នោតអនុម័តបិទការនាំចូលឧស្ម័ន​រុស្ស៊ី

1 ខែ មុន

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ រួម​ប្រជុំ​នៅ​លុ​ច​ហ្សំ​បួរ​ បណ្ដា​រដ្ឋមន្ត្រី​ថាមពល​អឺរ៉ុប បាន​អនុម័ត​កាលពី​ថ្ងៃ​ទី​២០​ តុលា​ ផែនការ​របស់​គណៈកម្មាធិការ​អឺរ៉ុប ដើម្បី​បញ្ចប់​ជា​ស្ថាពរ​ការ​នាំ​ចូល​ឧស្ម័នរុស្ស៊ី ​។ ពេល​ការ​ហ៊ុមព័ទ្ធ​ធ្យូងថ្ម…

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ រួម​ប្រជុំ​នៅ​លុ​ច​ហ្សំ​បួរ​ បណ្ដា​រដ្ឋមន្ត្រី​ថាមពល​អឺរ៉ុប បាន​អនុម័ត​កាលពី​ថ្ងៃ​ទី​២០​ តុលា​ ផែនការ​របស់​គណៈកម្មាធិការ​អឺរ៉ុប ដើម្បី​បញ្ចប់​ជា​ស្ថាពរ​ការ​នាំ​ចូល​ឧស្ម័នរុស្ស៊ី ​។ ពេល​ការ​ហ៊ុមព័ទ្ធ​ធ្យូងថ្ម ​និង​ប្រេងកាត​ដំណើរការ​ល្អ តែ​ប្រទេស​អឺរ៉ុប​ជា​ច្រើន​បច្ចុប្បន្ន​នៅ​ពឹងផ្អែក​លើ​
ឧ​ស្ន័នរុស្ស៊ី ​។ ប្រសិនបើ​សំណើ​ហាមឃាត់​ការ​នាំ​ចូល​របស់​ខ្លួន​ត្រូវ​បាន​អនុម័ត វា​នៅ​ត្រូវ​ឆ្លងកាត់​ការ​ពិនិត្យ​របស់​សភា​អឺរ៉ុប និង​រក​កិច្ចព្រមព្រៀង​សម្រាប់​ថ្ងៃ​កំណត់​ចុង​ក្រោយ​នៃ​ការ​ឈប់​នាំ​ចូល​នេះ​។

បណ្ដា​អ្នកគាំទ្រ​ការ​ហាមឃាត់​នាំ​ចូល​ឧស្ម័ន​រុស្ស៊ី ​វាយតម្លៃ​ថា សហភាព​អឺរ៉ុប​នៅ​នាំ​ចូល​ឧ​ស្ន័ន
រុស្ស៊ី ដល់​២០២៤,៥២​ពាន់​លាន​ម៉ែត្រគូប ​ក្នុង​ឆ្នាំ​២០២៤ ដែល​តំណាង​ឲ្យ​១៩%​នៃ​ការ​នាំ​ចូល​ឧស្ម័ន​របស់​ខ្លួន​។

រដ្ឋមន្ត្រី​ថាមពល​នៃ​ប្រទេស​ទាំង​២៧​ជា​សមាជិក​សហភាព​អឺរ៉ុប បាន​អនុម័ត​ផែនការ​នោះ​ត្រឹម​សំឡេង​ភាគច្រើន ពោល​ត្រឹម​៥៥%​នៃ​រដ្ឋ​ជា​មា​ជិ​ក​ដែល​មាន​ប្រជាជន​ស​រុ​​ប​៦៥%​នៃ​ប្រជាជន​សហភាព​អឺរ៉ុប​ទាំងមូល​។

ដូច្នេះ ​នៅ​សល់​ប្រទេស​អឺរ៉ុប​ចំនួន​តិច​ដែល​នៅ​ចំណុះ​លើ​ឧស្ម័ន​រុស្ស៊ី ​ដូច​ជា​ហុង​គ្រី​និង​ស្លូ​វ៉ា​គី​។ ស្លូ​វ៉ា​គី​រហូត​ដល់​គំរាម​ប្រឆាំង​ការ​ដាក់​ទណ្ឌកម្មរុស្ស៊ី ប្រសិនបើ​ខ្លួន​ខ្វះ​ឧស្ម័ន​។ ចំណែក​រដ្ឋមន្ត្រី​ការ​បរទេស​ហុង​គ្រី​លោក​PETER SZIJJARTO​លើក​ឡើង​ថា សម្រាប់​យើង​យល់​ថា ការ​ផ្គត់ផ្គង់​ខាង​ថាមពល គ្មាន​អី​ទាក់ទិន​នឹង​នយោបាយ​និង​ជាមួយ​រុស្ស៊ី​ឡើយ​។

លោក​ថា ​វិធានការ​នោះ​របស់​សហភាព​អឺរ៉ុប នឹង​សម្លាប់​សន្តិសុខ​នៃ​ការ​ផ្គត់ផ្គង់​ថាមពល​របស់​ហុង​គ្រី​។ ចំណែក​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ​វិញ ទាក់ទិន​រឿង​ជម្លោះ​អ៊ុយ​ក្រែ​ន​-​រុ​ស្សុ​ី ប្រកាស​កាលពី​ថ្ងៃ​ទី​១៦​ តុលា​ថា លោក​នឹង​ជួប​ជាមួយ​សម​ភាគី​រុស្ស៊ី ​លោក​វ្ល៉ា​ឌី​មៀរ​ពូ​ទី​ន​ជា​ថ្មី​ម្ដងទៀត​នៅ​ហុង​គ្រី បន្ទាប់​ពី​កិច្ចប្រជុំ​មួយ​របស់​ទីប្រឹក្សា​ជាន់ខ្ពស់​រុស្ស៊ី ​និង​អា​មេ​រិ​ក​។

ការ​ប្រកាស​នោះ ​របស់​លោក​ត្រាំ​ធ្វើ​ឡើង​បន្ទាប់​ពី​ការ​ជួប​សន្ទនា​គ្នា​តាម​ទូរស័ព្ទ​ជាមួយ​លោកពូ​ទី​ន​។ លោក​ត្រាំ​ប្រកាស​ថា​លោក​នឹង​ជួប​ជាមួយ​លោកពូ​ទី​ន​ជា​ថ្មី​នៅ​ទីក្រុង​ប៊ូ​ដា​ប៉េស្ត​។ ការ​ជួប​គ្នា​កំពូល​នេះ​គឹ​បន្ទាប់​ពី​កិច្ចប្រជុំ​របស់​ទីប្រឹក្សា​ជាន់ខ្ពស់​របស់​ប្រទេស​ទាំង​២​។

តាម​លោក​ត្រាំ​ថា ទិស​ដៅ​នៃ​ការ​ជួប​គ្នា​កំពូល​ជាយថាហេតុ​នោះ រវាង​មេដឹកនាំ​ប្រទេស​ទាំង​២ គឺ​ពិនិត្យ​មើល​ថា​តើ​យើង​អាច​បញ្ចប់សង្គ្រាម​ដ៏​អាក្រក់​រវាង​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន​បាន​ទេ​។ ​ប្រធានា​ធិប​តី​ទាំង​២​ជួប​គ្នា​លើក​ទី​មួយ​នៅ​អា​ឡា​ស្កា​កាលពី​ថ្ងៃ​ទី​១៥​សីហា​កន្លង​ទៅ​៕

Derzhiv, Ukraine, march 8, 2018. Gas station worker controls gas valve.

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ