ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជប៉ុនមាននាយករដ្ឋមន្ត្រីជាស្ត្រីដំបូង! លោក​ស្រីសាណាអ៊ី តាកាអ៊ីជី ត្រូវបានសភាជ្រើស​តាំងដឹកនាំរដ្ឋាភិបាលថ្មី

1 ម៉ោង មុន

ប្រទេស​ជប៉ុន ៖ អ្នក​ជាតិនិយម​ខ្លាំង​ លោកស្រី​សា​ណា​អ៊ីតា​កា​អ៊ី​ជី​(SANAE TAKAICHI)​ត្រូវ​បាន​ជ្រើសតាំង​កាលពី​ថ្ងៃ​ទី​២១ ​តុលា​ ជា​នាយក​រដ្ឋមន្ត្រី​ស្ត្រី​ដំបូង​របស់​ជប៉ុន​ហើយ ដោយសារ​ក្រុមចម្រុះ​សភា​មួយ​ដែល​អាច​បង្កើត​បាន នា​ពេល​មុន​នេះ ក្រោយ​ការ​ចរចា​នានា​ទី​ចុង​ក្រោយ​។…

ប្រទេស​ជប៉ុន ៖ អ្នក​ជាតិនិយម​ខ្លាំង​ លោកស្រី​សា​ណា​អ៊ីតា​កា​អ៊ី​ជី​(SANAE TAKAICHI)​ត្រូវ​បាន​ជ្រើសតាំង​កាលពី​ថ្ងៃ​ទី​២១ ​តុលា​ ជា​នាយក​រដ្ឋមន្ត្រី​ស្ត្រី​ដំបូង​របស់​ជប៉ុន​ហើយ ដោយសារ​ក្រុមចម្រុះ​សភា​មួយ​ដែល​អាច​បង្កើត​បាន នា​ពេល​មុន​នេះ ក្រោយ​ការ​ចរចា​នានា​ទី​ចុង​ក្រោយ​។

សភា​ជប៉ុន​បាន​ជ្រើសតាំង​លោកស្រី​​សាណាអ៊ីតា​កា​អ៊ី​ជី អាយុ​៦៤​ឆ្នាំ​ តាំងពី​ការ​បោះ​ឆ្នោត​ជុំ​ទី​មួយ​។ ការ​ជ្រើសតាំង​នោះ​ក្លាយជា​ផ្លូវការ​ពេល​លោកស្រី​ចូល​គាល់​ព្រះ​ចៅ​អធិរាជ​ណា​រូ​ហ៊ីតូ​នា​ថ្ងៃនេះ​ដែរ​។ លោកស្រី​ជា​អ្នក​ដណ្ដើម​បាន​ជ័យជម្នះ​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើសតាំង​ប្រធាន​គណបក្សកាន់​អំណាច​របស់​លោកស្រី​គឺ​គណបក្ស​សេរី​ប្រជាធិបតេយ្យ​ជប៉ុន​PLD កាលពី​ថ្ងៃ​ទី​៤​តុលា​កន្លង​ទៅ​។

ប៉ុន្តែ​គណបក្ស​PLD​ដែល​ធ្លាក់​ប្រជាប្រិយភាព​ខ្លាំង ពិសេស​មក​ពី​រឿងអាស្រូវ​ហិរញ្ញវត្ថុ​នោះ តាំងពី​ប៉ុន្មាន​ខែ​មកនេះ​បាន​បាត់បង់​សំឡេង​ភាគច្រើន​ក្នុង​សភា​និង​ព្រឹ​ទ្ថ​សភា​។ ចំណែក​សម្ព័ន្ធមិត្ត​ជា​ប្រពៃណី​របស់​ខ្លួន​គឹ​គណបក្ស​KOMEITO បាន​ឈប់​ចូលរួម​ក្នុង​ក្រុមចម្រុះ​ដែល​មាន​ចាប់តាំងពី​ឆ្នាំ​១៩៩៩​មក ដោយសារ​រឿងអាស្រូវ​ហិរញ្ញវត្ថុ​និង​គំនិត​អភិរក្សនិយម​ខ្លាំង​ពេក​របស់​លោកស្រី​​សាណា អ៊ីតា​កា​អ៊ី​ជី​។

ដើម្បី​ឲ្យ​ធានា​បាន​ជោគជ័យ​ក្នុង​ការ​បោះ​ឆ្នោត​របស់​សភា ឲ្យ​លោកស្រី​ក្លាយជា​នាយក​រដ្ឋមន្ត្រី​ជប៉ុន​បន្ត​ពី​នាយក​រដ្ឋមន្ត្រី​ដែល​សុំ​លាលែង​លោកស៊ីហ្សេ​រូ​អ៊ីស៊ី​បា​លោកស្រី​ត្រូវ​បង្កើត​នា​ថ្ងៃ​ទី​២០​តុលា ក្រុមចម្រុះ​មួយ​ជាមួយ​គណបក្ស​កែប្រែ​ថ្មី​ជប៉ុន ជា​គណបក្ស​កែទម្រង់​កណ្ដាល​និយម​។ លោកស្រី​សន្យា​ពង្រឹង​សេដ្ឋកិច្ច​ជប៉ុន និង​ធ្វើ​ឲ្យ​ជប៉ុន​ក្លាយជា​ប្រទេស​មួយ​ដែល​អាច​ធានា​ការ​ទទួលខុសត្រូវ​ចំពោះ​មនុស្ស​ជំនាន់​ក្រោយ​។

លោកស្រី​កា​តា​អ៊ីជី​ជា​អ្នក​ដែល​តែង​សរសើរ អតីត​នាយក​រដ្ឋមន្ត្រី​អង់គ្លេស​លោកស្រី​ម៉ា​ហ្គា​រេ​ត​ថា​ត​ឈ័​រដែ​ល​មាន​រហស្សនាម​ថា​នារី​កណ្ដាប់ដៃ​ដែក​។ លោកស្រី​សន្យា​ពី​ការ​រៀបចំ​រដ្ឋាភិបាល​ថ្មី​មួយ​ដែល​មាន​ស្ត្រី​ក្នុង​ចំនួន​ច្រើន ទាល់​នឹង​ត្រឹម​២​នាក់​ប៉ុណ្ណោះ​ក្នុងរ​ដ្ឋា​ផិ​បាល​លោក​ស៊ីហ្សេ​រូអ៊ីស៊ី​បា​។ លោកស្រី​ត្រូវ​ជួប​ពិសេស​ជាមួយ​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ​នា​ស​ប្ដា​ហ៍​ខាង​មុខ​នេះ​ពេល​លោក​មក​បំពេញ​ទស្សនកិច្ច​នៅ​ជប៉ុន​៕

Sanae Takaïchi est devenue mardi la première Premier ministre japonaise.

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ