ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹកហូរកួចបាក់ស្រុតច្រាំងរបងវត្តជ្រោយ ប៉ែកខាងជើងជាប់មាត់ព្រែកប្រវែង ២០ម៉ែត្រ

23 នាទី មុន
  • កណ្តាល

ខេត្តកណ្តាល ៖ របង​វត្ត​ជ្រោយ ប៉ែក​ខាងជើង ជាប់មាត់​ព្រែក​ប្រវែង​២០​ម៉ែត្រ​ត្រូវ​បាន​ទឹក​ហូរ​គួ​ចបាក់​ស្រុត​ច្រាំង បណ្តាល​ឲ្យ​រង​ការ​ខូចខាត សំណាងល្អ​ក្នុង​ហេតុការណ៍​នេះ គ្មាន​នរណា​ម្នាក់ មាន​គ្រោះថ្នាក់​នោះ​ទេ ។…

ខេត្តកណ្តាល ៖ របង​វត្ត​ជ្រោយ ប៉ែក​ខាងជើង ជាប់មាត់​ព្រែក​ប្រវែង​២០​ម៉ែត្រ​ត្រូវ​បាន​ទឹក​ហូរ​គួ​ចបាក់​ស្រុត​ច្រាំង បណ្តាល​ឲ្យ​រង​ការ​ខូចខាត សំណាងល្អ​ក្នុង​ហេតុការណ៍​នេះ គ្មាន​នរណា​ម្នាក់ មាន​គ្រោះថ្នាក់​នោះ​ទេ ។

ហេតុការណ៍​នេះ​បាន​កើតឡើង នៅ​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០២៥ នៅ​ចំណុច​វត្ត​ជ្រោយ ប៉ែក​ខាងជើង ស្ថិត​នៅ​ភូមិ​អន្លង់​ស្លាត ឃុំ​លើក​ដែក ស្រុក​កោះធំ ខេត្តកណ្តាល ។

default

អាជ្ញាធរ​ស្រុក​កោះធំ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ក្នុង​ហេតុការណ៍​ទឹក​ហូរ​គួ​ចបាក់​ស្រុត​ច្រាំង​របង​វត្ត​ជ្រោយ ប៉ែក​ខាងជើង ជាប់មាត់​ព្រែក​ប្រវែង​២០​ម៉ែត្រ​នេះ ក៏​បាន​បណ្តាល​ឲ្យ​ខូចខាត​រោង​សក្ការៈ​លោកតា​ជោរ​ធ្វើ​អំពី​ថ្ម ដំបូល​ប្រក​គ្បឿ​ង ទំហំ​ប្រហែល​៥​ម៉ែត្រ x ២​ម៉ែត្រ បាក់​ចូល​ស្ទឹង​បាត់​ទាំងស្រុង​, ⁠​កុដិ​ធ្វើ​អំពី​ឈើ​ដំបូល​ប្រក​គ្បឿ​ង​មួយ​ខ្នង ទំហំ​ប្រហែល​៤​ម៉ែត្រ x ២០​ម៉ែត្រ បាក់​ស្រុត​ខូចខាត​ទាំងស្រុង​, ⁠​រោង​យ៉ា​ម៉ាក (​ខ្យុ​ស​អង្គុយ​លេង​) ទំហំ​ប្រហែល ៣​ម៉ែត្រ x ៤​ម៉ែត្រ បាក់​ស្រុត​ខូចខាត​មួយ​ចំហៀង , ដើមឈើ​ទាល​ចំនួន​១០​ដើម (​ស្រុត​ចូល​ក្នុង​ស្ទឹង​បាត់​), ⁠​បាក់​របង​វត្ត​ជាប់មាត់​ព្រែក​ប្រវែង​២០​ម៉ែត្រ (​ស្រុត​ចូល​ក្នុង​ស្ទឹង​បាត់​) និង​បាក់​ថ្ម​ក្រាល​បេតុង​ទំហំ ២០x២០​ម៉ែត្រ​ ។ តែ​ទោះបីជា​យ៉ាងណា ក្នុង​ហេតុការណ៍​នេះ មិន​មាន​នរណា​ម្នាក់ រង​របួស​នោះ​ទេ ៕

default

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ