ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូមសរសើរ! ឆ្មបមណ្ឌលសុខភាពភ្នំកុក​ជួយសង្គ្រោះស្ត្រីសម្រាលកូននៅ​លើរថយន្តបានដោយ​ជោគជ័យ

1 នាទី មុន
  • រតនគិរី

ខេត្តរតនគិរី ៖ បុគ្គលិក​ឆ្មប​មណ្ឌល​សុខភាព​ភ្នំ​កុក ស្រុក​វើ​ន​សៃ​បាន​ជួយសង្គ្រោះ​ស្ត្រី​សម្រាល​កូន​នៅ​លើ​រថយន្ត​ប្រកបដោយ​ជោគជ័យ ។ នេះ​បើ​យោង​តាម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការរបស់​ការិយាល័យ​សុខា​ភិ​​បាល​ប្រតិបត្តិ​កបាន​លុង ។ ​តាមប្រភព​​បានឱ្យ​ដឹងថា នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែតុលា…

ខេត្តរតនគិរី ៖ បុគ្គលិក​ឆ្មប​មណ្ឌល​សុខភាព​ភ្នំ​កុក ស្រុក​វើ​ន​សៃ​បាន​ជួយសង្គ្រោះ​ស្ត្រី​សម្រាល​កូន​នៅ​លើ​រថយន្ត​ប្រកបដោយ​ជោគជ័យ ។ នេះ​បើ​យោង​តាម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការរបស់​ការិយាល័យ​សុខា​ភិ​​បាល​ប្រតិបត្តិ​កបាន​លុង ។

​តាមប្រភព​​បានឱ្យ​ដឹងថា នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែតុលា ​ឆ្នាំ​២០២៥ វេលា​ម៉ោង​៧ និង៣៥នាទី មណ្ឌល​សុខភាព​ក្នំ​កុក ឃុំ​ភ្នំ​កុក ស្រុក​វ៉ឺ​ន​សៃ ខេត្តរតនគិរី ​ដោយ​ទទួល​បាន​ដំណឹង​តាម​រយៈ​ប្រធាន​មណ្ឌល​សុខភាព បុគ្គលិក​ឆ្មប​មណ្ឌល​សុខភាព​ភ្នំ​កុក ​បាន​ចុះ​ទៅ​ជួយ​សង្គ្រោះ​ស្ត្រី​សម្រាលកូន​នៅ​លើ​រថយន្ត​ប្រកបដោយ​ជោគជ័យ និង​ស្រប​តាម​វិជ្ជាជីវៈ​នៅ​ទីតាំង​ក្រុមហ៊ុន​ម៉ាង​យ៉ាង នៃ​ស្រុក​វ៉ឺ​ន​សៃ​ ។

​ស្ត្រី​ខាងលើឈ្មោះ វើ​យ ហាន់ ​អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​ហាត់​ប៉ក់ ឃុំ​ហាត់​ប៉ក់ ស្រុក​វ៉ឺ​ន​សៃ ខេត្តរតនគិរី សម្រាលកូន​ទី​៣​ ។ ​មុនពេលកើតហេតុ​ហេតុ ស្ត្រីរូបនេះ​​បានឈឺពោះ​រយ​:​ពេល​១​ម៉ោង ហើយ​ប្ដី​បាន​នាំ​មក​សម្រាល​នៅ​មណ្ឌល​សុខភាព​ភ្នំ​កុក ក៏​ប៉ុន្តែ​ដោយសារ​រយៈ​ចម្ងាយ​ផ្លូវ​ពី​ភូមិ​មក​មណ្ឌល​សុខភាព​មាន​រយ​:​ចម្ងាយ​ឆ្ងាយ និង​ស្ថានភាព​ផ្លូវ​លំបាក​ទើប​​ធ្វើ​ឲ្យ​ស្ត្រី​ឈឺពោះ​សម្រាលកូន​នៅ​តាម​ផ្លូវ​តែ​ម្ដង​ ។

បច្ចុប្បន្ន ​ស្ថានភាព​ម្ដាយ​និង​ទារក​មាន​សុវត្ថិភាព និង​សុខភាព​ល្អ ដែល​ស្ថិត​ក្នុង​ការ​ថែទាំ​របស់​គ្រូពេទ្យ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ