ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹម​រយៈពេល​ជាង​៤​ខែ​! អាកាសធាតុ​ក្តៅ​ខ្លាំង ផ្តា.ច់ជីវិត​មនុស្ស​ជាង​៦០​នាក់ នៅ​ថៃ

1 អាទិត្យ មុន

ប្រទេស​ថៃ ៖ បើ​យោង​តាម​ក្រសួងសុខាភិបាល​ព្រះរាជាណាចក្រ​ថៃ នៅ​ថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ​២០២៤

ប្រទេស​ថៃ ៖ បើ​យោង​តាម​ក្រសួងសុខាភិបាល​ព្រះរាជាណាចក្រ​ថៃ នៅ​ថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ​២០២៤ បាន​ប្រកាស​ថា អាកា​រៈ Heatstroke បាន​ផ្តាច់ជីវិត​មនុស្ស​ចំនួន​៦១​នាក់​នៅ​ក្នុង​ប្រទេស​ថៃ ត្រឹម​រយៈពេល​ជាង​៤​ខែ​នៃ​ឆ្នាំ​នេះ ពោល​គឺ​ច្រើន​ជាង​រយៈពេល​ពេញ​មួយ​ឆ្នាំ ២០២៣ បន្ទាប់​ពី​អាកាសធាតុ​ក្តៅ​ខ្លាំង​អស់​ជា​ច្រើន​ស​ប្តា​ហ៍ នៅ​ទូ​ទាំង​តំបន់​។

យោង​ប្រភព​ពី​ទីភ្នាក់ងារសារព័ត៌មាន AFP និង Channel News Asia បានឱ្យ​ដឹង​ថា រលក​នៃ​អាកាសធាតុ​ក្តៅ​ខ្លាំង​បាន​វាយប្រហារ​ប្រទេស​ថៃ ក្នុង​ប៉ុន្មាន​ស​ប្តា​ហ៍​ថ្មី​ៗ​នេះ ដែល​ជំរុញ​ឱ្យ​អាជ្ញាធរ​ចេញ​ការ​ព្រមាន​ជា​រៀងរាល់ថ្ងៃ​។ ក្រសួងសុខាភិបាល​បាន​រាយការណ៍​ថា មនុស្ស​៦១​នាក់​បាន​ស្លាប់ ដោយសារ​អាកា​រៈ Heatstroke ដែល​ជា​ការ​សន្លប់​ដោយ​កម្តៅ ឬ​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ ក្រោយ​ខ្លួនប្រាណ​គ្រប់គ្រង​សីតុណ្ហភាព​លែង​បាន ដែល​ការ​កត់ត្រា​ចាប់តាំងពី​ដើមឆ្នាំ ២០២៤ ពោល​កើនឡើង​ខ្ពស់ បើ​ធៀប​នឹង​៣៧​នាក់ កាលពី​ឆ្នាំ ២០២៣ (​ពេញ​១​ឆ្នាំ​)​។ ក្រសួង​បញ្ជាក់​ថា ភាគ​ឦសាន​ប្រទេស​ថៃ ដែល​ជា​តំបន់​បេះដូង​កសិកម្ម បានឃើញ​ចំនួន​អ្នក​ស្លាប់​ច្រើន​ជាងគេ​។

អ្នក​វិទ្យាសាស្ត្រ​ពិភពលោក បាន​ព្រមាន​ជា​យូរ​មក​ហើយ​ថា ការ​ប្រែប្រួល​អាកាសធាតុ​ដែល​បង្ក​ឡើង​ដោយ​កត្តា​មនុស្ស នឹង​បង្កើត​រលក​កំ​ដៅ​ញឹកញាប់ យូរ​ជាង និង​កាន់តែ​ខ្លាំង​ឡើង ខណៈ​ពេល​ដែល​បាតុភូត​អេ​ល​នី​ណូ (El Nino) បាន​ជំរុញ​ឱ្យ​មាន​អាកាសធាតុ​ក្តៅ​ខ្លាំង​ក្នុងឆ្នាំនេះ​។ តំបន់​អាស៊ី​ក៏​កំពុង​ឡើង​កំ​ដៅ​លឿន​ជាង​មធ្យមភាគ​ពិភពលោក​ផង​ដែរ​។ នេះ​បើ​យោង​តាម​របាយការណ៍​អង្គការ​ឧតុនិយម​ពិភពលោក​របស់​អង្គការសហប្រជាជាតិ​។

ប្រទេស​ថៃ​នៅ​ឆ្នាំ​នេះ បាន​ជួប​ប្រទះ​នឹង​ការ​ពន្យារពេល​ក្នុង​រដូវ​ខ្យល់មូសុង​របស់​ខ្លួន ដោយ​អាកាសធាតុ​ក្តៅ​ខ្លាំង​មាន​រយៈពេល​យូរ​ជាង​ធម្មតា​។ ប៉ុន្តែ​ទោះ​យ៉ាងណា ខ្យល់ព្យុះ​បាន​វាយប្រហារ​ផ្នែក​ខ្លះ​ក្នុង​ស​ប្តា​ហ៍​នេះ ដោយ​បាន​បន្ថយ​កំ​ដៅ ប៉ុន្តែ​នាំ​មក​នូវ​ការ​ព្រមាន​ពី​អាជ្ញាធរ​អំពី​ទឹកជំនន់​ដែល​អាច​កើត​មាន​ភ្លាម​ៗ៕ (​រូបភាព ៖ Reuters, The Nation, Bloomberg និង The Thaiger)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ