ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិត​ទេ​! ផោ.ម​ច្រើន អាច​ជួយ​អ្នក​ស្រក​ទម្ងន់ ?

1 ឆ្នាំ មុន

បរទេស ៖ ផោម គឺជា​ឧស្ម័ន​ក្នុង​ពោះវៀន ដែល​ជួនកាល​ត្រូវ​បាន​ហៅ​ថា ហើមពោះ ឬ Flatulence​។

បរទេស ៖ ផោម គឺជា​ឧស្ម័ន​ក្នុង​ពោះវៀន ដែល​ជួនកាល​ត្រូវ​បាន​ហៅ​ថា ហើមពោះ ឬ Flatulence​។ អ្នក​អាច​នឹង​ផោម នៅ​ពេល​អ្នក​លេប​ខ្យល់​ច្រើន​ពេល​និយាយ ទំពារ និង​លេប​អាហារ​។ អ្នក​ក៏​អាច​ផោម ដោយសារ​តែ​បាក់តេរី​ក្នុង​ពោះវៀនធំ ដែល​ធ្វើការ​ដើម្បី​បំបែក​អាហារ​។

ជា​ទូទៅ មនុស្ស​ជា​មធ្យម​ឆ្លងកាត់​ការ​បញ្ចេញ​ឧស្ម័ន​ប្រហែល ២០០​មី​លី​លី​ត្រ​ក្នុង​១​ថ្ងៃ តាម​រយៈ​ការ​ផោម​ពី ១០ ទៅ ២៥​ដង​ក្នុង​១​ថ្ងៃ​។ ដោយសារ​តែ​កើត​ឡើងជា​ញឹកញាប់ អ្នក​ប្រហែលជា​ឆ្ងល់​ថា តើ​ការ​ផោម​មាន​អត្ថប្រយោជន៍​អ្វីខ្លះ? ជា​ពិសេស តើ​រាង​កាយ​អ្នក​ដុត​កាឡូរី​បន្ថែម តាម​រយៈ​ការ​បណ្តេញ​ជាតិពុល​ទាំងនោះ​ដែរ​ឬទេ? ពាក់ព័ន្ធ​ជុំវិញ​បញ្ហា​នេះ បើ​យោង​តាម​របាយការណ៍​ពី​គេហទំព័រ Healthline របស់​សហរដ្ឋអាមេរិក ចម្លើយ​ដ៏​ខ្លី​គឺ មិន​ពិត​នោះ​ទេ ។

ការ​អះអាង​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត​ដ៏​ពេញ​និយម​កន្លង​មក បាន​អះអាង​ថា ប្រសិនបើ​អ្នក​ផោម​ម្តង​ស្មើនឹង​បាន​ដុត​កាឡូរី ៦៧​កាឡូរី ហើយ​ការ​ផោម​៥២​ដង​ក្នុង​១​ថ្ងៃ​នឹង​ដុត​បំផ្លាញ​ជាតិ​ខ្លាញ់​ក្នុង​ខ្លួន​១​ផោន ដែល​ស្មើនឹង​ជិត​កន្លះ​គីឡូក្រាម ពោល​គឺ ០.៤៥​គីឡូក្រាម​។ ប៉ុន្តែ​ការ​អះអាង​នោះ​ត្រូវ​បាន​បង្ហាញ​ថា មិន​ពិត​នោះ​ទេ​។

បណ្តា​អ្នកជំនាញ​បាន​គូសបញ្ជាក់​ថា ការ​ផោម​គឺជា​សកម្មភាព​អកម្ម ដូច្នេះ​មិន​អាច​ដុត​កាឡូរី​បាន​ទេ​។ នៅ​ពេល​អ្នក​ផោម សាច់ដុំ​អ្នក​សម្រាក ហើយ​សម្ពាធ​នៅ​ក្នុង​ពោះវៀន​របស់​អ្នក​នឹង​រុញ​ឧស្ម័ន​ចេញ​ដោយ​មិនបាច់​ប្រឹង​។ ផ្ទុយ​ពី​ការ​ដុត​កាឡូរី កើតឡើង​នៅ​ពេល​ដែល​សាច់ដុំ​ធ្វើ​ការងារ​ធ្ងន់​ដូច​ជា ការ​ហាត់ប្រាណ ជាដើម​។

យ៉ាងណាមិញ បណ្តា​អ្នកជំនាញ​បាន​លើក​ឡើង​ថា មធ្យោបាយ​តែ​មួយ​គត់​ដែល​អាច​ដុត​កាឡូរី​តាម​រយៈ​ការ​ផោម កើតឡើង​នៅ​ពេល​អ្នក​បង្ខំ​ផោម ឬ​ប្រឹង​ផោម​ខ្លាំង ដែល​សកម្មភាព​នេះ នឹង​មិន​ផ្តល់​ផល​ល្អ​ដល់​សុខភាព ឬ​ខុស​ពី​ធម្មតា​។ ប្រសិនបើ​អ្នក​ធ្វើ​បែប​នេះ អ្នក​នឹង​ហត់ ហើយ​ការ​ដុត​កាឡូរី​ទៀត​សោត​មាន​ចំនួន​តិចតួច​បំផុត​ប្រហែល ១ ឬ ២​កាឡូរី​តែ​ប៉ុណ្ណោះ ដូច្នេះ​វា​មិន​គ្រប់គ្រាន់​សម្រាប់​ការ​ផ្លាស់​ប្តូរ​សុខភាព ឬ​ការ​សម្រក​ទម្ងន់​អ្នក​នោះ​ទេ​។

គន្លឹះ​ក្នុង​ការ​សម្រក​ទម្ងន់​គឺ ការ​ទទួលទាន​ចំណីអាហារ​មាន​កាឡូរី​តិច ការ​ធ្វើ​លំ​ហាត់ប្រាណ​ឱ្យ​បាន​ច្រើន ដើម្បី​ដុត​បំផ្លាញ​កាឡូរី​បន្ថែម​។ នៅ​ពេល​អ្នក​ទទួលទាន​អាហារ​សម្រាប់​ការ​សម្រក​ទម្ងន់ អ្នក​គួរ​ជ្រើសរើស​អាហារ​មាន​កាឡូរី​ទាប ប៉ុន្តែ​នៅ​តែ​សំខាន់​លើ​អាហារូបត្ថម្ភ ដែល​រួម​មាន​ដូច​ជា ផលិត​ផល​ស្រស់​, គ្រាប់​ធញ្ញជាតិ​, ប្រូតេអ៊ីន​គ្មាន​ខ្លាញ់ និង​ទឹកដោះគោ​។ ជៀសវាង​អាហារ​សម្បូរ​កាឡូរី ដែល​មិន​បំពេញ ឬ​ផ្តល់​សារធាតុចិញ្ចឹម​ដល់​អ្នក​ដូច​ជា បង្អែម​ផ្អែម និង​នំប៉័ង​ស (White Bread)​ ។

ម្យ៉ាងវិញទៀត អាហារ​មាន​ជាតិ​សរសៃ​ខ្ពស់ (Fiber) ច្រើន​តែ​បំពេញ​អាហារូបត្ថម្ភ​បាន​ច្រើន និង​មាន​សុខភាព​ល្អ ប៉ុន្តែ​ត្រូវ​ដឹង​ថា ពួក​វា​អាច​បង្ក​ជា​ឧស្ម័ន​ច្រើន ជា​ពិសេស​ប្រសិនបើ​អ្នក​មិន​ធ្លាប់​ទទួល​ទាន​អាហារ​ទាំងនោះ​។ ដូច្នេះ​អ្នកជំនាញ​ណែនាំ​ទទួល​អាហារ​ជាតិ​សរសៃ Fiber តិច​ក្នុង​របប​អាហារ​អ្នក អំឡុង​ពេល​សម្រក​ទម្ងន់​។ ស្ត្រី​គួរតែ​ទទួលទាន​ជាតិ​សរសៃ Fiber ពី ២០-២៥​ក្រាម​ជា​រៀងរាល់ថ្ងៃ ខណៈ​បុរស​គួរតែ​ទទួលទាន​ពី ៣០-៣៨​ក្រាម​ជា​រៀងរាល់ថ្ងៃ ដើម្បី​ស្រក​ទម្ងន់​។

នៅ​ពេល​និយាយ​អំពី​ការ​ហាត់ប្រាណ អ្នក​គួរតែ​ចំណាយពេល​ចាប់ពី ៣០​នាទី ទៅ​១​ម៉ោង​នៃ​លំ​ហាត់ប្រាណ​កម្រិត​មធ្យម​ជា​រៀងរាល់ថ្ងៃ ដែល​រួម​បញ្ចូល​ទាំង ការ​ដើរ រត់​លេង ហែល​ទឹក ធាក់​កង់ និង​ការ​លើក​ទម្ងន់​។ សកម្មភាព​បញ្ចេញ​ញើស​តាម​រយៈ​ការ​ថែទាំ​សួន ឬ​ការ​បោស​សម្អាតផ្ទះ​ឱ្យ​បាន​ញឹកញាប់ ក៏​អាច​ជួយ​ដុត​កាឡូរី​បាន​ច្រើន​ផង​ដែរ​។

ចំណុចរសើប​មួយទៀត​លើក​ឡើង​ថា ប្រសិនបើ​ការ​ផោម​មិន​បាន​ដុត​កាឡូរី​នោះ​ទេ ហេតុ​អ្វី​បានជា​ពេល​ខ្លះ​យើង​មាន​អារម្មណ៍​ថា ស្គម ឬ​ស្រាល​ខ្លួន បន្ទាប់​ពី​ផោម​រួច? ត្រង់​ចំណុច​នេះ អ្នកជំនាញ​លើក​ឡើង​ថា នោះ​ប្រហែលជា​ដោយសារ​តែ​ការ​ផោម​ជា​វិធី​ល្អ​ក្នុង​ការ​កាត់​បន្ថយ​ការ​ហើមពោះ ខណៈ​ដែល​ការ​ហើមពោះ​អាច​បណ្តាល​មក​ពី​កត្តា​ជា​ច្រើន​រួម​មាន ៖

ការ​ទទួលទាន​អាហារ​មាន​ជាតិ​ខ្លាញ់ ដែល​ធ្វើ​ឱ្យ​ក្រពះ​បញ្ចេញ​ចោល​យឺត និង​អាច​ធ្វើ​ឱ្យ​អ្នកមាន​អារម្មណ៍​តឹង​ពោះ ឬ​ឆ្អល់ពោះ​។ ទទួលទាន​ភេសជ្ជៈ​មាន​ជាតិ​កាបូន ដែល​បញ្ចេញ​ពពុះ​ឧស្ម័ន​ក្នុង​ក្រពះ​របស់​អ្នក​។ ការ​ទទួលទាន​អាហារ​មាន​ជាតិ​ហ្គា​ស ដូច​ជា​សណ្តែក និង​ស្ពៃក្តោប ជាដើម ដែល​បណ្តាល​ឱ្យ​បាក់តេរី​ក្នុង​ក្រពះ​បញ្ចេញ​ឧស្ម័ន​។ ការ​ញ៉ាំ​អាហារ​លឿន​ពេក ការ​ផឹក​តាម​បំពង់​បឺត ការ​ទំពារ​ស្ករ​កៅស៊ូ ឬ​ការ​ជក់បារី ដែល​ទាំង​អស់នេះ​អាច​ធ្វើ​ឱ្យ​អ្នក​លេប​ខ្យល់​លើស​។ ភាព​តានតឹង ឬ​ការ​ថប់​បារម្ភ ក៏​អាច​នាំ​អោយ​កើនឡើង​ឧស្ម័ន​ក្នុង​បំពង់​រំលាយ​អាហារ​ផង​ដែរ ហើយ​ការ​ឆ្លង​មេរោគ ឬ​ស្ទះ​ពោះវៀន ដែល​អាច​បណ្តាល​ឱ្យ​បាក់តេរី​បញ្ចេញ​ឧស្ម័ន​។

សរុប​មក​វិញ ការ​ផោម​គឺជា​រឿង​ធម្មតា​សម្រាប់​មនុស្សលោក ដែល​វា​អាច​ធ្វើ​ឱ្យ​អ្នកមាន​អារម្មណ៍​ធូរ​ពោះ ប្រសិនបើ​អ្នក​កំពុង​ជួប​ប្រទះ​ការ​ឡើង​ឧស្ម័ន​ក្នុង​ពោះវៀន​។ រឿង​មួយ​ដែល​ការ​ផោម​មិន​អាច​ជួយ​បាន​គឺ ស្រក​ទម្ងន់ ព្រោះ​មិនមែន​ជា​សកម្មភាព​ដែល​ជួយ​ដុត​កាឡូរី​បាន​ច្រើន​នោះ​ទេ​។

ប្រសិនបើ​អ្នក​កំពុង​ស្វែងរក​ការ​សម្រក​ទម្ងន់ ចូរ​ប្រកាន់ខ្ជាប់​នូវ​របប​អាហារ​ដែល​មាន​សុខភាព​ល្អ និង​ផែនការ​ហាត់ប្រាណ​ទៀងទាត់ ដូច្នេះ​អ្នក​អាច​ដុត​កាឡូរី​បាន​ច្រើន​ជាង​ការ​ញ៉ាំ​ ៕ (​ប្រភព ៖ Healthline រូបភាព ៖ DUDE Wipes, New York Post និង Vita4you)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ