ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណៈមេធាវី​កម្ពុជា រៀបចំ​ស​ន្នី​សី​ទ​អន្តរជាតិ ស្តី​ពី​ជំនួយ​ផ្នែក​ច្បាប់​លើក​ដំបូង​នៅ​កម្ពុជា

1 អាទិត្យ មុន

រាជធានី​ភ្នំពេញ ៖ ដើម្បី​រួមចំណែក​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​កម្រិត​ជាតិ និង​អន្តរជាតិ គណៈមេធាវី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​រៀបចំ​ស​ន្នី​សី​ទ​អន្តរជាតិ ស្តី​ពី​ជំនួយ​ផ្នែក​ច្បាប់​លើក​ដំបូង​នៅ​កម្ពុជា ក្រោម​មូលបទ ៖…

រាជធានី​ភ្នំពេញ ៖ ដើម្បី​រួមចំណែក​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​កម្រិត​ជាតិ និង​អន្តរជាតិ គណៈមេធាវី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​រៀបចំ​ស​ន្នី​សី​ទ​អន្តរជាតិ ស្តី​ពី​ជំនួយ​ផ្នែក​ច្បាប់​លើក​ដំបូង​នៅ​កម្ពុជា ក្រោម​មូលបទ ៖ «​ការ​ចែករំលែក​ឧត្ត​មា​នុ​វត្ត​ន៍ ដើម្បី​ជំនួយ​ផ្នែក​ច្បាប់​កាន់តែ​មាន​ប្រសិទ្ធភាព​នៅ​អាស៊ី​» ដោយ​មាន​អ្នក​ច្បាប់​ចំនួន ១៣​ប្រទេស ចូលរួម ។

ថ្លែង​ក្នុង​ស​ន្នី​សី​ទ នា​ព្រឹក​ថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ​២០២៤ នៅ​ក្រសួង​រៀបចំ​ដែនដី នគរូបណីយកម្ម និង​សំណង់ លោក លី ច័ន្ទ​តុលា ប្រធាន​គណៈមេធាវី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​លើក​ឡើង​ថា ស​ន្នី​សី​ទ​មាន​គោលបំណង ដើម្បី​លើកកម្ពស់​ការ​យល់​ដឹង អំពី​សារៈសំខាន់ នៃ​ការ​ផ្តល់​ជំនួយ​ផ្នែក​ច្បាប់ និង​សម្រប​សម្រួលការ​ផ្លាស់​ប្តូរ​ចំណេះដឹង និង​បទ​ពិសោធន​ន៍ ក្នុង​ចំណោម​តួអង្គ​ពាក់ព័ន្ធ​ជាតិ និង​អន្តរជាតិ​ពី​តាម​បណ្តា​យុ​ត្ថា​ធិ​ការ និង​ផ្សេង​ៗ​គ្នា ដែល​បាន​ចូលរួម ។

លោក​ប្រធាន​គណៈមេធាវី បាន​លើក​ឡើង​ថា កន្លង​មក​គណៈមេធាវី បាន​ដាក់​ចេញ​យន្តការ​ជា​ច្រើន ដើម្បី​ផ្តល់​ជំនួយ​ផ្នែក​ច្បាប់ ដែល​មក​ដល់​ពេល​នេះ ពុំ​មាន​បញ្ហា​នោះ​ទេ ។

លោក​បន្ត​ថា មក​ដល់​ពេល​នេះ រាជរដ្ឋាភិបាល ជំនួយ​ផ្នែក​ច្បាប់ គឺជា​សេវា​ចាំបាច់ ដែល​ជួយ​ដល់​ជន​ក្រីក្រ និង​ជន​ងាយ​រង​គ្រោះ ដែល​ពុំ​មាន​លទ្ធភាព​ក្នុង​ការ​ពឹងពាក់​សេវា​ផ្នែក​ច្បាប់ ដើម្បី​ស្វែងរក​យុត្តិធម៌ ។

លោក លី ច័ន្ទ​តុលា បាន​បន្ថែម​ថា ជំនួយ​ផ្នែក​ច្បាប់​នេះ គឺ​គ្របដណ្តប់​លើ​ករណី​រដ្ឋប្បវេណី ព្រហ្មទណ្ឌ រដ្ឋបាល រួម​ទាំង​ការ​អប់រំ​ច្បាប់ ការ​ទទួល​បាន​ព័ត៌មាន​ច្បាប់ និង​សេវា​ផ្សេង​ៗ​ទៀត តាម​រយៈ​យន្តការ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​។ ជំនួយ​នេះ រួមចំណែក​ដល់​សង្គម ដែល​ប្រកបដោយ សន្តិភាព យុត្តិធម៌ សុ​ខុ​ដុមរ​មនា និង​បរិ​យា​បន្ន ផ្នែក​លើ​នីតិរដ្ឋ និង​សិទ្ធិ​មនុស្ស ។

បើ​តាម​ប្រធាន​គណៈមេធាវី​រូប​នេះ បាន​អះអាង​ថា តាម​រយៈ​យន្តការ​នេះ ជន​ក្រីក្រ និង​ជន​ងាយ​រង​គ្រោះ នឹង​យល់​ដឹង​អំពី​សិទ្ធិ និង​កាតព្វកិច្ច​របស់​ពួក​គេ​។ បន្ថែម​លើ​នេះ ជំនួយ​ផ្នែក​ច្បាប់ ក៏​រួមចំណែក​ក្នុង​ការ​សន្សំ​សំចៃ​ការ​ចំណាយ​របស់​រដ្ឋាភិបាល​លើ​បញ្ហា ដែល​ពុំ​បាន​ដោះស្រាយ ដូច​ជា​សេវា​សុខភាព ការ​ស្នាក់​នៅ ការ​ការពារ​កុមារ និង​ការ​ឃុំឃាំង ។

ជាង​នេះ​លោក​ប្រធាន​គណៈមេធាវី ថា ជំនួយ​ផ្នែក​ច្បាប់ បាន​ចូលរួម​ដើម្បី​សម្រេច​បាន​គោលដៅ​សាកលលោក នៃ​សិទ្ធិ​ទទួល​បាន​យុត្តិធម៌ ដែល​មាន​ជា​មូលដ្ឋាន​មួយ នៃ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ទាំង​១៧ របស់​អង្គការសហប្រជាជាតិ ។

ជាមួយ​គ្នា​នោះ​ដែរ លោក លី ច័ន្ទ​តុលា បាន​ឲ្យ​ដឹង​ដែរ​ថា ក្នុង​រយៈពេល​៥​ឆ្នាំ​កន្លង​មក នេះ​គណៈមេធាវី បាន​ទទួល និង​គ្រប់គ្រង​ការពារ​សំណុំរឿង​២៧,៦៩៨​សំណុំរឿង ។ កូនក្តី ដែល​ពាក់ព័ន្ធ​មាន​ចំនួន ៤៤,៣០៨​នាក់ ក្នុង​នោះ​មានកូន​ក្តី​ជា​ជនបរទេស មក​ពី​៣៦​ប្រទេស មាន​ចំនួន​១,៦១៧​នាក់ ។ បាន​ផ្តល់​ប្រឹក្សា​យោបល់​ផ្នែក​ច្បាប់ បាន​ចំនួន ២,៦១៦​ករណី ពាក់ព័ន្ធ​នឹង​ចំនួន​បទល្មើស​នេះ ចំនួន​មេធាវី​ស្ម័គ្រចិត្ត ចូលរួម​មាន​ចំនួន​៦៤៧​នាក់ ។ គណៈមេធាវី​បាន​ចំណាយ​ថវិការ​ផ្ទាល់ខ្លួន ចំនួន​ប្រមាណ​៣​ពាន់​លាន​រៀល ៕

អត្ថបទសរសេរ ដោយ