ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រហុកវៀតណាមដែលរុយមិនហ៊ានរោម នាំចូលទៀតហើយ តាមច្រកតាកែវ

1 អាទិត្យ មុន
  • តាកែវ

ខេត្តតាកែវ ៖ ក្រោយ​បែកធ្លាយ​ឈ្មួញ​លួចលាក់​នាំ​ប្រហុក​វៀតណាមដែលរុយមិនហ៊ានរោម ​ចូល​មក​

ខេត្តតាកែវ ៖ ក្រោយ​បែកធ្លាយ​ឈ្មួញ​លួចលាក់​នាំ​ប្រហុក​វៀតណាមដែលរុយមិនហ៊ានរោម ​ចូល​មក​ចែកចាយ​ក្នុង​ខេត្តតាកែវ នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ​២០២៤​នេះ មាន​ជន​ម្នាក់​តាំងខ្លួន​ជា​អ្នក​នៅ​ជាមួយ​លោក អ៊ូច ភា អភិបាល​ខេត្តតាកែវ ហើយ​ថា ចៅហ្វាយខេត្ត​សុំ​ឲ្យ​លុប​ព័ត៌មាន​នេះ​ជា​បន្ទាន់​បើ​មិន​ចង់​មានរឿង​ក្តីក្តាំ​​ទៅ​តុលាការ​ គឺនិយាយ​ក្នុងន័យគំរាម ។ គួររំលឹកថា មន្ត្រី​ណាខ្លះ​បើកដៃ​ឱ្យ​ឈ្មួញ​នាំ​ប្រហុក​វៀតណាម​ចូល​ទៀត​ហើយ?

ទំនងជា​បែក​ក្រឡ​ទឺ​ក​ត្រី ហើយ​ខ្លាច​ធំក្លិន​មិនល្អ​ដល់​ថ្នាក់លើ​ទេ​ដឹង បានជា​មាន​ជន​ម្នាក់​តាំងខ្លួន​ជា​អាជ្ញាធរ​ខេត្តតាកែវ តែ​មិន​បញ្ចេញ​ឈ្មោះ ពិសេស​អួត​ថា​នៅ​អែប​ស្និត​និង​ចៅហ្វាយខេត្ត​គឺ​លោក អ៊ូច ភា ហើយ​គម្រាម​ប្តឹង​អ្នក​សារព័ត៌មាន​ណា​ដែល​បាន​ចុះ​ផ្សាយ​រឿង​នាំ​ប្រហុក​វៀតណាម​ចូល​មក​ចែកចាយ​លក់​នៅ​ខេត្តតាកែវ​។ នេះ​បើ​តាម​ការ​ឆ្លើយឆ្លង​តាម​រយៈ​ខ្សែ​ទូរ​សព្ទ​ជិត​១​នាទី រវាង​អ្នក​សារព័ត៌មាន​និង​ជន​អាណា​មិ​កនោះ​ ។

សូម​បញ្ជាក់​ថា យប់ថ្ងៃទី​៩ ឧសភា នេះទៀត មាន​ឈ្មួញ​នាំ​ត្រី​ប្រហុកចូល​ពី​វៀតណាម​តាម​ច្រក​កំពង់​ក្រសាំង ច្រក​កំពង់​ពិល ស្រុក​បូ​រី​ជលសារ ច្រករបៀង​ស្រុក​កោះអណ្តែត ដែល​គេ​ស្គា​ល់​ថា ឈ្មោះ ងៀ ជា​អ្នក​ដឹក​ចូល​មក​ទាំង​តោន​ៗ​​ទៀតហើយ នឹង​លក់​បន្ត​ទៅ​ឲ្យ​ស្ត្រី​ម្នាក់​ជា​ឈ្មួញកណ្ដាល​ឈ្មោះ ព្រឿ​ង រស់នៅ​ភូមិ​ថ្ម​ស ឃុំ​គោ​ពោធិ៍ ស្រុ​ក​បូ​រី​ជលសារ ជា​អ្នក​ចែកចាយ​បន្ត​ទៅ​តាម​បណ្តា​ភូមិ ស្រុក ខេត្ត​ផ្សេង​ៗ​ដោយ​រលូន ​សង្ស័យ​​ត្រូវ​ដង ត្រូវ​ផ្លែ​និង​អាជ្ញាធរ គ្រប់​ជំនាញ​អស់​ទៅ​ហើយ​។

តាម​ប្រភព​ច្បាស់ការ​មួយ​បន្ត​ថា ឈ្មោះ ងៀ នាំ​ចូល​ប្រហុក​ត្រី​ពី​វៀតណាម​ក្នុង​មួយ​គីឡូ តម្លៃ​៣០០០ ទៅ​៤០០០​រៀល ហើយ​ឈ្មួញកណ្តាល​យក​បោះ​បន្ត​ទៀត​ក្នុង​មួយ​គីឡូ​៧០០០​រៀល​ទៅ​៨០០០​រៀល ដឹក​តាម​ម៉ូតូ ដឹក​តាម​ឡាន​ដើរ​លក់​យ៉ាង​អាណា​ធិ​ប​តេ​យ្យ​ ដោយ​មិន​ខ្លាច​ការ​ប៉ះពាល់​ដល់​សុខភាព​របស់​បងប្អូន​ប្រជាពលរដ្ឋ​ឡើយ​។ ហើយ​រឿង​ប្រ​​ហុ​ក​វៀតណាម​នេះ កន្លង​មក​មន្ត្រី​ជំនាញ ក ប ប ខេត្តតាកែវ ក៏​ដូច​ជា​អាជ្ញាធរ​ពាក់ព័ន្ធ​នានា បាន​ធ្វើការ​បង្ក្រាប​នឹង​ដុត​បំផ្លាញ​ចោល​ទាំង​តោន​ៗ​បន្ទាប់​ពី​បង្ក្រាប​បាន​ហើយ​រក​ឃើញ​សារធាតុ​គីមី​ហាមឃាត់​ដាក់​លាយ​ចូល​លើ​ប្រហុក​ត្រី​ដែល​នាំ​ចូល​ដោយ​ខុសច្បាប់​ពី​ប្រទេស​វៀតណាម​ ។​

ប៉ុន្តែពេលនេះ ស្រាប់តែ​បណ្តោយ​អោយនាំចូលដោយ​ចំហតែម្តង អ្នកណា​ក៏ដឹងដែរ ។ យើងគិតថា ឯកឧត្តមអភិបាល​ខេត្ត​ដែលកន្លងមក ធ្លាប់តែ​​រករឿង​អ្នកកាសែត​នោះ គួរតែញញឹមដាក់អ្នកកាសែតវិញទៅ គួរតែជួយអរគុណ​ដែលអ្នកកាសែតបានផ្សាយ ដើម្បីជាព័ត៌មាន ។ មិនគួរទុកអ្នកកាសែតជាសត្រូវឡើយ ។

ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ