ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​មន្ត្រីណាខ្លះបើកដៃ​ឱ្យឈ្មួញនាំប្រហុកវៀតណាមចូលទៀតហើយ?

1 អាទិត្យ មុន
  • តាកែវ

ខេត្តតាកែវ ៖ ក្រោយស្ងប់ស្ងាត់មួយរយៈ ពេលនេះធ្លាយឈ្មួញ លួចដឹកត្រីប្រហុកដែលល្បី​ប្រើគីមីពី

ខេត្តតាកែវ ៖ ក្រោយស្ងប់ស្ងាត់មួយរយៈ ពេលនេះធ្លាយឈ្មួញ លួចដឹកត្រីប្រហុកដែលល្បី​ប្រើគីមីពីប្រទេសវៀតណាម សូម្បីរុយក៏ខ្លាចដែរ ចូលមកក្នុងទឹកដីខេត្តតាកែវ រួចបន្តដឹកលក់ចែកចាយស្ទើគ្រប់ខេត្ត ក្រុង មិនញញើតមន្ត្រីជំនាញឡើយ។

ត្រីប្រហុកនាំចូលពីវៀតណាមតាមច្រកកំពង់ក្រសាំង ច្រកកំពង់ពិល ស្រុកបូរីជលសារ ច្រករបៀងស្រុកកោះអណ្តែត ត្រូវបានឈ្មោះ ងៀ ដឹកចូលមកទាំងតោនៗក្នុងមួយថ្ងៃ នឹងលក់បន្តទៅឲ្យស្ត្រីម្នាក់ជាឈ្មួញកណ្ដាលឈ្មោះ ព្រឿង អ្នកណាក៏ស្គាល់ដែរ រស់នៅភូមិថ្មស ឃុំគោពោធិ៍ ស្រុកបូរីជលសារ ជាអ្នកចែកចាយបន្តទៅតាមបណ្តាភូមិ ស្រុក ខេត្តផ្សេងៗដោយរលូន ដូចត្រូវដង ត្រូវផ្លែនិងអាជ្ញាធរ គ្រប់ជំនាញអស់ទៅហើយ។

តាមប្រភពច្បាស់ការមួយបន្តថា ឈ្មោះ ងៀ នាំចូលប្រហុកត្រីពីវៀតណាមក្នុងមួយគីឡូ តម្លៃ៣០០០ ទៅ៤០០០រៀល​ ហើយឈ្មួញកណ្តាលយកបោះបន្តទៀតក្នុងមួយគីឡូ៧០០០រៀលទៅ៨០០០រៀល ដឹកតាមម៉ូតូ ដឹកតាមឡានដើរលក់យ៉ាងអាណាធិបតេយ្យពេញស្រុក ពេញប្រទេស ដោយមិនខ្លាចការប៉ះពាល់ដល់សុខភាពរបស់បងប្អូនប្រជាពលរដ្ឋឡើយ។

សូមរំឮកផងដែរថា កន្លងមកមន្ត្រីជំនាញ ក ប ប ខេត្តតាកែវ ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធនានា បានធ្វើការបង្ក្រាបនឹងដុតបំផ្លាញចោលត្រីប្រហុកទាំងតោនៗបន្ទាប់ពីបង្ក្រាបបានហើយរកឃើញសារធាតុគីមីហាមឃាត់ដាក់លាយចូលលើប្រហុកត្រី សូម្បីរុយក៏មិនហ៊ានរោមដែរ ដែលនាំចូលដោយខុសច្បាប់ពីប្រទេសវៀតណាម ។ ប៉ុន្តែពេលនេះ អត់មានមន្ត្រីជំនាញណាហ៊ានប៉ះពាល់ទេ ។

បើ​តាម​ប្រភពមួយ​សុំ​មិនបញ្ចេញឈ្មោះ​បាន​ប្រាប់​ថាមានមន្ត្រីមេៗ តាមជំនាញត្រូវគ្នា​អស់ហើយ ។​

​មិនដឹង​ប្រហុកត្រីសាច់នេះ​ហោះទៅដល់ទីណាទេ សង្ស័យធ្លាយដល់អាណិកជនខ្មែរក្រៅប្រទេសដែលចូលចិត្តប្រហុក ត្រូវបងប្អូន​ទិញផ្ញើទៅ ។​

ព័ត៌មាន​បន្ថែម​​មានផ្សាយ​​នៅលើ​កាសែតកោះសន្តិភាព ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ