ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រន្ទះបា.ញ់ពលរដ្ឋស្លា.ប់២នាក់ និង៥នាក់ទៀតរបួសធ្ងន់ស្រាល ខណៈកំពុងព្រោះស្រូវ

2 ខែ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ មនុស្ស៧នាក់ ក្នុងនោះ២នាក់បានស្លា.ប់នៅនឹងកន្លែង ចំណែក២នាក់

ខេត្តបន្ទាយមានជ័យ ៖ មនុស្ស៧នាក់ ក្នុងនោះ២នាក់បានស្លា.ប់នៅនឹងកន្លែង ចំណែក២នាក់ទៀតរបួសធ្ងន់ និង៣នាក់ផ្សេងទៀត​របួសស្រាល ដោយសាររន្ទះបាញ់ ខណៈជនរងគ្រោះកំពុងនាំគ្នាព្រោះស្រូវ ។​

ហេតុការណ៍ខាងលើនេះ​​ បានបង្កការភ្ញាក់ផ្អើល​កើតឡើង​​កាលពី​វេលាម៉ោង៣រសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ នៅចំណុចខាងត្រពាំងតាង៉ឹន៣០០ម៉ែត្រ ស្ថិតក្នុងភូមិអំពិលកោង ឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ឯក ប៉ិក គឹមហ៊ាក អធិការនគរបាលស្រុកភ្នំស្រុក បានឱ្យដឹងថា ជនរងគ្រោះដោយ​សារន្ទះបាញ់រួមមាន ១-ឈ្មោះ ជុន ភាព ភេទប្រុស អាយុ​៣១​ឆ្នាំ រស់នៅភូមិអំពិលកោង ឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ(ស្លា.ប់), ២-ឈ្មោះ ថ្លាង ធា ភេទប្រុស អាយុ២៥ឆ្នាំ ភូមិអំពិលកោង ឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ(ស្លា.ប់), ៣-ឈ្មោះ យង់ បែន ភេទប្រុស អាយុ៦០ឆ្នាំ ភូមិអំពិលកោង ឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ(របួសធ្ងន់) ។

៤-ឈ្មោះ បិន រ៉ា ភេទប្រុស អាយុ៤០ឆ្នាំ ភូមិអំពិលកោង ឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ(របួសធ្ងន់), ៥-ឈ្មោះ ឌុំ ឆាត់ ភេទប្រុស អាយុ​៥៦ឆ្នាំ ភូមិអំពិលកោង ឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ(របួសធ្ងន់), ៦-ឈ្មោះ សុខ មាគ ភេទប្រុស អាយុ ២២ឆ្នាំ ភូមិអំពិលកោង ឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ(របួសស្រាល), និង​៧-ឈ្មោះ ជ្រឹង តុន ភេទប្រុស អាយុ ៤៩ឆ្នាំ ភូមិអំពិលកោង ឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ(របួសស្រាល) ។

លោកអធិការបានបញ្ជាក់ថា នៅមុនពេលកើតហេតុ ជនរងគ្រោះទាំង៧នាក់បានទៅព្រោះស្រូវនៅចំណុចត្រពាំងតាង៉ឹន ខាងជើងភូមិអំពិលកោង ឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ស្របពេលនោះ នៅវេលាម៉ោងប្រហែលជា៣រសៀលមានធ្លាក់ភ្លៀងរលឹមស្រិចៗ លាយឡំជាមួយផ្គររន្ទះយ៉ាងខ្លាំង ជនរងគ្រោះទាំងនោះបាននាំគ្នារត់ទៅជ្រកនៅក្រោមម្លប់ដើមស្តៅ១ដើម​នៅ​ក្បែរនោះ ក៏ស្រាប់តែរន្ទះបាញ់ បណ្ដាលឱ្យ​២នាក់ស្លាប់នៅនឹងកន្លែង ​ចំណែក​២នាក់ទៀត​រងរបួសធ្ងន់សម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកភ្នំស្រុកនិង០៣នាក់ទៀតរងរបួសស្រាលព្យាបាលនៅផ្ទះ។ ចំណែកជនរងគ្រោះដែលត្រូវក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី ។

សូមបញ្ជាក់ថា នៅស្រុកភ្នំស្រុកក្នុងសប្តាហ៍នៃខែនេះ មានករណីរន្ទះបាញ់២ករណីជាប់ៗគ្នា ក្នុងនោះសត្វ៣ក្បាលបានងាប់និងមនុស្ស០២នាក់ស្លាប់ របួសធ្ងន់០២នាក់ របួសស្រាល៣នាក់នាក់ ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ