ខេត្តកំពត ៖ គ្រួសារក្រីក្រមួយគ្រួសាររស់នៅតោកយ៉ាកវេទនាយ៉ាងខ្លាំងកូន៩នាក់ក្នុងបន្ទុកដោយសារតែជីវភាពមានការខ្វះខាតខ្លាំងបង្ខំចិត្តឲ្យកូនប្រុសស្រី២នាក់ឈប់រៀនដើម្បីទៅស៊ីឈ្នួលគេយកលុយមកទិញអង្ករផ្គត់ផ្គង់ក្នុងគ្រួសារ នៅសល់៥នាក់ បានចូលរៀនតែ១នាក់ ៤នាក់ទៀតនៅតូចៗ ។
គ្រួសារដែលមានសមាជិកទាំង៩នាក់នេះមាន: ១-ឈ្មោះ តេ ជា ភេទប្រុស អាយុ៤២ឆ្នាំជាឪពុក ។ ២- ឈ្មោះ ទ្រី សុខនឿន ភេទស្រី អាយុ៣៩ឆ្នាំជាម្តាយ ។ រីឯកូនទាំង៧នាក់ក្នុងបន្ទុកមានឈ្មោះដូចខាងក្រោម ៖ ១-ឈ្មោះតេ កញ្ញា ភេទស្រី អាយុ១៦ឆ្នាំ (ឈប់រៀន) ២-ឈ្មោះតេ កក្កដា ភេទប្រុស អាយុ១៤ឆ្នាំ (ឈប់រៀន) ៣-ឈ្មោះតេ សីហា ភេទប្រុស អាយុ៨ឆ្នាំ(រៀន) ៤-ឈ្មោះ តេ រ៉ាយុត ភេទប្រុស អាយុ៥ឆ្នាំ/ ៥-ឈ្មោះតេ រ៉ាយុ ភេទប្រុស អាយុ៥ឆ្នាំ(ពីរនាក់នេះកូនភ្លោះ) ៦-ឈ្មោះតេ លីតា ភេទស្រី អាយុ៣ឆ្នាំ/៧-ឈ្មោះ តេ លីហេង ភេទប្រុស អាយុ៩ខែគ្រួសារនេះរស់ភូមិថ្មី ឃុំថ្មី ស្រុកទឹកឈូ ខេត្តកំពត ។
បើតាមស្ត្រីឈ្មោះ តេ សុខនឿន ជាម្ដាយក្មេងទាំងប្រាំពីរនាក់បានប្រាប់កោះសន្តិភាពកាលពីរសៀលថ្ងៃទី១៩ ខែឧសភានេះថា កន្លងមកកូនទាំង៧នាក់នេះ ៣នាក់បានចូលរៀន និងគេដែរ ដោយសារតែជីវភាពក្នុងគ្រួសារដុនដាបខ្លាំងពេក បង្ខំឲ្យកូន២នាក់ឈប់រៀនដើម្បីទៅស៊ីឈ្នួលគេយកលុយមកផ្គត់ផ្គង់ក្នុងគ្រួសារ ។ រីឯឪពុកធ្វើកម្មករសំណង់មិនបានជាប់លាប់ពេលមានការងារធ្វើបានលុយមកដោះស្រាយស្បៀងហូបចុកមួយរយៈខ្លីអីចឹងទៅ បើអត់ការងារទៅដើររើសអេតចាយលក់ ដើម្បីបានថវិកាខ្លះមកដោះស្រាយហូបចុកក្នុងគ្រួសារ ។
ស្ត្រីជាម្តាយបានឲ្យដឹងទៀតថា: កន្លងមកគ្រួសារគាត់អាជ្ញាធរបានធ្វើបណ្ណ័ក្រីក្រឲ្យដែរ ដោយបើកប្រាក់ជួយឧបត្ថម្ភប្រចាំខែក្នុង១ខែបាន៣ម៉ឺនរៀល ។ ក្នុងបន្ទុកគ្រួសារគាត់មានដី១០ម៉ែត្របួនជ្រុង បានសង់ជាកូនផ្ទះតូចល្មម៤គុណ៤ដំបូលប្រក់សង្ក័សីចាស់ៗជញ្ជាំងបាំងសង្ក័សីគ្រាន់បានកូនៗរស់នៅកំដរជីវិត ទម្រាំពួកគេមានវ័យពលកម្មបានទើបជួយដោះបន្ទុកក្នុងគ្រួសារនាងខ្ញុំបាន ។
ស្ត្រីខាងលើបានបន្តថា: ក្នុងបន្ទុកគ្រួសាររបស់គាត់អង្ក១បាវ៥០គីឡូហូបបានរួចមួយខែ ទោះបីខ្វះថវិកាទិញម្ហូបឲ្យតែមានទឹកត្រីក៏កូនៗរបស់គាត់ក៏អាចហូបបានដែរ ។
ខ្ញុំបាទ និងនាងខ្ញុំជាមេគ្រួសារទីទ័លក្រមួយគ្រួសារ ដែលមានកូនតូចៗ៧នាក់ម្តាយឪពុក២នាក់ទៀត មានដល់ទៅ៩នាក់ក្នុងគ្រួសារនេះ ខ្ញុំបាទនាងខ្ញុំសូមអំពាវដល់សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកជំទាវ និងបងប្អូនសប្បុរសជនខ្មែរក្នុង និងក្រៅប្រទេស សូមជួយឧបត្ថម្ភដល់ក្រុមគ្រួសារខ្ញុំបាទនាងខ្ញុំតាមកម្លាំងសទ្ធា ដើម្បីបានដោះស្រាយជីវភាពប្រចាំថ្ងៃ ៕
ចែករំលែកព័តមាននេះ