ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាតុភូត​ធម្មជាតិ​កាន់តែ​សា​.​ហា​.​វ រន្ទះ​បា​.​ញ់​ក្មេ​.​ង​.​ស្រី​ម្នាក់ហើយ​រលំ​ផ្ទះ​នាងថែម​ទៀត

2 ខែ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖ ក្មេង​ស្រី​ម្នាក់​បាន​ស្លា.ប់​យ៉ាង​រន្ធត់​នៅ​ក្រោមផ្ទះ ដោយសារ​រន្ទះបាញ់ ហើយ​ថែម​ទាំង​ត្រូវ​ផ្ទះ​របស់​នាង​រលំ​សង្កត់​លើ​ទៀត ដោយសារ​ខ្យល់​កន្ត្រាក់​វាយប្រហារ​គ្មាន​ប្រណី កាលពី​រសៀល​ថ្ងៃ​ទី១៨ ឧសភា នៅ​ចំណុច​ភូមិ​ព្រះ​ធាតុ ឃុំ​របស់​ម​ង្ក​ល…

ខេត្តបាត់ដំបង ​៖ ក្មេង​ស្រី​ម្នាក់​បាន​ស្លា.ប់​យ៉ាង​រន្ធត់​នៅ​ក្រោមផ្ទះ ដោយសារ​រន្ទះបាញ់ ហើយ​ថែម​ទាំង​ត្រូវ​ផ្ទះ​របស់​នាង​រលំ​សង្កត់​លើ​ទៀត ដោយសារ​ខ្យល់​កន្ត្រាក់​វាយប្រហារ​គ្មាន​ប្រណី កាលពី​រសៀល​ថ្ងៃ​ទី១៨ ឧសភា នៅ​ចំណុច​ភូមិ​ព្រះ​ធាតុ ឃុំ​របស់​ម​ង្ក​ល ស្រុក​មោង​ឬ​ស្សី​។ នេះ​បើ​តាម​ប្រភព​ព័​ត៏​មាន​ពី​សមត្ថកិច្ច​។

ក្មេង​ស្រី​រង​គ្រោះ​ឈ្មោះ សុគុន្ធ នី​សា អាយុ​១៣​ឆ្នាំ រស់នៅ​ចំណុច​កើតហេតុ​។ សេចក្ដី​រាយ​ការ​ណ៍បាន​ឲ្យ​ដឹង​ថា កុមារី​រង​គ្រោះ ត្រូវ​រន្ទះបាញ់​ស្លាប់ នៅ​ពេល​នាង​កំពុង​អង្គុយ​ក្រោយ​ផ្ទះ ខណៈ​មាន​ភ្លៀង​និង​ខ្យល់​កន្ត្រាក់​យ៉ាង​ខ្លាំងក្លា​ផង​។

ប្រភព​ដដែលបាន​បញ្ជាក់​ថា ក្រោយ​រន្ទះបាញ់​នាង​ស្លាប់ ស្រាប់តែ​បន្តិច​ក្រោយ​ខ្យល់​កន្ត្រាក់ ក៏​បាន​វាយប្រហារ​ផ្ទះ​នាង​បណ្ដាល​ឲ្យ​ឲ្យ​រលំ​ថែម​ទាំង​ទៀត​។ បើ​តាម​របាយ​ការ​ណ៍​សមត្ថកិច្ច ស្រប​ពេល​ជាមួយ​គ្នា​នោះ ក៏​នៅ​មានផ្ទះ​ប្រជាពលរដ្ឋ​ប៉ុន្មាន​ខ្នង​ទៀត នៅ​ស្រុក​មោង​ឬ​ស្សី ក៏​ត្រូវ​ខូចខាត​ដោយសារ​ខ្យល់​កន្ត្រាក់​ដ៏​កាច​សាហាវ​នេះ​ផង​ដែរ​។

​ដូច្នេះ​ ប្រជាពលរដ្ឋ​គួរតែ​មានការ​ប្រុង​ប្រយ័ត្ន​ចំពោះ​បាតុភូត​ធម្មជាតិ​ក្នុងឆ្នាំនេះ ដែល​មាន​លក្ខណៈ​​កាន់តែ​កាច​សាហាវ​។ ជា​ពិសេស ​បាតុភូត​រន្ទះ​បាន​បាញ់​សម្លាប់​មនុស្ស​ផង និងសត្វ​គោ​ផង ស្លាប់​និង​ងាប់​ច្រើន​លើក​កន្លង​មក​ហើយ​៕ ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ