ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ព័ត៌មាន រៀបចំ​ពិធី​បើក​មហោស្រព​តន្ត្រី និង​ចម្រៀង​កុមារ ដើម្បី​ជំរុញ​ឱ្យ​ប្អូន​ៗ​កុមា​រា​-​កុមារី មាន​ភាព​ក្លាហាន

1 អាទិត្យ មុន

រាជធានី​ភ្នំពេញ ៖ ដើម្បី​ជួយ​ជំរុញ​ឱ្យ​ប្អូន​ៗ​កុមា​រា​-​កុមារី មាន​ភាព​ក្លាហាន​ក្នុង​ការ​ទទួលយក​ការ​អប់រំ​តាម​រយៈ សិល្បៈ ចម្រៀង ក្រសួង​ព័ត៌មាន​បាន​រៀបចំ​ពិធី​មហោស្រព​តន្ត្រី និង​ចម្រៀង​កុមារ ពានរង្វាន់​ក្រសួង​ព័ត៌មាន លើក​ទី​៩…

រាជធានី​ភ្នំពេញ ៖ ដើម្បី​ជួយ​ជំរុញ​ឱ្យ​ប្អូន​ៗ​កុមា​រា​-​កុមារី មាន​ភាព​ក្លាហាន​ក្នុង​ការ​ទទួលយក​ការ​អប់រំ​តាម​រយៈ សិល្បៈ ចម្រៀង ក្រសួង​ព័ត៌មាន​បាន​រៀបចំ​ពិធី​មហោស្រព​តន្ត្រី និង​ចម្រៀង​កុមារ ពានរង្វាន់​ក្រសួង​ព័ត៌មាន លើក​ទី​៩ ឆ្នាំ​២០២៤ ។

ដើម្បី​ត្រៀម​រៀបចំ​ពិធី​បើក​មហោស្រព​តន្ត្រី និង​ចម្រៀង​កុមារ ដែល​នឹង​ដំណើរ​នៅ​ថ្ងៃ​ទី​១២ ខែឧសភា ខាង​មុខ​នេះ ឱ្យ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និង​ជា​ប្រធាន​គណៈកម្មការ​មហោស្រព និង​ចម្រៀង​កុមារ​ពានរង្វាន់​ក្រសួង​ព័ត៌មាន បាន​អញ្ជើញ​រៀបចំ​ពិធី​ក្រុង​ពាលី ដើម្បី​ប្រារព្ធ​ពិធី​បើក​មហោស្រព​តន្ត្រី និង​ចម្រៀង​កុមារ ពានរង្វាន់ ក្រសួង​ព័ត៌មាន លើក​ទី​៩ ឆ្នាំ​២០២៤ នា​រសៀល​ថ្ងៃ​ទី​៩ ខែឧសភា ឆ្នាំ​២០២៤ នា​សាលចតុម្មុខ​មង្គល ទីស្តីការក្រសួង​ព័ត៌មាន ។

តាម​រយៈ​សេចក្តីជូនដំណឹង​របស់​ក្រសួង​ព័ត៌មាន បានឱ្យ​ដឹង​ថា ការ​រៀបចំ​មហោស្រព​តន្ត្រី និង​ចម្រៀង​កុមារ លើក​ទី​៩ ឆ្នាំ​២០២៤​នេះ​ឡើង ដើម្បី​ជួយ​ជំរុញ​ឱ្យ​ប្អូន​ៗ​កុមា​រា​-​កុមារី មាន​ភាព​ក្លាហាន​ក្នុង​ការ​ទទួលយក​ការ​អប់រំ​តាម​រយៈ សិល្បៈ ចម្រៀង​ដើម្បី​បណ្តុះ​ផ្នត់គំនិត​កុមារ​ឱ្យ​មាន​សេចក្តី​ក្លាហាន ទទួលយក​នូវ​សិទ្ធិ​ទាំង​៤ គឺ​សិទ្ធិ​រស់រាន សិទ្ធិ​អភិវឌ្ឍន៍ សិទ្ធិ​ទទួល​បានការ​ការពារ និង​សិទ្ធិ​នៅ​ក្នុង​ការ​ចូលរួម ជា​ពិសេស​ដើម្បី​ចូលរួម​អបអរសាទរ​ខួប លើក​ទី​៧៥ នៃ​ទិវា​អន្តរជាតិ ១​មិថុនា ខួប​លើក​ទី​២៣ នៃ​ទិវា​ពិភពលោក​ប្រឆាំង​ពលកម្ម កុមារ​១២​មិថុនា និង​ទិវា​កុមារ​កម្ពុជា ឆ្នាំ​២០២៤ ។

បទ​ចម្រៀង​ថ្មី​ៗ​បង្កប់​ដោយ អត្ថន័យ​ខ្លឹមសារ​អប់​រំជា​ច្រើន​បទ​តាម​រយៈ នៃ​ការ​ចូលរួម​តាក់តែង​និពន្ធ​របស់​ប្អូន​ៗ​កុមា​រា​-​កុមារី លោកគ្រូ​-​អ្នកគ្រូ មាតា​-​បិតា​សិស្ស នឹង​ត្រូវ​ផុស​ចេញពី​សម្លេង​របស់​ប្អូន​ៗ​កុមារ​នៅ​លើ​ឆាក​កម្មវិធី​មហោស្រព​តន្ត្រី និង​ចម្រៀង​កុមារ​ពានរង្វាន់​ក្រសួង​ព័ត៌មាន​ប្រចាំឆ្នាំ​២០២៤ នេះ ។

លក្ខ​ខ័​ណ្ឌ នៃ​ការ​ចូលរួម​ប្រឡង ៖ ប្អូន​ៗ​សិស្សានុសិស្ស​ដែល​មាន​អាយុ​ចាប់ពី ៨​ឆ្នាំ ដល់​១៣​ឆ្នាំ កំពុង​សិក្សា​នៅ​សាលា​បឋម​សិក្សា តាម​បណ្តា​សាលារៀន​រដ្ឋ សាលា​ឯកជន អង្គការ និង​សហគមន៍ នានា ក្នុង​រាជធានី ខេត្ត ក្រុង​។ បទ​ចម្រៀង​ដែល​ត្រូវ​ចូលរួម​ប្រឡង​តម្រូវ​ឱ្យ​ធ្វើការ​តាក់តែង​និពន្ធ នូវ​ទំនុកច្រៀង និង​បទ​ភ្លេង​ថ្មី​ចំនួន​២​បទ ដោយ​អត្ថន័យ​ក្នុង​បទ​ចម្រៀង​ត្រូវ​ផ្តោត​លើ​ការ​អប់​រំជា​ចម្បង រួម​មាន​ដូច​ជា ៖ ការ​អប់រំ​ផ្នែក​សុភាវធម៌ គុណធម៌ សីលធម៌ សុជីវធម៌ ការ​គោរព​ឪពុក​ម្តាយ ចាស់ព្រឹទ្ធាចារ្យ ស្រឡាញ់​ការ​សិក្សា ស្រឡាញ់ បរិស្ថាន ការ​គោរព​ច្បាប់​ចរាចរណ៍ និង​ការ​ជៀស​ឱ្យ​ឆ្ងាយ​ពី​គ្រឿងញៀន​ជាដើម ជា​ពិសេស​បទ​ចម្រៀង ត្រូវ​តែ​តាក់តែង​ឱ្យ​ស្រប​តាម​វ័យ​របស់​កុមារ ។

ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បាន​គួ​សបញ្ជាក់​ថា មហោស្រព​តន្ត្រី និង​ចម្រៀង​កុមារ ពានរង្វាន់​ក្រសួង​ព័ត៌មាន ឆ្នាំ​២០២៤ គឺជា​កម្មវិធី លើកកម្ពស់​ស្មារតី​កុមារ​ក្នុង​ការ​កម្សាន្ត​បែប​អប់រំ គុណធម៌ សុជីវធម៌ សេចក្តី​ថ្លៃថ្នូ ស្រឡាញ់​បរិស្ថាន អនាម័យ និង​ផា​សុខភាព​។ ទន្ទឹម​នេះ​ក៏​ជា​ការ​បើកឱកាស​អោយ​កុមា​រា កុមារី គ្រប់​រូប​ដែល​ជា​ទំពាំង​ស្នង​ឬ​ស្សី​របស់​កម្ពុជា អាច​បង្ហាញ​នូវ​សមត្ថភាព​ក្នុង​ការ​ចូលរួម​ជាមួយ​សង្គម​ជាតិ ហើយ​ជា​ការ​បណ្តុះ​គំនិត​ស្មារតី​ស្រឡាញ់​នូវ​វប្ប​ធ​ម៍ ប្រពៃណី​ទំនៀមទម្លាប់ ។

ឯកឧត្តម នេត្រ ភក្ត្រា បាន​គួ​សបញ្ជាក់​ថា មហោស្រព​តន្ត្រី និង​ចម្រៀង​កុមារ នេះ​គឺជា ស្នាដៃ​បង្កើត​ឡើង​ដោយ​ថ្នាក់ដឹកនាំ​ជំនាន់​មុន ពិសេស ក៏​សូម​ថ្លែងអំណរគុណ​ចំពោះ ឯកឧត្តម ខៀវ កា​ញា​រី​ទ្ធ អតីតរដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន ហើយ​លោក​ជំទាវ ច័ន្ទ ធី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន ដែល​បាន​ដឹកនាំ​រៀបចំ​កម្មវិធី​នេះ​ឡើង ដើម្បី​រក្សា​កេ​រ្តី៍​ដំណែល របស់​ថ្នាក់ដឹកនាំ​ចាស់ ដែល​បាន​បង្កើត​ឡើង​ដើម្បី​ផ្តល់​ជា​ផលប្រយោជន៍​សំខាន់​សម្រាប់​កុមារ ។

ជាមួយ​គ្នា​នេះ ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ក័​បាន​ថ្លែងអំណរគុណ​ដល់​សប្បុរសជន ដែល​បាន​ចូលរួម​គាំទ្រ និង​ឧបត្ថម្ភ​កម្មវិធី​មហោស្រព​តន្ត្រី និង​ចម្រៀង​កុមារ​ឆ្នាំ​២០២៤ នេះ​រួម​មាន​៖ លោកអ្នកឧកញ៉ា គិត ម៉េ​ង និង​លោក​ជំទាវ​អ្នកឧកញ៉ា ម៉ៅ ចំណាន​, លោកអ្នកឧកញ៉ា ពុង ឃាវ​សែ និង​លោក​ជំទាវ​, លោកអ្នកឧកញ៉ា លាង ឃុន និង​លោក​ជំទាវ​, អ្នកឧកញ៉ា សំអាង វឌ្ឍនៈ​, អ្នកឧកញ៉ា សុខ ចំរើន និង​លោក​ជំទាវ​, អ្នកឧកញ៉ា សៀ ឬ​ទ្ធី​, ក្រុមហ៊ុន​មិត្ត​ហ្វូ​ន និង​សប្បុរសជន​ផ្សេង​ទៀត ៕

អត្ថបទសរសេរ ដោយ