ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជីវករ​តាម​ផ្សារ អ្នក​រត់​ម៉ូតូ និង​ប្រជាពលរដ្ឋ​រាជធានី​ភ្នំពេញ គាំទ្រ​យ៉ាង​ផុលផុស គម្រោង​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ

1 អាទិត្យ មុន

រាជធានី​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​កម្ពុជា​ទូ​ទាំង​ប្រទេស និយាយ​ដោយឡែក​ប្រជាពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ បាន​ចេញ ញាត្តិ​គាំទ្រ​យ៉ាង​ផុលផុស ទៅ​លើ​ប្រសា​ស​ន៏​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធ​សភាព…

រាជធានី​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​កម្ពុជា​ទូ​ទាំង​ប្រទេស និយាយ​ដោយឡែក​ប្រជាពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ បាន​ចេញ ញាត្តិ​គាំទ្រ​យ៉ាង​ផុលផុស ទៅ​លើ​ប្រសា​ស​ន៏​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធ​សភាព នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ពាក់​ព​ន្ធ័​នឹង​គម្រោង​សាងសង់​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ ដែល​ជា​គម្រោង​ប្រវត្តិសាស្ត្រ​លើក​ដំបូង នៅ​កម្ពុជា ។

ប្រជាពលរដ្ឋ​កម្ពុជា សាទរ និង​គាំទ្រ​យ៉ាង​ពេញទំហឹង ចំពោះ​គម្រោង​សាងសង់​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ ស្រប​តាម​អនុ​សាស​ន៏​ដ៏​ខ្ពង់ខ្ពស់​របស់​ស​មេ្ត​ច​តេ​ជោ កាលពី​ថ្ងៃ​ទី​២៦ ខែមេសា ឆ្នាំ​២០២៤ ។ គម្រោង​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ ជា​គម្រោង​ប្រវត្តិសាស្ត្រ​លើក​ទី​១ សម្រាប់​វិស័យ​ដឹក​ជញ្ជូន​ផ្លូវទឹក​របស់​កម្ពុជា ដើម្បី​ត​ភ្ជាប់​ប្រ​ព​ន្ធ័​ទន្លេមេគង្គ និង​ផ្លូវ​សមុទ្រ ។ តាម​ការ​សិក្សា ផ្លូវទឹក​នេះ​មាន​ប្រវែង​ប្រមាណ ១៨០​គីឡូម៉ែត្រ ចាប់ពី​ព្រែក​តាកែវ នៃ​ទន្លេមេគង្គ ឆ្លងកាត់​តាម​ព្រែក​តា​ឯក នៃ​ទន្លេបាសាក់ រួច​ចូល​តាម​ព្រែក​តា​ហ៊ីង នៃ​ទន្លេបាសាក់​ស្រុក​កោះធំ និង​បន្ត​រហូត​ដល់​សមុទ្រ​ខេត្ត​កែប ដោយ​ឆ្លងកាត់​ខេត្ត​ចំនួន​៤ រួម​មាន ៖ ខេត្តកណ្តាល​, ខេត្តតាកែវ​,​ខេត្តកំពត និង​ខេត្ត​កែប ។

ដោយសារ​តែ​ការ​មើលឃើញ​ពី​អត្ថ​ប្រ​យោ​ជ​ន៏​ជា​ច្រើន នៃ​គម្រោង​ព្រែកជីក ហ្វូ​ណ​ន​តេ​ជោ បាន​ធ្វើ​អោយ​ប្រជាពលរដ្ឋ​ទូ​ទាំង​ប្រទេស រួម​ទាំង​មន្ត្រីរាជការ​គ្រប់​ស្រទាប់វណ្ណៈ បាន​ចេញ​ញាត្តិ​គាំទ្រ​យ៉ាង​ផុលផុស ចំពោះ​គម្រោង​ព្រែកជីក
ហ្វូ​ណ​ន​តេ​ជោ ដ៏​មាន​សារសំខាន់​មួយ​នេះ ។

យោង​អនុ​សាស​ន៏​របស់​សម្តេច​តេ​ជោ នា​ថ្ងៃ​ទី​២៦ ខែមេសា ថា ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ មាន​អត្ថ​ប្រ​យោ​ជ​ន៏​ជា​ច្រើន​ចំណុច សម្រាប់​លើកកំពស់​សេដ្ឋកិច្ច​កម្ពុជា មាន​ដូច​ជា ៖ ផ្តល់​ភាព​ងាយស្រួល​លើ​ការ​ដឹក​ជញ្ជូន ទៅ​កាន់​សមុទ្រ ដោយ​មិន​ឆ្លងកាត់​ប្រទេស​ដទៃ​។ ធ្វើ​ឲ្យ​មានការ​រីក​ចម្រើន​ទាំង​នៅ​ភាគ​និរតី និង​ទូ​ទាំង​ប្រទេស​កម្ពុជា​តែ​ម្តង គឺ​អាច​ដឹក​ជញ្ជូន​តាម​ព្រែកជីក​នេះ​។ ទាក់ទាញ​វិនិយោគិន​កាន់តែ​ច្រើន មក​វិនិយោគ​នៅ​កម្ពុជា ដោយសារ​ភាព​ងាយស្រួល ក្នុង​ការ​ដឹក​ជញ្ជូន​។ មិន​ចាំបាច់​បង់ថ្លៃ​បន្ថែម ពេល​ដឹក​ជញ្ជូន​ចេញ​ទៅ​សមុទ្រ​។ បង្កើត​ឲ្យ​មាន​ប្រ​ព​ន្ធ័​ដឹក​ជញ្ជូន​ប្រទាក់ក្រឡា​គ្នា រវាង​ផ្លូវទឹក និង​ផ្លូវគោក​។ ក្លាយជា​ប្រភព​ផ្គត់ផ្គង់​ទឹក នៅ​ខេត្ត​ក្នុង​ភាគ​និរតី នៃ​ប្រទេស​។ ជួយ​រំដោះ​ទឹកជំនន់ ក្នុង​ខេត្ត​ភាគ​នីរ​តី និង​ជួយ​បង្កើន​ផល​ត្រី ហើយ​ប្រជាពលរដ្ឋ​អាច​ទាញ​ទឹក​សម្រាប់​ធ្វើ​វារីវប្បកម្ម (​ចិញ្ចឹម​ត្រី​. ចិញ្ចឹម​បង្ក ជាដើម​) ៕

អត្ថបទសរសេរ ដោយ