ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹកទន្លេ​មេគង្គ ៣​កន្លែង​រាក់​ខ្លាំង រហូត​អាច​ដើរ​លើ​បាន

1 អាទិត្យ មុន
  • ភ្នំពេញ

នៅ​ក្នុង​ចំណោម​ស្ថានីយ​វាស់កម្ពស់​ទឹកទន្លេ​មេគង្គ​ចំនួន​៨​កន្លែង ដែល​ហូរ​កាត់​ប្រទេស​កម្ពុជា មាន​៣​កន្លែង ដែល​កម្រិត​កម្ពស់​ទឹក វា​មាន​ស្ថានភាព​រាក់​ខ្លាំង រហូត​យើង​អាច

នៅ​ក្នុង​ចំណោម​ស្ថានីយ​វាស់កម្ពស់​ទឹកទន្លេ​មេគង្គ​ចំនួន​៨​កន្លែង ដែល​ហូរ​កាត់​ប្រទេស​កម្ពុជា មាន​៣​កន្លែង ដែល​កម្រិត​កម្ពស់​ទឹក វា​មាន​ស្ថានភាព​រាក់​ខ្លាំង រហូត​យើង​អាច​ដើរ​ឆ្លងកាត់​បាន ។

តាម​សេចក្តីជូនដំណឹង​ដោយ​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​៩ ខែឧសភា ឆ្នាំ​២០២៤ កម្រិត​កម្ពស់​ទឹក នៅ​កន្លែង​ដែល​មាន​ស្ថានភាព​រាក់​ខ្លាំង​នោះ គឺ​មាន កំពង់ហ្លួង ដោយ​កម្រិត​កម្ពស់​ទឹក គឺ​ត្រឹម ០,៧៥ ម ខណៈ​ដែល​នៅ​ព្រែក​ក្តាម គឺ​មាន កម្រិត​០,៨៩ ម ដោយឡែក​នៅ​អ្នក​លឿង គឺ​មាន​កម្រិត​១,១២ ម​។

ប្រភព​ដ​ដែ​ល៊ បាន​ឲ្យ​ដឹង​ថា នៅ​កន្លែង​ដែល​កម្រិត​កំពស់​ទឹក​ជ្រៅ​ជាងគេ គឺ​នៅ​ក្រចេះ មាន​ជម្រៅ​ដល់​ទៅ ៧,២៣​ម កំពង់ចាម​មាន​កម្រិត​កម្ពស់​ទឹក ២,៧០​ម ស្ទឹង​ត្រែង​មាន​កម្រិត​កម្ពស់​ទឹក ២,៦៦​ម ចតុមុខ ១,៧១​ម និង​កោះ​ខែល ១,៧០ ម ។

ឃើញ​ស្ថានភាព​ទឹក​រាក់​បែប​នេះ តិច​បបួល​គ្នា​ដើរ​ឆ្លងទន្លេ​ណា ។ កុំ​ប្រថុយ ពីព្រោះ​នៅ​តាម​ទន្លេ​អាច​មាន​ល្បាក់ ឬ​អាច​មាន​អន្លង ដែល​យើង​មើល​មិនឃើញ ហើយ​អាច​មាន​គ្រោះថ្នាក់ ដល់​ជីវិត​បាន ។

ដោយ ៖ ស ផា​ន់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ