ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជាទទួលទុនវិនិយោគ ៤៨០លានដុល្លារ ដើមខែឧសភា

1 អាទិត្យ មុន
  • ភ្នំពេញ

កម្ពុជា​អាច​នឹង​ទាក់ទាញ​គម្រោង​វិនិយោគ​បន្ថែម​ទៀត​យ៉ាង​ហោច​ណាស់​៤៨០​លាន​ដុល្លារ នៅ​ដើមខែ​ឧសភា​នេះ បន្ទាប់​ពី​កម្ពុជា​បាន​ទាក់ទាញ​ទុន​វិនិយោគ​សរុប​៣០៩​លាន​ដុល្លារ​នៅក្នុង​ខែមេសា​កន្លង​ទៅ ។ សម្តេច​ប​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​ថ្លែង​នៅ​ក្នុង​ពិធី​ប្រកាស​បើក​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ​សមាគម​សហព័ន្ធ​អ្នក​វិនិយោគ​កម្ពុជា និង​ពិសា​អាហារ​សាមគ្គី​នៅ​មជ្ឈមណ្ឌល​សន្និបាត…

កម្ពុជា​អាច​នឹង​ទាក់ទាញ​គម្រោង​វិនិយោគ​បន្ថែម​ទៀត​យ៉ាង​ហោច​ណាស់​៤៨០​លាន​ដុល្លារ នៅ​ដើមខែ​ឧសភា​នេះ បន្ទាប់​ពី​កម្ពុជា​បាន​ទាក់ទាញ​ទុន​វិនិយោគ​សរុប​៣០៩​លាន​ដុល្លារ​នៅក្នុង​ខែមេសា​កន្លង​ទៅ ។

សម្តេច​ប​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​ថ្លែង​នៅ​ក្នុង​ពិធី​ប្រកាស​បើក​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ​សមាគម​សហព័ន្ធ​អ្នក​វិនិយោគ​កម្ពុជា និង​ពិសា​អាហារ​សាមគ្គី​នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ នា​រសៀល​ថ្ងៃ​ទី​០៩ ខែឧសភា ឆ្នាំ​២០២៤​ថា សម្តេច​ទើបតែ​ចុះហត្ថលេខា​លើ​គម្រោង​វិនិយោគ​១៤ ដែល​មាន​តម្លៃ​សរុប​៤៨០​លាន​ដុល្លារ​។

សម្តេច​ធិ​បតី​បាន​ថ្លែង​ថា រាជរដ្ឋាភិបាល​កម្ពុជា​នឹង​បន្ត​ខិតខំ​ធ្វើ​យ៉ាងណា​បង្ក​លក្ខណៈ​ឲ្យ​អ្នក​វិនិយោគទុន​នៅ​កម្ពុជា​កាន់តែ​មាន​ទំនុកចិត្ត ហើយ​និង​បង្កើន​សកម្មភាព​ការទូត​សេដ្ឋកិច្ច និង​ទាក់​ម៉ូយ​បន្ថែម ។

សម្តេច​បាន​បន្ត​ទៀត​ថា នៅ​ស​ប្តា​ហ៍​ក្រោយ សម្តេច​នឹង​អញ្ជើញ​ទៅ​កូរ៉េ​ខាងត្បូង ហើយ​ខែ​ក្រោយ គឺ​ទៅ​បំពេញ​ទស្សនៈកិច្ច​នៅ​សិង្ហ​បុរី ។ នៅ​ក្នុងអំឡុងពេល​នោះ សម្តេច​នឹង​បន្ត​ធ្វើការ​ទាក់​ម៉ូយ និង​ការទូត​សេដ្ឋកិច្ច​បន្ថែម​ទៀត ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​អ្នក​វិនិយោគទុន​បន្ត​មក​ធ្វើការ​វិនិយោគ​នៅ​កម្ពុជា​។

សម្តេច​ធិ​បតី​បាន​បញ្ជាក់​ថា «​ការ​ថែរក្សា​ចាស់ ទាក់ទាញ​អ្នក​ថ្មី​ជា​ចំណុច​អ​ទិ​ភាព ដើម្បី​ជំរុញសេដ្ឋកិច្ច និង​អភិ​វ​ឌ្ឈ​ន៍​វិស័យ​ធុរកិច្ច​នៅ​កម្ពុជា​» ។ សម្តេច​ធិ​បតី​បាន​បន្ថែម​ថា រាជរដ្ឋាភិបាល​នឹង​ធានា​ស្ថេ​ភាព​នយោបាយ និង​សេដ្ឋកិច្ច ជាពិសេស គឺ​សន្តិភាព ហើយ​ក៏​នឹង​បន្ត​យកចិត្តទុកដាក់ ដើម្បី​ធ្វើ​យ៉ាងណា​សម្រួល​បរិយាកាស នៃ​ការ​ធ្វើ​អាជីវកម្ម​ដូច​ជា សម្រួលការ​វិនិយោគ​មួយ​មិន​ស្មុគស្មាញ​លើកទឹកចិត្ត និង​កាន់តែ​ទាក់ទាញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ