ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊ុម​រូបថត​ឌី​ជី​ថ​ល គាំទ្រ​គម្រោង​ព្រែកជីក កំពុង​ពេញ​និយម

1 អាទិត្យ មុន
  • ភ្នំពេញ

ម​រូបថត​ឌី​ជី​ថ​ល ដែល​បង្កើត​ដោយ​ក្រសួង​សាធារណៈការ និង​ដឹក​ជញ្ជូន ដើម្បី​បង្ហាញ ក៏​ដូច​ជា លើកទឹកចិត្ត​ឲ្យ​ពលរដ្ឋ​គាំទ្រ​គម្រោង​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ

ស៊ុម​រូបថត​ឌី​ជី​ថ​ល ដែល​បង្កើត​ដោយ​ក្រសួង​សាធារណៈការ និង​ដឹក​ជញ្ជូន ដើម្បី​បង្ហាញ ក៏​ដូច​ជា លើកទឹកចិត្ត​ឲ្យ​ពលរដ្ឋ​គាំទ្រ​គម្រោង​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ ដែល​ជា​គម្រោង​ព្រែកជីក​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា នៅ​សម័យ​ទំនើប កំពុង​តែ​ទទួល​ការ​ចាប់អារម្មណ៍ ។

មក​ដល់​ពេល​នេះ និន្នាការ​នៃ​ការ​ធ្វើ​បច្ចុប្បន្នភាព​កែប្រែ​រូបថត Profile នៅ​លើ​បណ្តាញ​សង្គម​នានា ដូច​ជា ៖ Facebook, TikTok ឬ Twitter(X) របស់​អ្នក​ប្រើប្រាស់​ទាំង​ក្មេង ទាំង​ចាស់ គ្រប់​ស្រទាប់វណ្ណៈ កំពុង​តែ​ផ្លាស់​ទៅ​រក​ស៊ុម​តាម​គំរូ​ដែល​បង្កើត​ដោយ​ក្រសួង​នេះ ។

ក្រៅពី​ប្រជាពលរដ្ឋ សូ​ម្បី​តែ​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា ក៏​បាន​ធ្វើ​បច្ចុប្បន្នភាព Profile នៅ​លើ​បណ្តាញ​សង្គម​ទាំង​ផ្លូវការ និង​ផ្ទាល់ខ្លួន​របស់​សម្តេច​ផង​ដែរ ។

និន្នាការ​នេះ បាន​កំពុង​តែ​ផ្ទុះ​ការ​គាំទ្រ ក្រោយ​ពេល​ដែល​ក្រសួង​សាធារណៈការ និង​ដឹក​ជញ្ជូន បាន​បង្កើត ហើយ​បង្ហោះ​នៅ​លើ​ទំព័រ​ផ្សព្វផ្សាយ​ផ្លូវការ​របស់​ខ្លួន ។

ក្រសួង​នេះ បាន​អះអាង​ថា បងប្អូន​ប្រជាពលរដ្ឋ​ដែល​មាន​បំណង​ចង់​ដាក់​ស៊ុម (Frame) បង្ហាញ​ពី​ការ​គាំទ្រ​គម្រោង​ប្រវត្តិសាស្ត្រ «​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ​» បងប្អូន​អាច​ចូលរួម​ប្រើប្រាស់​ទម្រង់ Facebook, TikTok ឬ Twitter(X) Frame លើ Profile Picture ទាំងអស់​គ្នា​បាន តាម​វិធី​ដូច​ខាងក្រោម ៖

របៀប​បង្កើត Profile Picture Frame ៖
1> ចូល​ទៅ​កាន់​តំណ​ភ្ជាប់ «​ក្នុង​ខ​មិន​ខាងក្រោម​»
2> ចុច​ពាក្យ «Choose a Photo»
3> ជ្រើសរើស​រូបភាព​របស់​លោក​អ្នក
4> ចុច​ពាក្យ «Download»
5> ចុច​ពាក្យ Done រួច​ជ្រើសរើស​យកពាក្យ «Save Image»
6> យក​រូបភាព​ដែល​បាន Save រួច upload ក្នុង Facebook, TikTok ឬ Twitter(X) ដើម្បី​ដូរ Profile Picture ជា​ការ​ស្រេច​។

ដោយ ៖ ស ផាត់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ