ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆក់​ទូរ​សព្ទ​ពី​នារី​ម្នាក់ ជិះ​រត់គេច​ខ្លួន​បាន​សម្រេច តែ​សមត្ថកិច្ច​តាម​ចាប់ខ្លួន​បាន​តាម​ប្រព័ន្ធ iCloud

1 អាទិត្យ មុន

រាជធានីភ្នំពេញ ៖ ជនសង្ស័យ​២​នាក់ ធ្វើ​សកម្មភាព​ឆក់​ទូរ​សព្ទ​ពី​នារី​ម្នាក់ ដែល​កំពុង​ដើរ​តាម​ផ្លូវ បាន​សម្រេច រួច​ជិះ​រត់គេច​ខ្លួន​ទៅ​ពួន​សំងំ​នៅ​ក្នុង​ខុន​ដូ បាន​ប្រមាណ​២០​នាទី ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ភ្លាម​ៗ តាម​រយៈ​ប្រព័ន្ធ…

រាជធានីភ្នំពេញ ៖ ជនសង្ស័យ​២​នាក់ ធ្វើ​សកម្មភាព​ឆក់​ទូរ​សព្ទ​ពី​នារី​ម្នាក់ ដែល​កំពុង​ដើរ​តាម​ផ្លូវ បាន​សម្រេច រួច​ជិះ​រត់គេច​ខ្លួន​ទៅ​ពួន​សំងំ​នៅ​ក្នុង​ខុន​ដូ បាន​ប្រមាណ​២០​នាទី ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ភ្លាម​ៗ តាម​រយៈ​ប្រព័ន្ធ iCloud ក្នុង​ទូរ​សព្ទ​របស់​ជន​រង​គ្រោះ ។

ហេតុការណ៍​កើតឡើង​កាលពី​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​៩ ខែឧសភា ឆ្នាំ​២០២៤ ស្ថិត​បណ្តោយ​ផ្លូវ​លេខ​៣៦០ ក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​ទី​១ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទី​១ មានឈ្មោះ ចាន់ សុភា​រម្យ ភេទ​ប្រុស មិន​បញ្ជាក់​អាយុ ( ជា​អ្នក​បិទ​គូទ​) ។ ចំណែក​ទី​២ មានឈ្មោះ សាត សុ​វ​ឌ្ឍ​នា ហៅ​អា​ឆ្មា ភេទ​ប្រុស ជា​អ្នក​ធ្វើ​សកម្មភាព​ឆក់​ទូរ​សព្ទ​ពី​ជន​រង​គ្រោះ ជា​មុខសញ្ញា​ចាស់​ឆក់​យ៉ាង​សកម្ម ធ្លាប់​ជាប់ពន្ធ​ធានា​គារ​ជា​ច្រើន​ដង ។

តាម​ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះ បាន​បញ្ជាក់​ថា មុន​ពេល​កើតហេតុ រូប​នាង​បាន​ដើរ ថ្មើ​ជើង ចុះ​ទូរ​សព្ទ​បណ្តើរ​តាម​បណ្ដោយ​ផ្លូវ​លេខ​៣៦០ ខណៈ​កំពុង​ដើរ​សុខ​ៗ​ស្រាប់តែ​លេចមុខ​ជនសង្ស័យ​ម្នាក់ ជិះ​ម៉ូតូ​ម៉ាក​ស្គុ​ប​ពីរ​ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1JZ-6122 ពីក្រោយ​ខ្នង រួច​ធ្វើ​សកម្មភាព​ឆក់​ទូរ​សព្ទ​ពី​ដៃ​នាង​បាន​សម្រេច បន្ទាប់​មក​ជនសង្ស័យ ក៏​បាន​ដួល​ម៉ូតូ​នៅ​មុខ​រូប​នាង​បាន​បន្តិច​ក៏​លើក​ម៉ូតូ​ជិះ​ទៅ​មុខ​បន្ត​ទៀត បាត់​ស្រមោល បន្ទាប់​មក នាង​ក៏​បាន​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទួល​ថ្វាយ​ព្រៃ​ទី​១ ភ្លាម​ៗ នោះ​សមត្ថកិច្ច​ក៏​បាន​ទំនាក់ទំនង​ជាមួយ​ជន​រង​គ្រោះ ឆែក​តាម​ប្រព័ន្ធ iCloud ទូរ​សព្ទ​របស់​ជន​រង​គ្រោះ រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ម្នាក់​ជា​អ្នក​ឆក់ និង​ម្នាក់​ទៀត​ជា​អ្នក​បិទ​គូទ បាន​នៅ​ក្នុង​ខុន​ដូ មួយ​កន្លែង ដែល​ជនសង្ស័យ​ស្នាក​នៅ​បច្ចុប្បន្ន ។

ក្រោយ​ពេល​កើតហេតុ កម្លាំង​សមត្ថកិច្ច​បាន​នាំ​ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់ ទៅ​កាន់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ក្រសួងមហាផ្ទៃ​ដើម្បី​សួ​នាំ រួច​ប​ញ្ជួ​ន​បន្ត​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌ បឹង​កេងកង ដើម្បី​សួរនាំ និង​ចាត់ការ​តាម​នីតិ​ច្បាប់ ៕
ដោយ ៖ រ​ដ្ឋា

អត្ថបទសរសេរ ដោយ