ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករ​អូស​រទេះ​បន្លែ​ផ្សារ​នាគ​មាស​ម្នាក់​ក្អូ​ត​ធ្លាក់ឈាម​ដួល​ស្លា.ប់​លើ​ដងផ្លូវ

1 អាទិត្យ មុន

រាជធានី​ភ្នំពេញ​៖ កម្មករ​អូស​រទេះ​បន្លែ​នៅ​ផ្សារ​នាគ​មាស​ម្នាក់ បាន​ក្អួត​ធ្លាក់ឈាម​ដួល​ស្លាប់ នៅ​លើ​ចិញ្ចើម​ផ្លូវ​ដោយ​គេ​សង្ស័យ​ថា​មាន​ជំងឺ​ក្រពះ​ធ្ងន់ធ្ងរ​។ ហេតុការណ៍​នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង ១១​និង​ព្រឹក ថ្ងៃ​ទី​០៩ ខែឧសភា ឆ្នាំ​២០២៤ នៅ​ចំណុច​ចិញ្ចើម​ផ្លូវ​លេខ​៣៣៦…

រាជធានី​ភ្នំពេញ​៖ កម្មករ​អូស​រទេះ​បន្លែ​នៅ​ផ្សារ​នាគ​មាស​ម្នាក់ បាន​ក្អួត​ធ្លាក់ឈាម​ដួល​ស្លាប់ នៅ​លើ​ចិញ្ចើម​ផ្លូវ​ដោយ​គេ​សង្ស័យ​ថា​មាន​ជំងឺ​ក្រពះ​ធ្ងន់ធ្ងរ​។

ហេតុការណ៍​នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង ១១​និង​ព្រឹក ថ្ងៃ​ទី​០៩ ខែឧសភា ឆ្នាំ​២០២៤ នៅ​ចំណុច​ចិញ្ចើម​ផ្លូវ​លេខ​៣៣៦ ភូមិ​៤ សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​ ។

សមត្ថកិច្ច បាន​ឲ្យ​ដឹង​ថា សព​ជន​រង​គ្រោះ​មិន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ មុខរបរ​ជា​កម្មករ​អូស​រទេះ​បន្លែ​នៅ​ផ្សារ​នាគ​មាស មាន​លំនៅ​មិន​ពិតប្រាកដ​។

តាម​ប្រភព​ព័​ត៏​មានបាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះជា​កម្មករ​អូស​រទេះ​នៅ​ផ្សារ​នាគ​មាស ហើយ​តែងតែ​ផឹកស្រា​ស្រវឹង​ជា​រៀងរាល់ថ្ងៃ ។ លុះ​នៅ​វេលា​ព្រឹក ថ្ងៃ​ទី​០៩ ខែឧសភា ឆ្នាំ​២០២៤ គេ​ឃើញ​ជន​រង​គ្រោះ​អង្គុយ​នៅ​ចិញ្ចើម​ផ្លូវ​មាន​អាកា​រៈ​មិន​ស្រួល​ហើយ​អ្នក​ក្បែរ​ខាង​ជា​កម្មករ​ដូច​គ្នា​បាន​ទិញ​ទឹក​ឲ្យ​ផឹក  ។​លុះ​ក្រោយមក​គេ​ឃើញ​ជន​រង​គ្រោះ​ដេក​ស្លាប់​នៅ​លើ​ចិញ្ចើម​ផ្លូវ​ដោយ​ក្អួត​ធ្លាក់ឈាម ហើយក៍​រាយការណ៍​ជូន​សមត្ថកិច្ច​អោយមក​ជួយ​ចុះ​មក​ត្រួតពិនិត្យ  ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន សហការ​ជាមួយ​នគរបាល​ជំនាញ​ផ្នែក​កោសល្យវិច័យ ចុះ​មក​ធ្វើការ​ពិនិត្យ​សាកសព ។ បន្ទាប់​ពី​ត្រួតពិនិត្យ​សាកសព​រួច សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា គឺ​ស្លាប់​ដោយសារ​ក្អួត​ធ្លាក់ឈាម​ធ្ងន់ធ្ងរ មក​ពី​ជម្ងឺ​រលាក​ក្រពះ ៕

អត្ថបទសរសេរ ដោយ