ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំណក់ភ្លៀង​ដំបូង​នៅ​កម្ពុជា ​អាច​អាក្រក់​សម្រាប់​​សុខភាព ដូច្នេះ​សូម​ប្រយ័ត្ន !

1 អាទិត្យ មុន
  • ភ្នំពេញ

តំណក់ភ្លៀង​ដំបូង​នៅ​កម្ពុជា​ អាច​ធ្លាក់​មក​នៅ​ចុង​ខែមេសា​នេះ​ បន្ទាប់​ពី​ទទួល​រង​កម្តៅ​ដ៏​ក្តៅ​បំផុត​។ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ​ សូម​ប្រុង​ប្រយ័ត្ន​ពីព្រោះ​តំណក់ភ្លៀង​ដំបូង​នេះ វា​ធ្លាក់​មក លាយឡំ​ និង​បាតុភូត​គ្រោះថ្នាក់​ច្រើន​គួរសម​ដែរ​សម្រាប់​សុខភាព ។ តាម​ការ​ព្យាករណ៍​របស់​ក្រសួង​ធនធានទឹក​…

តំណក់ភ្លៀង​ដំបូង​នៅ​កម្ពុជា​ អាច​ធ្លាក់​មក​នៅ​ចុង​ខែមេសា​នេះ​ បន្ទាប់​ពី​ទទួល​រង​កម្តៅ​ដ៏​ក្តៅ​បំផុត​។ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ​ សូម​ប្រុង​ប្រយ័ត្ន​ពីព្រោះ​តំណក់ភ្លៀង​ដំបូង​នេះ វា​ធ្លាក់​មក លាយឡំ​ និង​បាតុភូត​គ្រោះថ្នាក់​ច្រើន​គួរសម​ដែរ​សម្រាប់​សុខភាព ។

តាម​ការ​ព្យាករណ៍​របស់​ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​ពី​ថ្ងៃ​ទី​២៥ ដល់​ថ្ងៃ​ទី​២៧ ខែមេសា បាន​ឲ្យ​ដឹង​ថា ភាគរយ​នៃ​តំណក់ភ្លៀង​ដំបូង​នៅ​កម្ពុជា​គឺ​មាន​ភាគរយ​តិច​ទេ ហើយ​ទាល់តែ ដល់​ខែ​ឧសភា បាន​បរិមាណ​ទឹកភ្លៀង​អាច​កើនឡើង​ដល់​៤០ ភាគរយ​នៃ​ផ្ទៃ​ប្រទេស ។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា នៅ​តំបន់​វាលទំនាប​សីតុណ្ហភាព​ចាប់ពី​២៥°C ទៅ​៣៧°C​។ ខ្យល់​បក់​មក​ពី​ទិសអាគ្នេយ៍ និង​ទិសនិរតី មាន​ល្បឿន​មធ្យម​២,៥​ម៉ែត្រ​/​វិនាទី​អាច មាន​ភ្លៀង ធ្លាក់​ជាមួយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​គ្របដណ្ដប់​លើ​ផ្ទៃដី​៣% ។ នៅ​តំបន់​ខ្ពង់រាប សីតុណ្ហភាព អាច​មាន​ពី​២៦°C ទៅ​ដល់ ៣៨°C​។ ខ្យល់​បក់​មក​ពី​ទិសបស្ចិម​និង​ទិសនិរតី មាន​ល្បឿន មធ្យម​៣,៥​ម៉ែត្រ​/​វិនាទី អាច​មាន​ភ្លៀង​ធ្លាក់​ជាមួយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​គ្របដណ្ដប់ លើ​ផ្ទៃដី​១៣%​។ សម្រាប់​តំបន់​មាត់សមុទ្រ សីតុណ្ហភាព​មាន​ចាប់ពី ២៥°C ដល់​៣៦°C​។ ខ្យល់​បក់​មក​ពី​ទិសនិរតី មាន​ល្បឿន មធ្យម​២,៥​ម៉ែត្រ​/​វិនាទី​អាច​មាន​ភ្លៀង​ធ្លាក់​ជាមួយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ គ្របដណ្ដប់​លើ​ផ្ទៃដី​១០%​។

សម្រាប់​បងប្អូន​នៅ​ក្នុង​តំបន់​ដែល​មិន​មាន​ភ្លៀង​សូម​បន្ត​ប្រុង​ប្រយ័ត្ន​សុខភាព​តាម​វិធាន​ការពារ កំ​ដៅ ប៉ុន្តែ​សម្រាប់​បងប្អូន​ដែល​នៅ​ក្នុង​តំបន់​ដែល​ភ្លៀង​សូម​ប្រុង​ប្រយ័ត្ន​ចំពោះ​សុខភាព ។ តាម​ការ​ស្រាវជ្រាវ​នៃ​កម្មវិធី​លុយ​របស់​សារព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​ថា តំណក់ភ្លៀង ដំបូង​នៃ​ឆ្នាំ​អាច​មាន​ផល​ប៉ះពាល់​ទាំង​វិជ្ជមាន និង​អវិជ្ជមាន​លើ​សុខភាព អាស្រ័យ​លើ​កត្តា ផ្សេង​ៗ​ដូច​ជា​ស្ថានភាព​សុខភាព​របស់​បុគ្គល​ម្នាក់​ៗ កត្តាបរិស្ថាន និង​ទម្លាប់​ផ្ទាល់ខ្លួន​។ នេះ​ជា​លទ្ធផល​ដែល​គួរតែ​ពិចារណា ពីព្រោះ​វា​មាន​ទាំង​វិជ្ជមាន​និង​អវិជ្ជមាន ។

១.​ផល​ប៉ះពាល់​ជា​វិជ្ជមាន​៖
-​ការ​កែ​លម្អ​គុណភាព​ខ្យល់​៖ ភ្លៀង​ជួយ​សម្អាត​ខ្យល់​ដោយ​កម្ចាត់​ជាតិពុល និង​សារធាតុ អា​ឡែ​ហ្ស៊ី ដែល​នាំ​ឱ្យ​ខ្យល់​ស្រស់ និង​ស្អាត​ជាង​មុន​ហើយ​អាច​សម្រួល​ដល់​ការ​ដកដង្ហើម​។

  • បំបាត់​អា​ឡែ​ហ្ស៊ី​៖ ដំណក់ទឹកភ្លៀង​អាច​កាត់​បន្ថយ​កម្រិត​លំអងធូលី ផ្តល់​ការ​ធូរ ស្រាល ដល់​បុគ្គល​ដែល​ទទួល​រង​អាកា​រៈអា​ឡែ​ស៊ី​តាម​រដូវ​។
  • អត្ថប្រយោជន៍​ផ្លូវចិត្ត​៖ សំឡេង និង​ក្លិន​ទឹកភ្លៀង​អាច​មាន​ឥទ្ធិពល​ស្ងប់ស្ងាត់​លើ​ចិត្ត កាត់ បន្ថយ​ភាព​តានតឹង និង​ការ​ថប់​បារម្ភ​។
  • ការ​ផ្តល់​សំណើម ៖ ទឹកភ្លៀង​អាច​បំពេញ​ប្រភព​ទឹកធម្មជាតិ និង​រួមចំណែក​ក្នុង ការ​ផ្តល់ ជាតិ​ទឹក​កាន់តែ​ប្រសើរ​សម្រាប់​រុក្ខជាតិ សត្វ និង​មនុស្ស​។
  • ២.​ផល​ប៉ះពាល់​អវិជ្ជមាន​៖
    -​បង្កើន​ហានិភ័យ​នៃ​ការ​ឆ្លង​ជំងឺ​៖ ការ​ទទឹក​ដោយ​តំណក់ទឹកភ្លៀង​អាច​ក្លាយជា​ប្រភព បង្កាត់​ពូជ​នៃ​បាក់តេរី និង​មូស ដែល​បង្កើន​ហានិភ័យ​នៃ​ជំងឺ​ដែល​បង្ក​ឡើង​ដោយ​ទឹក និង​ជំងឺ​ដែល​ឆ្លង​តាម​ប្រព័ន្ធ​ទឹក​មិន​ស្អាត ។
  • ផ្ទៃ​រអិល​៖ ផ្លូវ​សើម និង​ចិញ្ចើម​ផ្លូវ​អាច​រអិល ដែល​បង្កើន​ហានិភ័យ​នៃ​គ្រោះថ្នាក់ និង​របួស​។
  • ការ​លូតលាស់​នៃ​ផ្សិត និង​ពពួក​មេរោគ​៖ សំណើម​ពី​ទឹកភ្លៀង​អាច​ជំរុញ​ការ​លូតលាស់ នៃ​ផ្សិត និង​ពពួក​មេរោគ នៅ​ក្នុងផ្ទះ ដែល​អាច​ធ្វើ​ឱ្យ​បញ្ហា​ផ្លូវដង្ហើម និង​អា​ឡែ​ស៊ី​កាន់ តែ​ធ្ងន់ធ្ងរ​សម្រាប់​បុគ្គល​មួយ​ចំនួន​។
  • ជំងឺ​ទាក់ទង​នឹង​អាកាសធាតុ​៖ ការ​ផ្លាស់​ប្តូរ​ភ្លាម​ៗ​នៃ​អាកាសធាតុ​ដែល​ទាក់ទង​នឹង​ភ្លៀង​អាច​បង្ក​ឱ្យ​មានការ​ឈឺក្បាល​ប្រកាំង ឈឺសន្លាក់ និង​លក្ខខណ្ឌ​សុខភាព​ដែល​ងាយ​នឹង​អាកាសធាតុ​ផ្សេង​ទៀត​ចំពោះ​បុគ្គល មួយ​ចំនួន​។
  • ដើម្បី​កាត់​បន្ថយ​ផល​ប៉ះពាល់​អវិជ្ជមាន​នៃ​ភ្លៀង​ដំបូង វា​ចាំបាច់​ក្នុង​ការ​ប្រុង​ប្រយ័ត្ន​ដូច​ជា ជៀសវាង​ការ​ទទឹក ដោយ​ត្រៀម​អាវ​ភ្លៀង ឫ​ឆ័​ត្រ​។ ប្រើ​ស្បែកជើង​ដែល​សម​ស្រប​ដើម្បី​ការពារ​ការ​រអិល និង​ធានា​ឱ្យ​មាន​ខ្យល់​ចេញចូល​ត្រឹមត្រូវ ដើម្បី​ការពារ​ការ​ដុះ​ផ្សិត​នៅ​ក្នុងផ្ទះ​។ លើស​ពី​នេះ ការ​រក្សា​ជាតិ​ទឹក និង​រក្សា​ការ​អនុវត្ត អនាម័យ​ល្អ អាច​ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​ឆ្លង​មេរោគ​ជាដើម ។ នៅ​តាម​ផ្ទះ​ត្រូវ ត្រៀម​ពពួក​ថ្នាំ ឈឺក្បាល រមាស់​សើរ​ស្បែក និង ពពួក​ថ្នាំ​បញ្ចុះ​កម្តៅ និង ថ្នាំ​ប្រឆាំង បញ្ហា​រាគ​រូស​ជាដើម ។

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ