ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​និយាយ​ពី​ការ​កកស្ទះ​ពល​រដ្ឋចេញ-ចូលនៅ​ច្រក​ទ្វារ​​ប៉ោយ​ប៉ែ​ត​​

4 ខែ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ថា ដំណោះស្រាយ​លើ​ការ​យឺតយ៉ាវ​កកស្ទះ​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត គឺ​មាន​២​ចំណុច ទី​១-​រៀបចំ​គោលនយោបាយ​គ្រប់គ្រង​ការ​ចេញ​-​ចូល ២-​ត្រូវ​ត្រួតពិនិត្យ​ប្រព័ន្ធ​ស្កែ​ន​QR Code ត្រូវ​ព​ន្លឿ​ន​ការ​ចេញ​-​ចូល ។…

ខេត្តបន្ទាយមានជ័យ ៖ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ថា ដំណោះស្រាយ​លើ​ការ​យឺតយ៉ាវ​កកស្ទះ​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត គឺ​មាន​២​ចំណុច ទី​១-​រៀបចំ​គោលនយោបាយ​គ្រប់គ្រង​ការ​ចេញ​-​ចូល ២-​ត្រូវ​ត្រួតពិនិត្យ​ប្រព័ន្ធ​ស្កែ​ន​QR Code ត្រូវ​ព​ន្លឿ​ន​ការ​ចេញ​-​ចូល ។ ដែល​លើក​ឡើង​នេះ ស្ថិត​ក្នុង​ពិធី​សម្ពោធ​មជ្ឈមណ្ឌល​សំចត កាលពី​ថ្ងៃ​ទី​១៨ ខែធ្នូ ឆ្នាំ​២០២៣ នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ។ សូមរំលឹកថា៖ នគរបាលអន្តោប្រវេសន៍ថា៖ មូលហេតុ​ពលរដ្ឋ​កក​​​ស្ទះ ​ព្រោះការ​​​កើនឡើង​ប័ណ្ណ​ព្រំដែន​​

ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​លើក​ឡើង​ថា មានការ​លើក​ឡើង​ច្រើន​នៅ​តាម​បណ្តាញ​សង្គម​នូវ​រឿង​វ៉ា​វ​យឺតយ៉ាវ និង​កកស្ទះ​ប្រជាពលរដ្ឋ​ចេញ​និង​ចូល​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត គឺ​មាន​ដំណោះស្រាយ​ពីរ គឺ​១-​ត្រូវ​រៀបចំ​គោល​នយោ​បាយ​ក្នុង​ការ​គ្រប់គ្រង​មនុស្ស​ដែល​ត្រូវ​ចេញ​និង​ចូល បើសិនជា​បោះត្រា​លើ​ប័ណ្ណ​ព្រំដែន​កម្ពុជា​-​ថៃ គឺ​ការ​គ្រប់គ្រង​អន្តោប្រវេសន៍​ឱ្យ​បាន​ច្បាស់លាស់ និង​ទី​២-​មន្ត្រី​ជំនាញ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ត្រូវ​ពិនិត្យ​ប្រព័ន្ធ​ស្កែ​ន​QR Code​ឡើង​វិញ ដើម្បី​ព​ន្លឿ​ន​ការ​ចេញ​-​ចូល​របស់​ប្រជាពលរដ្ឋ​កុំឱ្យ​កកស្ទះ ។

ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត​បាន​បញ្ជាក់​ថា ប័ណ្ណ​ព្រំដែន​កម្ពុជា​-​ថៃ​ដែល​ប្រជាពលរដ្ឋ​ខេត្ត​ជាប់​ជាយ​ដែន​បាន​ប្រើប្រាស់​ត្រូវ​បាន​ស្កែ​ន QR Code មាន​ប័ណ្ណ​ព្រំដែន ខ្លះ​ស្កែ​ន​បាន​ស្គាល់​លឿន តែ​មាន​ប័ណ្ណ​ព្រំដែន​ខ្លះ​ទៀត​ស្កែ​ន​ស្គាល់​យឺត ទើប​មានការ​យឺតយ៉ាវ និង​កកស្ទះ​ប្រជាពលរដ្ឋ​បែប​នេះ ។

ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា បាន​បញ្ជាក់​ថា ប្រព័ន្ធ​ស្កែ​ន QR Code លើ​ប័ណ្ណ​ព្រំដែន​កម្ពុជា​-​ថៃ​នេះ ពិតជា​មាន​សារសំខាន់ និង​ការ​គ្រប់គ្រង​អន្តោប្រវេសន៍​ក្នុង​ការ​ចេញ​និង​ចូល​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ដែល​ជា​តួនាទី​ភារកិច្ច​របស់​កម្លាំង​នគរបាល​អន្តោប្រវេសន៍​ច្រក​ទ្វារ​ត្រូវ​គ្រប់គ្រង​ទិន្ន័យ​អោយ​បាន​ជនអន្តោប្រវេសន៍​នៅ​ពេល​ដែល​ប្រទេស​កម្ពុជា​កំពុង​ទទួល​បាន​សុខ​សន្តិភាព ។ សូមរំលឹកថា៖ ការ​​ចេញ​-​ចូល​តាម​ច្រក​ទ្វារ​ប៉ោយ​ប៉ែ​ត​តម្រូវ​ឱ្យ​ស្កេន​QR CODE​ធ្វើឱ្យ​កក​ស្ទះទៅវិញ​

អត្ថបទសរសេរ ដោយ