ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើមក្ងោក១ដើមរលំសង្ក.ត់រថយន្ត និងកង់បី ខណៈកំពុងធ្វើដំណើរតាមផ្លូវ​

2 អាទិត្យ មុន
  • ភ្នំពេញ

រាជធានីភ្នំពញ ៖ ដើមក្ងោកមួយដើមបានដួលរលំទាំងកណ្ដាលថ្ងៃសង្កត់ម៉ូតូកង់៣មួយគ្រឿងនិង

រាជធានីភ្នំពញ ៖ ដើមក្ងោកមួយដើមបានដួលរលំទាំងកណ្ដាលថ្ងៃសង្កត់ម៉ូតូកង់៣មួយគ្រឿងនិងរថយន្តមួយគ្រឿងបណ្ដាលឱ្យរងការខូចខាត តែសំណាងល្អពុំបណ្ដាលឱ្យអ្នកដំណើររងរបួស។

ហេតុការណ៍គ្រោះថ្នាក់ខាងលើ​នេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណ២និង២០នាទីរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ នៅចំណុចមុខខុនដូ ថាម ស្វែរ តាមបណ្ដោយផ្លូវ ៣១៧ក្នុងសង្កាត់បឹងកក់ទី០១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

យានយន្តដែលរងការខូចខាត រួមមានរថយន្តមួយគ្រឿង​ម៉ាកធុនត្រា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ២BA-៩៦៥៥ ត្រូវដើមឈើសង្កត់ចំផ្នែកខាងក្បាលរងការខូចខាត និងម៉ូតូកង់បី១គ្រឿងត្រូវបែកឈើសង្កតរងការខាចខាតដំបូល។

តាមប្រភពពី​អ្នករត់កង់បីបានឱ្យដឹងថា នៅមុនពេលកើតហេតុ គាត់កំពុងតែបើកបរម៉ូតូកង់៣ ធ្វើដំណើរបណ្ដោយផ្លូវ លេខ៣១៧ ក្នុងទិសដៅពីកើតទៅលិច គោលបំណងដើម្បីទៅយកភ្ញៀវ ។​ លុះ​ពេលមកដល់ចំណុចខុនដូ ថាម ស្វែរ ស្រាប់តែដើមឈើក្ងោកដើមប៉ុនមួយឱប បានដួល​រលំ​មក​សង្កត់ពីលើតំបូលកង់បីតែសំណាងល្អរងការខួចខាតដំបូលតិចតួច ដោយសារតែមានរថយន្តមួយគ្រឿងម៉ាក ធុនត្រា ដែលឈប់ចត ត្រូវបានដើមឈើសង្កត់កល់ជាប់ចំក្បាលរថយន្ត។

តាមព័ត៌មានបានឱ្យដឹងទៀតថា ដើមក្ងោកមួយដើមនោះបានពុកផុយឫស ហើយ​បានដួលរលំទាំងជំហរទាំងថ្ងៃតែម្ដង តែ ចាត់ទុកជាសំណាងមួយដែល ដែល​ពុំបណ្ដាលឱ្យអ្នកដំណើររងគ្រោះថ្នាក់ ។

បន្ទាប់ពីមានហេតុការណ៍ដើមក្ងោក១ដើមដួលរលំ ប្រជាពលរដ្ឋក៏បានរាយការណ៍ទៅ​អាជ្ញាធរ មូលដ្ឋាន និង​ខាងមន្ទីរសាធារណការនិងដឹកជញ្ជូន រាជធានីភ្នំពេញចាត់ចែងចុះទៅកាត់ ដើម្បីសម្រួលចរាចរណ៍ឡើងវិញ ។ ជុំវិញការរង ខូចខាតដោយសារដើមឈើរំលំ គេពុំដឹងថា ខាងណាជាអ្នកសងការខូចខាតឡើយ ។ ជាទូទៅមានតែ​ម្ចាស់យានយន្ត​បានចេញថ្លៃជួសជួលដោយខ្លួនឯង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ