ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​​ចេញ​-​ចូល​តាម​ច្រក​ទ្វារ​ប៉ោយ​ប៉ែ​ត​តម្រូវ​ឱ្យ​ស្កេន​QR CODE​ធ្វើឱ្យ​កក​ស្ទះទៅវិញ​

1 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​ប្រជាពលរដ្ឋ​ខ្មែរ​១​ថ្ងៃ​ជាង​២​ម៉ឺន​នាក់​ ដែល​ចេញ​-​ចូល​តាម​ច្រក​ទ្វារ​អន្តរ​ជាតិ​​ប៉ោយ​ប៉ែ​ត​នៅ​ពេល​ផ្សារ​រ៉ូង​ក្លឿ​ចាស់​មិន​អោយ​អាជីវករ​ស្នាក់​នៅ​ចេញ-​ចូល​ច្រើន ហើយ​តម្រូវ​ស្កេ​ន​ QR CODE​ លើ​ប័ណ្ណ​ព្រំដែន​បណ្តាល​កក​ស្ទះ​ ដែល​នៅ​ថ្ងៃ​ទី​១៣-១៤ ខែធ្នូ…

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​ប្រជាពលរដ្ឋ​ខ្មែរ​១​ថ្ងៃ​ជាង​២​ម៉ឺន​នាក់​ ដែល​ចេញ​-​ចូល​តាម​ច្រក​ទ្វារ​អន្តរ​ជាតិ​​ប៉ោយ​ប៉ែ​ត​នៅ​ពេល​ផ្សារ​រ៉ូង​ក្លឿ​ចាស់​មិន​អោយ​អាជីវករ​ស្នាក់​នៅ​ចេញ-​ចូល​ច្រើន ហើយ​តម្រូវ​ស្កេ​ន​ QR CODE​ លើ​ប័ណ្ណ​ព្រំដែន​បណ្តាល​កក​ស្ទះ​ ដែល​នៅ​ថ្ងៃ​ទី​១៣-១៤ ខែធ្នូ ឆ្នាំ​២០២៣​ នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​។

លោក វ៉ា​ន់ ដា​រ៉ា​ន់ ប្រធាន​ស្នាក់​ការ​ត្រួតពិនិត្យ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​បាន​ប្រាប់​ថា​ ​ នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​កម្ពុជា​ ដែល​ឈម​ច្រក​ខ្ល​ង​ឡឹ​ក​ប្រទេស​ថៃ​ មាន​ប្រជាពលរដ្ឋ​កម្ពុជា​ដែល​ចេញ​ហើយ​និង​ចូល​ក្នុង​១​ថ្ងៃ​មិន​តិច​ជាង​២​ម៉ឺន​នាក់​ ដែល​ចេញ​ទៅ​ប្រទេស​ថៃ​ជាង​១​ម៉ឺន​នាក់ និង​ត្រឡប់​ពី​ប្រទេស​ថៃ​ចូល​មក​កម្ពុជា​វិញ​ជាង​១​ម៉ឺន​នាក់​រាល់ថ្ងៃ តែ​រយៈពេល​២​ថ្ងៃនេះ​ដោយ​មានការ​កក​ស្ទះ​ប្រជាពលរដ្ឋ​កម្ពុជា​ដែល​ចេញ-​ចូល​គឺ​បណ្តាល​មក​ពី​ប្រពន្ធ​អ៊ីន​ធើរណែ​ត​មានការ​រអាក់​រអួល​នៅ​ពេល​មន្ត្រី​ជំនាញ​តម្រូវ​ស្កេ​ន​QR CODE​លើ​ប័ណ្ណ​ព្រំដែន​កម្ពុជា​.​ថៃ​ទើប​បោះត្រា​ចេញ​និង​ចូល​។

លោក ជួន សារី មន្ត្រី​នគរបាល​អន្តោប្រវេសន៍​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​បាន​បញ្ជាក់​ថា​​ ​ក្រោយ​មានការ​កក​ស្ទះ​ប្រជាពលរដ្ឋ​កម្ពុជា​ចេញ​និង​ចូល​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​គឺ​មន្ត្រី​នគរ​បាល​ជំនាញ​បាន​ខិតខំ​ប្រឹងប្រែង​សម្របសម្រួល​​ និង​ដោះស្រាយ​ជូន​តែ​ការ​កក​ស្ទះ​នេះ ​មិនកើត​ឡើង​រាល់​ថ្ងៃនេះ​ទេ​តែ​មូលហេតុ​កក​ស្ទៈ​នៅ​ពេល​ព្រឹក​គឺ​ប្រជាពលរដ្ឋ​សម្រុក​ចេញ​និង​ពេល​ល្ងាច​សម្រុក​ចូល​ហើយ​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ​ដោយ​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណែ​ត​រអាក់រអួល​ផង​ស្កេ​ន​QR CODE​លើ​ប័ណ្ណ​ព្រំដែន​កម្ពុជា​ថៃ​ហើយ​បោះត្រា​មានការ​យឺតយ៉ាវ​ព្រោះ​មាន​ប័ណ្ណ​ព្រំដែន​ខ្លៈ​ការ​ប្រើប្រាស់​មិន​បាន​ថែរក្សា​និង​ប៉ៈ​ពាល់​QR CODE​ដាច់​រលាត់​ទើប​ស្កេ​ន​មិន​ចង់​ចេញ​ត្រូវ​ថែរក្សា​អោយ​បាន​
ល្អ​ ។

លោក​បាន​បញ្ជាក់​ថា​៖​មូលហេតុ​ដែល​មានការ​កក​ស្ទៈ​ដល់​ប្រជាពលរដ្ឋ​និង​អាជីវករ​ខ្មែរ​លក់ដូរ​នៅ​ផ្សារ​រ៉ូ​ក្លឿ​ប្រទេស​ថៃ និង​កម្មករ សិស្សានុសិស្ស​ដែល​ភាគច្រើន​កូន​ខ្មែរ​ស្នាក់​នៅ​ទឹកដី​ថៃ​ដែល​ចេញ​មក​រៀន​នៅ​កម្ពុជា និង​ភាគតិច​អ្នកមាន​សមត្ថភាព​អោយ​កូន​ចូល​ទៅ​រៀន​ក្នុង​ទឹកដី​ថៃ ហើយ​មួយ​រយៈ​នេះ​ដោយ​អាជីវករ​ខ្មែរ​លក់ដូ​នៅ​ផ្សារ​រ៉ូ​ក្លឿ​ចាស់​ ត្រូវ​ភាគី​ថៃ​មិន​អោយ​ស្នាក់​នៅ​និង​ដេក​ទើប​ទើប​ចេញ​និង​ចូល​ច្រើន នៅ​ពេល​ព្រឹក​ពី​ម៉ោង​៨​ដល់​ម៉ោង​១០​ព្រឹក​និង​នៅ​ពេល​ល្ងាច​ពី​ម៉ោង​៦​ដល់​ម៉ោង​៨​យប់​ដែល​កក​ស្ទះនៅ​ពេល​ដែល​សម្រុក​ចេញ​និង​ចូល​តែ​ការ​កក​ស្ទៈ​រយៈពេល​ថ្ងៃនេះ​បណ្តាល​មក​ពី​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណែន​មាន​ភាព​រអាក់រអួល​ទើប​ស្កេ​ន​QR CODE​លើ​ប័ណ្ណ​ព្រំដែន​កម្ពុជា​​ថៃ​មានការ​យឺតយ៉ាវ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ