ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គំនូរ​លើព្រះវិហារបុរាណ និងជីវភាពរស់នៅរបស់​អ្នកស្រុកកំពង់ត្រឡាច កំពុងទាក់ទាញភ្ញៀវទេស​ចរ​បរទេសមកទស្សនាហូរហែ

11 ម៉ោង មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤នេះ មានកប៉ាល់នាំភ្ញៀវបរទេស ចំនួន៣គ្រឿង បានមកចតនៅមាត់ទន្លេ កំពង់ត្រឡាចក្រោម ស្ថិតក្នុងឃុំកំពង់ត្រឡាច…

ខេត្តកំពង់ឆ្នាំង ៖ នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤នេះ មានកប៉ាល់នាំភ្ញៀវបរទេស ចំនួន៣គ្រឿង បានមកចតនៅមាត់ទន្លេ កំពង់ត្រឡាចក្រោម ស្ថិតក្នុងឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង និងបន្តដំណើរទៅមាត់ទន្លេផ្សារក្រោម ក្រុងកំពង់ឆ្នាំង។

លោករស្មី មគ្គុទេសទេសចរណ៍បានបញ្ជាក់ថា ក្នុងខេត្តកំពង់ឆ្នាំង ភាគច្រើនភ្ញៀវបរទេស មានគោលបំណងមកលេងកម្សាន្ត នៅស្រុកកំពង់ត្រឡាច ក្នុងនោះមានសកម្មភាពដូចជាការជិះកង់ ជិះរទេះគោ និងជិះរ៉ឺម៉កកង់បី។ល។ ដើម្បីទៅទស្សនា នៅវត្តកំពង់ត្រឡាចលើ មើលគំនូរនៅលើព្រះវិហារបុរាណ មើលការរស់នៅរបស់ព្រះសង្ឃ និងប្រាប់ភ្ញៀវ អំពីសង្គម ពាក់ព័ន្ធនឹង សាសនា ដែលជាសាសនារបស់រដ្ឋ។ លើសពីនេះភ្ញៀវភាគច្រើនចូលចិត្តជិះកប៉ាល់ពីភ្នំពេញ មកខេត្តកំពង់ឆ្នាំង ដើម្បីគយគន់ ទេសភាព តាមដងទន្លេ ដែលមានទេសភាពស្រស់ស្អាតបែបធម្មជាតិជាងប្រទេសជិតខាង ព្រោះប្រជាជនយើងតិច។ បន្ទាប់ពីទស្សនាគំនូរវិហារបុរាណនៅស្រុកកំពង់ត្រឡាច រួចរាល់ ភ្ញៀវបន្តដំណើរទៅខេត្តកំពង់ឆ្នាំង នៅទីតាំងសហគមន៍អណ្ដូងឫស្សី ស្ថិតក្នុងស្រុករលាប្អៀរ ទៅមើលសកម្មភាពប្រជាពលរដ្ឋឡើងត្នោត ទៅមើលការធ្វើក្អមដោយដៃ ភាគច្រើនគឺនាំភ្ញៀវទៅមើលពីការរស់នៅ របស់ប្រជាជនយើងនៅតាមតំបន់ជនបទ។ ព្រោះជាតំបន់ទេសចរណ៍ ដ៏សំខាន់ ដែលត្រូវបង្ហាញ នូវអ្វីដែលជារបស់ខ្មែរយ៉ាងពិតប្រាកដ។

លើសពីនេះភ្ញៀវភាគច្រើនចូលចិត្តទៅកន្លែងណាដែលពុំសូវមានភ្ញៀវបរទេសច្រើន ដើម្បីគាត់ស្វែងយល់ពីជីវិតពិតរបស់ប្រជាជនខ្មែរយើង។ ចំពោះចរន្តនៃការដឹកភ្ញៀវតាមកប៉ាល់នេះអាស្រ័យទៅលើចំនួនភ្ញៀវច្រើនឬក៏តិច និងអាស្រ័យលើកាលវិភាគរបស់កប៉ាល់ ប៉ុន្តែភាគច្រើនកប៉ាល់ដែលមកទស្សនានៅខេត្តកំពង់ឆ្នាំងគឺវិលត្រឡប់ទៅវិញទៅមកជារៀងរាល់អាទិត្យប្រទេសវៀតណាម-ខ្មែរ អាចនិយាយបានថា៤ដងក្នុងរយៈពេលមួយខែ។ បានន័យថាមួយអាទិត្យខ្មែរ មួយអាទិត្យវៀតណាម គឺមានការឆ្លាស់គ្នារហូត ទៅតាមការលក់កញ្ចប់នូវកាលពីភាគរបស់គេ។

លោកបានបញ្ជាក់បន្ថែមថា យោងតាមការទទួលបានព័ត៌មានពីភ្ញៀវបរទេស អ្វីដែលជាពិសេសនិងសំខាន់គឺភ្ញៀវដែលគាត់អញ្ជើញមកប្រទេសកម្ពុជាយើងភាគច្រើនគាត់ចង់ឃើញអ្វីដែលស្អាត ចង់ឃើញប្រជាពលរដ្ឋកម្ពុជាយើងយល់ពីចំណេះដឹងផ្នែកបរិស្ថាន។ ពេលខ្លះពួកគាត់មកទស្សនាឃើញសម្រាម ​។ ទាក់ទិននឹងការចោលសំរាមពាសវាលពាសកាលបែបនេះ​ គឺពួកគេមិនសប្បាយចិត្ត បាន​ន័យថាពួកគេចង់ឃើញភូមិស្អាត សហគមន៍ស្អាត តាមទីផ្លូវសាធារណៈស្អាតផងដែរ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ