ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ខឹ.ង​​ចិត្ត​​ឈ្លោះ​​មិន​​ឈ្នះ​​ប្រពន្ធ ដុ.ត​ផ្ទះ​ឆេះ​ហ្មត់​ខាន​នៅ​ទាំងអស់​គ្នា

1 ម៉ោង មុន
  • ស្វាយរៀង

ខេត្ត​​ស្វាយ​រៀង​ ៖​ តាម​​សេចក្តី​​រាយ​ការ​​​ណ៍បឋម​​ឲ្យ​ដឹង​ថា កាលពី​រសៀល​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២៥ កន្លង​ទៅ មាន​​ករណី​​ហិង្សា​ក្នុង​​​​គ្រួសារ​​មួយ​កើតឡើង​នៅ​ភូមិ​សង្គ្រោះ ឃុំ​សំបួរ ស្រុក​ស្វាយ​ទាប…

ខេត្ត​​ស្វាយ​រៀង​ ៖​ តាម​​សេចក្តី​​រាយ​ការ​​​ណ៍បឋម​​ឲ្យ​ដឹង​ថា កាលពី​រសៀល​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២៥ កន្លង​ទៅ មាន​​ករណី​​ហិង្សា​ក្នុង​​​​គ្រួសារ​​មួយ​កើតឡើង​នៅ​ភូមិ​សង្គ្រោះ ឃុំ​សំបួរ ស្រុក​ស្វាយ​ទាប ។

​ប្តី​ប្រពន្ធ​មួយគូបាន​​ឈ្លោះប្រកែក​គ្នា ហើយ​អាច​ថា ​ប្តី​ឈ្លោះ​មិន​ឈ្នះ​ប្រពន្ធ​ក៏​​ដុត​ផ្ទះ​ចោល ​ធ្វើ​ឲ្យ​មានការ​ភ្ញាក់​​ផ្អើល​​ដល់​សមត្ថកិច្ច​​ទៅ​អន្តរាគមន៍ ។ ប៉ុន្តែ​ហួស​ពេល​ទៅ​ហើយ ​ផ្ទះ​ឈើ​ប្រក់​​ស័​ង្កសី ​មានទំហំ​៥​ម៉ែត្រ​គុណ​នឹង​៦​ម៉ែត្រ​ ត្រូវ​ភ្លើង​ឆេះ​ហ្មត់ ហើយ​បុរស​ជា​ប្តីដែល​ជា​អ្នក​ដុត​ក៏​​គេច​​​ខ្លួន​បាត់​ដែរ ។

បុរស​រូប​​នេះ​​ឈ្មោះ អ៊ុ​ក រិ​ទ្ធី អាយុ​៣៦ឆ្នាំ ប្រពន្ធ​​​​ឈ្មោះ ប្រាក់ សុធា​រី អាយុ​៣២​ឆ្នាំ ។ ទោះ​ជា​យ៉ាងណា​ក្តី សមត្ថកិច្ច​នៅ​តែ​បន្ត​ចាត់​ការ​​លើ​​​បុរស​​ជា​​ប្តី​​​ដែល​ជា​ជន​កំហូច​​ឈ្លោះ​មិន​​ឈ្នះ​ប្រពន្ធ​ដុត​ផ្ទះ​ចោល​នោះ​ គឺ​មិនឱ្យ​រួចខ្លួន​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ