ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជ្រើសរើស​ថ្ងៃ​សម្រាលកូន ចង់បាន​ហុងស៊ុយ ប្រយ័ត្ន​បាត់​ហុងស៊ុយ​ទៅ​វិញ

12 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជីវិត​ប្តី​ប្រពន្ធ​ភាគច្រើន ក្រោយ​ពេល​រៀប​អាពាហ៍ពិពាហ៍​ហើយ អ្នកខ្លះ​តែងតែមាន​គ​គ្រោង​ក្នុង​ការ​យក​បុត្រ ដើម្បី​ទុកជា​ចំណងដៃ ដោយហេតុ​មួយ​ចំនួន​អ្នកខ្លះ​ចង់បាន​កូនស្រី​មុន ឯ​អ្នកខ្លះ​ទៀត​ចង់​កូនប្រុស ហើយ​អ្នកខ្លះ​ចង់ឱ្យ​កូន​កើត​ចំ​ថ្ងៃ​ល្អ​អ៊ីចឹង​ទៅ ។…

រាជធានី​ភ្នំពេញ ៖ ជីវិត​ប្តី​ប្រពន្ធ​ភាគច្រើន ក្រោយ​ពេល​រៀប​អាពាហ៍ពិពាហ៍​ហើយ អ្នកខ្លះ​តែងតែមាន​គ​គ្រោង​ក្នុង​ការ​យក​បុត្រ ដើម្បី​ទុកជា​ចំណងដៃ ដោយហេតុ​មួយ​ចំនួន​អ្នកខ្លះ​ចង់បាន​កូនស្រី​មុន ឯ​អ្នកខ្លះ​ទៀត​ចង់​កូនប្រុស ហើយ​អ្នកខ្លះ​ចង់ឱ្យ​កូន​កើត​ចំ​ថ្ងៃ​ល្អ​អ៊ីចឹង​ទៅ ។

កាលពី​ពេល​ថ្មី​ៗ​កន្លង​មកនេះ ព្រះ​ភិក្ខុ វ​ជិ​រ​ប្ប​ញ្ញោ គូ សុភាព បាន​មាន​សង្ឃដីកា​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​ព្រះ​អង្គ ៖ កើតកូន​ថ្ងៃ​ហុងស៊ុយ​ល្អ អាហ្នឹង​បើ​កូន​ហ្នឹង​មានបុណ្យ មក កើត​ថ្ងៃ​ណា​ក៏​គេ​ល្អ​ដែរ ។ ហើយ​យើង​មើល​ព្រះពុទ្ធ​អង្គ ប្រ​សូត្រ​ថ្ងៃ​១៥​កើត ខែវិសាខ ហើយ​ចុះ​ខ្វះ​អី​មនុស្ស​ដែល​កើត​ថ្ងៃ​១៥​កើត ខែវិសាខ​ដែរ ហើយ​មិន​បាន​ត្រាស់​ដូច​ព្រះ​ទៅ ប៉ុន្តែ​អាហ្នឹង​វា​នៅ​លើ​បុណ្យ​បារមី​របស់​យើង​រៀង​ៗ​ខ្លួន​តើ ។

ជាមួយ​គ្នា​នោះ​ដែរ ព្រះ​អង្គ គូ សុភាព បាន​មាន​សង្ឃដីកា​បន្ត​ថា ៖ អាហ្នឹង​យើង​មិន​ចេះ​អីហ្នឹង​ទេ គ្រាន់តែ​ថា ពេល​ខ្លះ​កូន​ហ្នឹង​វា​មិន​ទាន់​ដល់​ថ្ងៃ ដល់​ខែ ឱ្យ​កើត​មុន ពេទ្យ​ប្រាប់​ចឹ​ង​តើ (​ពេទ្យឆ្មប​) លេង​ពេល​ខ្លះ​ឱ្យ​កើត​មុន​ពេល​កំណត់ ដល់​ទៅ​ចឹ​ង វា​ទៅ​ជា​ប៉ះពាល់​ដល់​សុខភាព​កូន អាច​ប៉ះពាល់​ដល់​សុខភាព​ម្តាយ ។

លើស​ពី​នេះ​ទៅ​ទៀត ព្រះ​អង្គ គូ សុភាព មាន​សង្ឃដីកា​បន្ថែម ៖ មាន​ញោម​ម្នាក់​នោះ​គាត់​ចង់បាន​ចំ​ថ្ងៃ​ល្អ (​សម្រាលកូន​) ហើយ​កូន​វា​អត់​ទាន់​គ្រប់ពេល​កើត ដល់​ចឹ​ង​កូន​រាង​ទន់ និង​ខួរក្បាល​គ្នា​អត់​ល្អ ហើយ​កើតមក​ត្រូវ​ចិញ្ចឹម​ក្នុង​កែវ ហើយ​វេទនា​ថែម​បណ្តោយ ។

ជា​ចុង​ក្រោយ​នេះ ព្រះ​អង្គ គូ សុភាព បាន​មាន​សង្ឃដីកា ៖ អាត្មា​ថា ញាតិ​ញោម​អើយ ! បើ​ថា រើស​ម៉ោង ពេល​ថ្ងៃ ធ្វើ​ផ្ទះ ធ្វើ​សម្បែង ធ្វើ​ពិធី​ការកូន ការ​ចៅ អាត្មា​មិន​ឃាត់​ទេ តែបើ​រឿង​ប្រ​សូត្រ​បុត្រ មិន​គួរ​ទេ ពីព្រោះ​អាហ្នឹង វា​ជា​រឿង​ធម្មជាតិ ដូច​ផ្លែ​ឈើ តែ​វា​ដល់​ម៉ោង ដល់​ពេល​វា​ទុំ​វា​ជ្រុះ​ហើយ ដូច​ថ្ងៃ​ដែល​ត្រូវ​វា​លិច វា​លិច​ហើយ បើ​ត្រូវ​វា​រះ វា​រះ​ហើយ យើង​ចាំបាច់​ទៅ​បន់ស្រន់ អុជ​ធូប វះកាត់​ថ្ងៃ​ឱ្យ​ឆាប់​រះ​អី​វា ។ ហើយ​បើ​ញាតិ​ញោម​ជឿ​ក៏​ប្រយ័ត្នប្រយែង ព្រោះ​ពេល​ខ្លះ វា​ធ្វើ​ឱ្យ​យើង បាត់បង់​ការ​ត្រិះ​រិះ​ពិចារណា វា​ជា​គ្រោះថ្នាក់​វិញ ចង់បាន​ហុងស៊ុយ​បែរជា​បាត់​ហុងស៊ុយ​ទៅ​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ