មហាជនពិតជាកម្របានឃើញណាស់នូវដើមឈើមួយដើមលាក់ខ្លួនកណ្តាលព្រៃដែលមានទំហំធំរហូតដល់១៧អោបមនុស្សធំ ។
ជាការពិត ក្រោយពេលប្រទះឃើញដើមឈើមួយដើមនេះ ប្រជាជននៅក្បែរនេះតែមកបន់ស្រន់សុំសេចក្តីសុខ ព្រោះគេមានជំនឿថា ដើមឈើធំៗបែបនេះ តែងមានអារុកអារក្ស ទេវតាថែរក្សា ដូចទៅនឹងរូបភាពបានបង្ហាញឡើង។
មកដឹងពីដើមចំបក់យក្សដែលគេបានរកឃើញនៅក្នុងខេត្តព្រះសីហនុក្បែរតំបន់ទេសចរណ៍ ទើបនឹងកំពុងអភិវឌ្ឍពោរពេញដោយសក្តានុពល បច្ចុប្បន្នបានចំណាយទុនដ៏ច្រើនលើសលប់នោះ ។ ជាការពិត ដើមចំបក់យក្សមួយដើមដែលផ្តល់ម្លប់ដ៏ត្រជឹងត្រឈៃនេះត្រូវបានគេរកឃើញក្នុងការសាងសង់តំបន់ឆ្នេរមាសឆ្នេរប្រាក់បានរកឃើញដើមឈើចំណាស់មួយដែលមានអាយុកាលរាប់សតវត្ស ដើមចំបក់នេះ ត្រូវការមនុស្ស១៧នាក់កាន់ដៃគ្នាទើបហ៊ុនព័ទ្ធជុំវិញបាន ដោយមានកម្ពស់ប្រហែល៥០ម៉ែត្រ និងមានប្រហែល ២០០០កងរង្វង់នៃប្រព័ន្ធស្នូលដែលត្រូវបានគេស្គាល់ថា ជា «ព្រះមាតាធរណី»។
វល្លិ៍រុំព័ទ្ធជុំវិញ ដែលធ្វើឲ្យមនុស្សគ្រប់គ្នាកោតសរសើរដែលដើមឈើនេះមានឫសជ្រៅ និងស្លឹកឈើជាច្រើន ហាក់ដូចជាម្ចាស់ពិតប្រាកដនៃតំបន់ឆ្នេរមាស ឆ្នេរប្រាក់ សត្វនិងរុក្ខជាតិទាំងអស់ក្នុងបរិវេណ៣៣ គីឡូម៉ែត្រការ៉េសុទ្ធតែគោរពដើមឈើនេះ ។
គួរបញ្ជាក់ដែរថា បើតាមជំនឿ ដែលជនជាតិចិន និងប្រជាពលរដ្ឋខ្មែរដែលរស់នៅទីនេះ គេមានជំនឿថា មនុស្សសត្វ ដែលនៅរស់ក្បែរឆ្នេរមាសឆ្នេរប្រាក់ គឺតែងមកគោរព សុំសេចក្តីសុខ លើសពីនេះ នៅក្រោយភាពស្រស់ស្អាតនៃដើមឈើយក្ស ឬដើមចំបក់នេះ គឺនៅមានភ្នំព្រៃត្របែក មើលពីលើជ្រុងម្ខាងទៅឃើញកោះត្រល់ និងកោះសេះ និងភ្នំតូចធំជាច្រើនទៀត ។
គួរជម្រាបដែរថា អាយុកាលនៃដើមចំបក់ដែលធំសែនធំនេះ បើតាមការរៀបរាប់របស់ជនជាតិចិន ពិសោធន៍កាលពីកន្លងទៅ ពិតជាដើមឈើមួយដែលចំណាស់ជាងគេ ក្នុងចំណោមដើមឈើទាំងអស់នៃឆ្នេរមាសឆ្នេរប្រាក់ ៕
ចុះប្រិយមិត្តយល់យ៉ាងណាដែរចំពោះដើមឈើដ៏ធំមួយនេះ? ឬមានគម្រោងទៅទស្សនាឆ្នេរមាស ឆ្នេរប្រាក់ និងដើមឈើខាងលើដែរ ឬទេ?
ចែករំលែកព័តមាននេះ